ភាគ66 .ពោះម៉ាយ

1.4K 199 27
                                    

ដឹប
" អាចង្រៃ " ភ្លាមហ្វុងហក់មកពីណាមិនដឹងស្ទុះមកដាល់លីយ៉ុងមួយដំហឹងដៃ ធ្វើឲ្យលីយ៉ុងដួលអុកគូទលើឥដ្ឋភ្លាមៗ
" អាហ្វុងអែងធ្វើស្អីនិង " ថេយ៉ុង
" ហឺយ ..យើង ..ពិតជាមិនដឹងថានិយាយជាមួយអែងយ៉ាងមិចនោះទេថេយ៉ុងហេតុអីល្ងង់យ៉ាងនេះឲ្យគេបង្វិលក្បាលបានបែបនេះ "

ហ្វុងនិយាយទាំងក្រវីក្បាលតតាត់គេអស់និយាយជាមួយថេយ៉ុងហើយហេតុអីនៅមិនរៀងទៀត ពេលមានមិនចេះថែរក្សារពេលបាត់បង់ទើបចេះយំស្ដាយក្រោយ
" និយាយស្អីអែង បង្វិលក្បាលស្អីអែងតែងតែកាន់ជើងគេបែបនេះហើយ ទើបគេមិនដឹងខុសមិនដឹងត្រូវដូច្នេះ "

" អូនគិតថាបងជាក្មេងបៀមដៃឬ "
" ឆាប់លុតជង្គង់សទោសគេទៅ "
" ថេយ៉ុងអូនហួសហេតុពេកហើយ អូនមិនទាន់និងបានសួរហេតុផលបងមួយម៉ាត់ផងអូនក៏មកកាត់សេចក្ដីថាបងអ្នកខុសមែនទេ បងមិនលុតជង្គងសុំទោសវាដាច់ខាត "

" ចឹងសុីញ៉េលែងលះទៅ " ថេយ៉ុង
" នេះ ..."
" យ៉ាងមិចចឹងលុតជង្គង់សុំទោសលីយ៉ុងទៅ "
" បានបើជាបំណងរបស់អូន ហើយចាំទុកបងមិនមែនធ្វើដើម្បីអូនទេតែបងធ្វើដើម្បីកូន បងមិនចង់ឲ្យកូនកើតមកកំព្រាឪពុកនោះទេ " ផឹប ទឹកភ្នែកកូនប្រុសដ៏មានតម្លៃស្រក់ចុះមកពែលឮថេយ៉ុងនិយាយ ថាលែងលះ រឿងប៉ុន្នឹងថេយ៉ុងហ៊ានយកពាក្យនេះមកនិយាយគេមិនដឹងទ្រាំដល់ណាទៀតទេថេយ៉ុងធ្វើឲ្យបេះដូងគេប្រេះបែកខ្ទេចខ្ទាំអស់ទៅហើយ

" សុំ ..សុំទោស "
" មិនអីទេចាត់ទុកថាវាជាអចេតនាទៅចុះណា ហឹសៗ. ..មើលចុះសភាពអែងពេលនេះមិនខុសពីឆ្កែដែលគេជិតបោះបង់នោះទេ " លីយ៉ុងងើបពីការ៉ូហើយធ្វើជាលើកជុងគុកឡើងតែក៏មិនភ្លេចអោនខ្សឹបដាក់ត្រចៀកមីនគូឌឺដងឮតែពីរនាក់ .មីនគូវិញមិនអាចធ្វើអ្វីបានៗត្រឹមតែសន្លក់និងក្ដាប់ដៃទប់កហឹងប៉ុន្នឹងអែងព្រោះតែពេលនេះសម្ដីគេសាបដូចទឹកទន្លេនិយាយទាល់តែស្លាប់ទៀតថេយ៉ុងក៏មិនជឿដែល

" មោះ លីយ៉ុងយើងលាងរបួសអោយ "
" មីនគូ ..តោះយើងទៅ " ទើសភ្នែកខ្លាំងពេកហ្វុងក៏ចាប់អូសដៃមីនគូចេញទៅក្រៅគេសរសើរមីនគូខ្លាំងណាស់ដែលអាចទ្រាំនិង
ចរិកថេយ៉ុងបានបើគេវិញណាហក់ច្របាច់ករពីរនាក់នោះចោលបាត់ហើយ

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now