ភាគ28.អាញឹមឲ្យឆើនៗ

1.9K 216 12
                                    

មួយខែកន្លងផុតទៅវេលារៀបការរបស់ថេយ៉ុងនិងជុងគុកបានជិតមកដល់អាការៈរបស់ជុងគុកនៅដូចដើមចរិកកូនក្មេងមិនប្ដូរឡើយ ...អ្នកគ្រប់គ្នាមានការព្រួយបារម្ភចំពោះជុងគុកជាខ្លាំងតាំពីថ្ងៃនោះមកជុងគុកសុខភាពកាន់តែខ្សោយឧស្សហ៍ថប់ដង្ហើមខ្លាំងណាស់តាំងពីគេមានចរិកដូចកូនមកថេយ៉ុងមិនដែលធ្វើបាបគេឡើយ ថ្នាក់ថ្នមសូម្បីតែស្រមោចមិនឲ្យវាលើផង .តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះថេយ៉ុងហាមមិនឲ្យអ្នកណាចូលមកជិតជុងគុកឡើយសូម្បីតែនាងតូចឡៃឡាពិសេសគឺហ្វុងតែម្ដង ហាសហាស្មានតែហាមបានហីជុងគុកតែងតែទាមទារចង់នៅក្បែរហ្វុងគ្រប់ពេលព្រោះតែនៅជិតថេយ៉ុងគេតែងតែភ័យខ្លួនជានិច្ច ថ្នាក់ថ្នមពិតមែនតែមិនដែលនិយាយសម្ដីផ្អែមល្ហែមម្ដងណាឡើយ.ខុសពីហ្វុងនិយាយលេងផ្អែមល្ហែមចូលចិត្តធ្វើឲ្យជុងគុកសើចទើបគេតាមតែហ្វុងដូចជាពេលនេះអីចឹង.

" ថេថេ...អូនចង់ទៅរកពូហ្វុងឲ្យអូនទៅៗណាៗ " កាលដែលជុងគុកហៅថេយ៉ុងថា ថេថេ ព្រោះតែថេអ្នកបង្គាប់
" អត់ចង់ ..."
" ចឹងថេថេលេងជាមួយអូនមោ ... " ជុងគុកពេមាត់ឡើងថ្ងៃនេះគេអផ្សុកខ្លាំងណាស់ថេយ៉ុងមិនទៅធ្វើការនៅក្រុមហ៊ុនហើយនៅយកគេមកក្នុងបន្ទប់ធ្វើការជាមួយគ្នាទៀត ក្នុងនេះអត់មានរបស់លេងសូម្បីតែមួយ ព្រោះថេយ៉ុងហាមមិនឲ្យយកចូល

" មិនឃើញខ្ញុំកំពុងធ្វើការទេហេស រំខានមែន " ថេ
" ចឹងថេថេឲ្យអូនចេញទៅអូនឈប់រំខានហើយ "
" ចង់ទៅក៏ទៅៗតែមិនបាច់មកវិញទេ " ឮឃ្លាដំបូងជុងគុកសប្បាយចិត្តជាខ្លាំងតែត្រូវដូរទឹកមុខវិញភ្លាមៗពេលឮឃ្លាចុងក្រោយ

" ថេថេដេញអូនមែនទេ ...ហឹក "
" មិនបានដេញទេ "
" ចុះហេតុអីមិនឲ្យអូនមោវិញ " ជុងគុកនិយាយទាំងបើកភ្នែកម៉ង់ៗទៅកាន់ថេយ៉ុង
" ចុះក្រែងស្រឡាញ់អាហ្វុងណាស់មិនចង់ទៅនៅជាមួយវាទៅ " ថេ

" ឆឹស....ថេថេ....មិនគួរឲ្យចាឡាញ់ដូចពូហ្វុងទេចឹងហើយអូនចាឡាញ់ពូហ្វុងជាង "
" ចេញទៅ " គ្រាន់តែឮជុងគុកនិយាយថាស្រឡាញ់នាយហ្វុងជាងភ្លាមគេក៏ស្រែកដេញជុងគុកតែម្ដង
" អូនទៅក៏បានដែល ...ហឹស. ..អាញឹមអោយឆើនៗដូចពូហ្វុងហូវបានក្មេងចាឡាញ់កុំធើមុខដូចជុះអត់ចេញចឹងអត់អរហេ " ថារួចជុងគុកក៏បង្វិលរទេះចេញទៅយ៉ាងលឿនព្រោះខ្លាចសុីបាតដៃរបស់ថេយ៉ុង

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now