ភាគ8.អៀន

2.1K 246 18
                                    

" អ្នកណាក៏គ្មានសិទ្ធិយកគេចេញពីខ្ញុំដែល " ក្រោយពេលឮលោកចនប្រាប់ឲ្យគេហែកអេតាសុីវិលចោលគេខឹងយ៉ាងខ្លាំង គេក៏មិនយល់ពីខ្លួនអែងដែលកាលពីដំបូងចង់ឲ្យជុងគុកទៅឲ្យឆ្ងាយពីគេតែឥឡូវនេះខុសគ្នា . គ្រាន់តែដឹងថាលោកចនចង់យកជុងគុកចេញពីគេ គេមានអារម្មណ៍ថាសុំសាច់នៅក្នុងប្រអប់ទ្រូងខាងឆ្វេងរបស់គេលោតលឿនហើយឈឺពឺតៗតែម្ដង នេះគេស្រឡាញ់ជុងគុកហើយមែនទេ?

" ស្អីរបស់អែងគីមថេយ៉ុងក្រែងកាលពីមុនអែងចង់ឲ្យយើងយកជុងគុកទៅឲ្យឆ្ងាយពីអែងតែមិចក៏ក្រឡាស់សម្ដីលឿនម្ល៉េះ " មួយប្រយោគរបស់ថេយ៉ុងធ្វើឲ្យជុងសុកសមចិត្តជាខ្លាំងស្មានតែគេមិនដឹងហីថា....

" យើងយ៉ាងមិចស្រេចតែយើងកុំមានគំនិតចង់យកគេចេញពីយើងឲ្យសោះមិនចឹង...ឯងស្គាល់យើងកាន់តែច្បាស់មិនខាន លោកដុកទ័ររៀបចំវះកាត់ជើងគេទៅ " ថេយ៉ុងបាននិយាយសង្កត់យ៉ាងច្បាស់ធ្វើឲ្យអ្នកគ្រប់គ្នារាងរអាបន្ដិចដែល

" តែខ្ញុំមិនអាចធ្វើបាននោះទេទាល់តែមានការយល់ព្រមពីសមីខ្លួនជាមុនសិន " ជេហូបដែលឈរស្ដាប់មកជាយូរក៏បដិសេធឡើងគេមិនអាចធ្វើបានឡើយយ៉ាងណាត្រូវគោរពសិទ្ធរបស់អ្នកជំងឺបើសមីខ្លួនគេមិនព្រមនាយជាពេទ្យក៏មិនមានសិទ្ធជំទាស់ដែល

" តែខ្ញុំជាអនាគតភរិយារបស់គេខ្ញុំមានសិទ្ធសម្រេច "
" អូហូ...នេះតាំងខ្លួនជាអនាគតបងគុកហើយហេស ធ្វើឲ្យគាត់ត្រូេវចូលបន្ទប់សង្រ្គោះបន្ទន់ប៉ុន្នឹងហើយនៅតាំងខ្លួនទៀតនេះមិនគិតរអៀសខ្លួនបន្ដិចទេអី" ជីមីន

" ជីមីនបានហើយកូន យ៉ាងណាគេក៏ជាបងថ្លៃរបស់កូនដែលណា " លោកផាក
" បងថ្លៃដែលចោទខ្ញុំ ធ្វើរឿងស្មោគគ្រោកជាមួយអនាគតស្វាមីខ្លួនអែងនិងហេស "

" ជីមីនបានហើយ ទុកឲ្យអុំអ្នកនិយាយ ថេយ៉ុងកំហុសលើកនេះអុំមិនយកទោសពៃអ្វីឡើយចាត់ទុកថារឿងវាកន្លងហួសទៅចុះមុននិងក្រោយយើងជាគ្រួសារនិងគ្នាដដែល តែរឿងព្យាបាលជើងអុំសុំជំទាស់ចាំគុកគីដឹងខ្លួនសិន " លោកចនបានឃាត់ជីមីនមិនឲ្យនិយាយតទៀតមិនចង់ឲ្យមានរឿងធំព្រោះគាត់មើលទៅទឹកមុខរបស់ថេយ៉ុងមិនធម្មតាឡើយ .ចំណែកឯរឿងជើងជុងគុកវិញគាត់ក៏ចង់ឲ្យកូនជាដែលតែធ្វើមិចជុងគុកមិនយល់ព្រមគាត់មិនចង់ដាក់សម្ពាធលើកូនខ្លាំងពេកទេមានតែបណ្ដោយ

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now