ភាគ58 .ស្លាប់

1.6K 224 9
                                    

" អេពួកអែងនោះៗឡានលោកគីម ថេយ៉ុងមែនទេ " អ្នកកាសែតម្នាក់ដែលកំពុងតែឈររង់ចាំវត្ដមានរបស់ថេយ៉ុងជាមួយនិងអ្នកកាសែតផ្សេងទៀតបានស្រែកឡើងព្រោះតែនាងបានឃើញឡានសេរីទំនើបម៉ាកចុងក្រោយបង្អស់ពីរគ្រឿងបានបរចូលក្នុងវីឡាគីម

" មែនហើយៗ ...នោះប្រាកដជាឡានលោកគីមថេយ៉ុងហើយ "
ទីត ទីត
" ចង្រៃយ៍ ...រញ៉េរញ៉ៃស្អីម្ល៉េះវើយ " ថេយ៉ុងនិយាយទាំងមួ៉មៅក្ដៅក្រហាយមកឈរត្រៀមត្រាពេញតែមុខផ្ទះរកតែចូលផ្ទះមិនបានឯគេវិញចុវកំផ្លេចង់បាក់ដៃទៅហើយ

ទីតទីត

" ថយចេញវើយបុកបាក់ចង្កេះអាឡូវនិងមកឈរស្អីមុខផ្ទះគេអែងនិងចាប់ញាត់គុកពីបទធ្វើឲ្យផ្ទះគេ
អសន្ដិសុខអាឡូវ " ទ្រាំមិនបានមីនគូក៏បើកទ្វារឡានចេញមកច្រត់ចង្កេះថាឲ្យញែតៗ បានផលពិតមែនពួកគេនាំគ្នាបើកផ្លូវដើម្បីឲ្យថេយ៉ុងនិងយ៉ុនហ្គីចូលយ៉ាងស្រួល

" ធ្វើអ្នកកាសែតទាំងមូលអត់សណ្ដាប់ធ្នាប់ មិចចាំសម្ភាសឲ្យស្រួលទៅវាងាប់មែនទេហាស ប្រយ័ត្នបត់ករប្រាប់ឲ្យហើយចូលមកម្ដងមួយមកចង់សួរអីសួរម្ដងម្នាក់ ធំៗចាស់ៗអស់ហើយកុំឲ្យក្មេងប្រដៅឆឹស យល់ដែលទេ "

" .... "
" យល់ទេ "
" បាទៗ / ចាសៗ យល់ហើយ "
" ល្អចូលមកម្ដងមួយមកឲ្យដើរឲ្យស្រួលបួលប្រយ័ត្នជាន់ករគ្នាងាប់ហូវហឹស " និយាយរួចមីនគូរត់ចូលទៅក្នុងបាត់ចំណែកអ្នកកាសែតទាំងអស់នាំគ្នាឈរស្លើភ្នែក ពេលដែលត្រូវគេដៀលចំៗបែបនេះ មិនដឹងថាតបបែបណាបើវាពិតដូចគេនិយាយមែន

ខាងក្នុង

" នាងខ្ញុំចង់សួរថារឿងព័ត៍មានដែលល្បីថាលោក
គីមកុហកមនុស្សទូទាំងប្រទេសថាលោក ចន ជុងគុកស្លាប់តើពិតដែលទេចាស "
" អ្នកណាអ្នកនិយាយរឿងដែលជុងគុកស្លាប់គឺជារឿងពិតខ្ញុំមិនបានកុហកអ្នកណាឡើយ មនុស្សដូចខ្ញុំ
បុិនកុហកណាស់ហេស "

" ចុះគេម្នាក់នេះជាអ្នកណាដែលឬក៏លោកគីមថេយ៉ុងមិនអាចបំភ្លេចអតីតប្ដីមិនបានរួចក៏យកក្មេងប្រុសម្នាក់ទៅកែសម្ជស្សឲ្យដូចលោកចន
ជុងគុក ដែលបាទ " ភ្លាមនោះស្រាប់តែមានបុសម្នាក់មកពីណាមិនដឹងសួរសំណួរបែបនេះទៅកាន់តែថេយ៉ុង ធ្វើឲ្យថេយ៉ុងគាំងតែម្ដងនេះគិតថាគេជាមនុស្សបែបនិងហេស
ផាំង

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤حيث تعيش القصص. اكتشف الآن