ភាគ29 .តុក្កតាចម្លែក

1.7K 200 8
                                    

ព្រឹកថ្មីថ្ងៃថ្មីអ្វីៗថ្មីទាំងអស់ នៅក្នុងវីឡាគីមមានតែសើចសប្បាយអូរអរមិនចេញស្ងាត់ព្រោះតែជុងគុកកូរមនុស្សពេញវីឡា ក្នុងពេលមួយថ្ងៃបើមិនបានរឿងឈឺក្បាលទេភ្លៀងធំមិនខាន .

" ពូហ្វុង ..."
" បាទអ្នកប្រុស ... " ហ្វុងដែលកំពុងតែអង្គុយដាំផ្កានៅក្នុងសួននោះក៏ងាកមកឆ្លើយនិងជុងគុកមិនបានទេឆ្លើយត្រូវតែមើលមុខគេមិនចឹងរករឿងងរទៀតអីឡូវហើយ

" អូនចង់មើលតុកតា ( តុក្កតា )តិចមោ "
" នេះមើលទៅ បងទៅយកផ្កាមកដាំថែមសិន " ថារួចគេដើរចេញទៅបាត់ទុកឲ្យជុងគុកអង្គុយលើរទេះម្នាក់អែឆ្ងោកមុខមើលទូរស័ព្ទ

" អឹសៗ...អាស៎ៗ ... "
" តុកតាអីឮតែអឺសៗអាសៗតុកតាអីលេងស្រាតចឹងសួរថេថេសិន " ជុងគុកធ្វើមុខឆ្ងល់ជាខ្លាំងព្រោះតែវីឌីអូដែលគេចុចមើលនោះជាតុក្កតាតែវាជាវីឌីអូស*ច និយាយរួចគេក៏ចុចបើកទូរស័ព្ទហើយបង្វិលកង់រទេះសម្ដៅចូលក្នុងបន្ទប់ទទួលភ្ញៀវព្រោះតែថេយ៉ុងកំពុងតែពិនិត្យឯកសានៅទីនោះ .

" ថេថេ ... "
" ស្អី... "
" ថេថេ ...គួឲ្យស្អប់មិនគួរឲ្យចាឡាញ់ដូចពូហ្វុងសោះ " ជុងគុក
" បើស្រឡាញ់វាមិនទៅនៅជាមួយវាទៅ " ថេយ៉ុងនិយាយទាំងមួមៅស្អីតិចពូហ្វុងៗ ចូលចិត្តយកគេទៅប្រៀបធៀបនិងហ្វុងខ្លាំងណាស់

" អាងអីដេញថេថេមិន ... " និយាយមិនទាន់ចប់ផងក៏ត្រូវថេយ៉ុងនិយាយកាត់ភ្លាម
" បើនៅនិយាយទៀតខ្ញុំយកម្ជុលដេមាត់មិនខាន "
" ហឹស ...គេយាយកាពិតសោះ " ខ្សឹបម្នាក់អែងតិចៗ
" និយាយស្អីស្ដាប់មិនឮ " ថេ

" អត់មានអីហេ ...ថេថេអូនសួរមួយ "
" សួរស្អី "
" តុកតាអី ឮតែអឺសៗអាសៗចឹងអូនមើលមិនយល់សោះ ហីតុកតានិងគេអត់ពាកខោអាវសោះស្រាតហើយជិតពីលើគ្នាទៀត " ជុងគុកនិយាយទាំងមុខពោរពេញដោយចម្ងល់ ឯថេយ៉ុងវិញគ្រាន់តែឮជុងគុកនិយាយចប់គេបើកភ្នែកធំៗតែម្ដង

" ហាសអ្នកណាឲ្យលោកមើល "
" អត់មានអ្នកណាឲ្យអូនមើលផង អូនសុំពូហ្វុងមើលតុកតា ពេលអូនចុចមើលទៅឃើញតែអានិង "
" អាហ្វុងអែងងាប់របស់យើងមិនខានទេអាចង្រៃ "

និយាយដើមដង្ហើមដល់ហ្វុងបានដើរចូលមកក្នុងវីឡាសម្ដៅមករកថេយ៉ុងនិងជុងគុកមិនទាន់និងដល់ស្រួលបួលផងក៏ត្រូវសុីរន្ទះជើងរបស់ថេយ៉ុងធ្វើឲ្យគេដួលអុកគូទនិងការ៉ូភ្លាមៗ

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now