ភាគ25 . សុំទោស

1.7K 208 16
                                    

ពេលវេលាមួយថ្ងៃកន្លងផុតទៅទៀតហើយមនុស្សម្នាទាំងឡាយរីករាយនិងថ្ងៃថ្មីដោយឡែកតែជុងគុកពីមួយនាទីទៅមួយនាទី ពីមួយម៉ោងទៅមួយម៉ោងជាពេលវេលាដល់សែនតឹងទ្រូងបំផុតសម្រាប់គេ កាលពីមុនពេលដែលនាងតូចមីមីនៅរករឿងគេមិនលួសមួយថ្ងៃដល់មកនាងតូចឡៃឡាវិញ ដូចផ្លែល្វាចឹងនៅម្ខាងថេយ៉ុងធ្វើជាល្អជាមួយគេនៅក្រោយខ្នងមើលងាយនិយាយឌឺដងគេគ្រប់យ៉ាង.

" ហីយ៉ា...បងថេមោះមកអង្គុយចុះមកមិញនេះអូនថាឡើងទៅដាស់ហើយតាស សាកភ្លក្សបបរនេះមើលទៅអូនខំធ្វើផ្ទាល់ដៃណា បងជុងគុកក៏ចឹង
ដែល " ឡៃឡាបានរត់ទៅអោបដៃថេយ៉ុងពេលដែលឃើញគេចុះមកពីលើកាំជណ្ដើរ.

" យ៉ាងមិចដែលឆ្ងាញ់ទេ " ពេលដែលឃើញថេយ៉ុងញុាំបានមួយម៉ាត់ហើយនាងក៏ចាប់ផ្ដើមសួរ
" ហឹម...ឆ្ងាញ់ណាស់សង្សារអ្នកណាក៏ពូកែខ្លាំងម្ល៉េះ " ថេយ៉ុងនិយាយសរសើរនាងតូចហើយក៏មិនភ្លេចដៀងភ្នែកមើលប្រតិកម្មជុងគុកផងដែលតែធ្វើឲ្យគេក្ដៅចិត្តជាខ្លាំងព្រោះតែជុងគុកធ្វើធម្មតាដូចគ្មានរឿងអីកើតឡើងអីចឹង

" សង្សារបងថេនិងហើយ ហិហិ... "
" លោកអែងនៅមុខមឹសៗស្មឿកៗនិងហើយមិនឆាប់ញុាំទៅនាងខំធ្វើឲ្យហើយ "
" បងមិនឃ្លានទេ "
" ហឹម...បងជុងគុកខ្ញុំខំធ្វើអស់ពីស្នាដៃណាញុាំតែមួយម៉ាត់ក៏បានដែល " ជុងគុកមុនតបក៏ងាកមុខមើលទៅថេយ៉ុងបំណងប្រាប់ថាគេមិនចង់ញុាំតែ....

" នៅមើលមុខខ្ញុំធ្វើស្អីទៀតញុាំទៅ "
" Ok ...អួក...ខិខិ..ហឹម... " គ្រាន់តែបបរចូលដល់ក្នុងចូលមាត់ភ្លាមធ្វើឲ្យជុងគុកក្អួតចេញមកក្រៅភ្លែតតែម្ដង រសជាតិពិបាកទទួលយកណាស់ ប្រៃក៏ប្រៃ ល្វីងក៏ល្វីង មិនដឹងថានាងដាក់ស្អីចូលខ្លះនោះទេ.

" អើយកក្រិចណាស់... " ថេយ៉ុង
" អ្នកប្រុសយ៉ាងមិចហើយ " ហ្វៃដែលឈរនៅជ្រុងមកខាងជាមួយអ្នកបម្រើដទៃនោះក៏រត់មើលនិងយកក្រដាស់មកជូតមាត់ឲ្យជុងគុក សកម្មភាពរបស់ពួកគេទាំងពីធ្វើឲ្យថេយ៉ុងក្ដៅឆេះឆួលជាខ្លាំង

" ខ្ញុំមិនអីទេ "
" វាថីលោកអែង ហេតុអីក៏ក្អួតបបរចេញមកវិញ "
" គឺវាប្រៃហើយល្វីងទៀតផង "
" មិចក៏បងគុកនិយាយបែបនេះ ចង់ចោទខ្ញុំថាចង់ធ្វើបាបបងមែនទេ " ឡៃឡាំចាប់ផ្ដើមចូលតួកំសត់ព្រោះខ្លាចថេយ៉ុងជឿជុងគុកពិតមែន

" ប្រៃល្វីងខ្ញុំញុាំមិនអីផង កុំចេះតែថា "
" តែវា... "
" ញុាំរបស់លិកអោយអស់ទៅខ្ញុំនៅអង្គុយមើល " មិនត្រឹមតែមិនជឿជុងគុកហើយនៅឲ្យគេញុាំបបរនោះឲ្យអស់ទៀត តើគេគួរធ្វើយ៉ាងមិចត្រឹមតែមួយមាត់ដំបូងគេក្អួតចេញមកវិញហើយទម្រាំតែមួយចានពេញទៀតនោះ សង្ស័យត្រូវចូលពេទ្យទៀតហើយមើលទៅ

" មើលមុខស្អីសុី " ជុងគុករៀបនិងដួសបបរចូលមាត់ហើយហលយតែមានសម្លេងមួយបានបន្លឺឡើងកាត់ចង្វាក់ពួកគេ
" ឈប់សិន "
" ស្អីអែងអាហ្វុង "
" គ្មានស្អីទេ...យើងនៀកទ្រាំមើលអែងភ្លើទៀតមិនបានទេបើអែងចង់ដឹងថាបបរនិងវាមានរសជាតិដូចអ្នកប្រុសនិយាយឬអត់មិនសុីមួយម៉ាត់ទៅ អាកាត់អឺអើតែអែង ចំណែកនាងបញ្ញើក្អែកក៏ត្រូវតែសុីដែល "

ដោយទ្រាំមើលមិនបាននាយក៏សម្រេចចិត្តចេញមកមកតែម្ដងនិយាយរួមទៅហេតុកាលពីដើមមកគេឃើញទាំងអស់គ្រាន់តែថាគេនៅរង់ចាំមើលថាជុងគុកដោះស្រាយយ៉ាងមិចតែមានឯណាគេឲ្យញុាំក៏ញុាំមែន ឆោតយ៉ាងនេះ

" អឺ...អឺ...អូនថាបងថេមិនបាច់ទេ ញុា...ញុាំ...របស់បងទៅ "
" ថីខ្លាចហេសដូចញ័រដល់ហើយ " ហ្វុង
" ខ្លាចស្អីខ្ញុំមិនបានខ្លាចទេ ខ្ញុំមិនបានធ្វើស្អីខុសផងរឿងអីត្រូវខ្លាច មែនទេបងថេ "
" ត្រូវហើយបើអូនមិនបានធ្វើខុសមិនបាច់ខ្លាចទេ "

" បើមិនខ្លាចទេ សុីទៅ អាថេអែងត្រូវតែសុីចំណែកនាងដូចគ្នា " ហ្វុង
" អឺ...ឲ្យមក " ថេយ៉ុងនិយាយទាំងមុខងាប់រួចក៏លើកដៃទទួលចានបបរពីនាយហ្វុង
" ថេកមញុាំអី... " ជុងគុក

" បិទមាត់អ្នកប្រុសឲ្យវាសុីទៅក្រែងបាត់ភ្លើកុំឲ្យស្រីបោកបានទៀត "
" អាហ្វុងអែង... "
" នៅធ្វើស្អីទៀតសុីទៅ " មិនបានតបនិងនាយហ្វុងថេយ៉ុងក៏ដួសបបរដាក់ចូលមាត់មួយម៉ាត់ ចំណែកនាងតូចឡៃឡាវិញភ័យឡើងស្លេកមុខស្លេកមាត់អស់ហើយ

" យ៉ាងមិចដែល សុីទៅឆ្ងាញ់ទេ " ថេយ៉ុងងាកមើលមុខនាងតូចឡៃឡារួចក៏ខ្ជាក់បបរនោះចោលហើយនិយាយឡើង.
" បបរនេះអូនធ្វើត្រូវទេ "
" គឺ....គឺ... "
" ឆ្លើយ... " ស្រែកមួយទំហឹង
" ហឹក...មែនហើយ "

" មិចក៏ធ្វើបែបនេះ " ថេ
" អូ...អូនសុំទោស...ហឹក..បងថេកុំខឹងអូនអីណា "
" អ្នកដែលនាងគួរសុំទោសមិនមែនថេយ៉ុង គឺអ្នកប្រុសជុងគុកលឿនឡើង "
" ហឹស...សុំទោស " នាងងាកមកសម្លក់មុខហ្វុងរួចក៏បែរមកសុំទោសជុងគុកហើយក៏រត់ឡើងទៅខាងលើបាត់ទៅ .។

Write by. Manet(ツ)

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now