ភាគ45 .ឳកាសលើកចុងក្រោយ

1.9K 258 15
                                    

" អឹក ...ថេយ៉ុង ...បងឈឺ ..."
" អ៎ូ ...អូនសុំទោស អូនធ្វើឲ្យបងឈឺហើយចាំមួយភ្លែតអូនទៅរកអីមកលាបឲ្យបង " និយាយរួចថេយ៉ុងក៏ដើរទៅជ្រុងម្ខាងនៃបន្ទប់រួចក៏ត្រឡប់មកវិញជាមួយនិងកញ្ចប់សរៗមើលទៅដូចជាអឺ ...

" អា៎ ....សឺត ...ផ្សារណាស់ ....អូយថេយ៉ុងឈប់ទៅបងសុំអង្វរ ...អូយ ...ផ្សារណាស់ '' ជុងគុកស្រែកឡើងមួយទំហឹងពេលដែលថេយ៉ុងយកអំបិលមកលាបលើរបួសរបស់គេជាធម្មតាជារបួសបែបនេះត្រូវតែទឹកក៏ក្រហាយដែលចុះទម្រាំតែអំបិលទៀតនោះ តើជុងគុកពិបាកទ្រាំប៉ុណ្ណាទៅ .

" កុំអាលស្រែកអីបងសម្លាញ់ ទោសរបស់បងនៅមិនទាន់អស់នោះទេ មោះអូនដោះពួកវាចេញឲ្យណា សឺតៗ ឈឺខ្លាំងទេ " ថេយ៉ុងបានអោនទៅថើបថ្ពាល់ដែលសុទ្ធតែឈាមនោះថ្នមៗរួចក៏ប្រើអណ្ដាតលិតនិងយកធ្មេញខាំថ្ពាល់ដែលកំពុងតែហូរឈាមនោះធ្វើឲ្យវាកាន់តែហូរច្រើនលើសដើមចំណែកជុងគុកវិញទ្រាំធ្មិចភ្នែកឲ្យថេយ៉ុងធ្វើតាមចិត្តរបស់គេ ទោះជាស្រែកអង្វរដល់បែកបំពងករទៀតក៏ថេយ៉ុងមិនខ្វល់ដែល

ងាកមកមើលនៅខាងក្រៅបន្ទប់វិញពេលនេះហ្វុងបានតេហៅជុងសុកនិងលោកគីម មកដើម្បីឲ្យជួយជុងគុក ចំណែកលោកចននិងលោកតាចនវិញពួកគាត់មិនដឹងរឿងនោះទេព្រោះរវល់ការងារ .ពួកគេទាំងបីអ្នកព្យាយាមសម្រុកចូលក្នុងបន្ទប់នោះដែលតែត្រូវកូនចៅរបស់ថេយ៉ុងហាមឃាត់មិនឲ្យចូល

" ពួកអែង ជៀសចេញ " លោកគីម
" សុំទោសលោកម្ចាស់ពួកយើងមិនអាចធ្វើបាន
ឡើយ ចៅហ្វាយហាមដាច់ខាតមិនឲ្យអ្នកណាចូលទៅឡើយ "
" រវាងយើងនិងថេយ៉ុងអែងស្ដាប់អ្នកណា "
" គឺចៅហ្វាយ ... "

" ពុទ្ធោអើយអាចង្រៃពួកអែងចង់ឲ្យកូនប្រសារយើងស្លាប់មែនទេ "
" គឺ ...តែលោកម្ចាស់បើពួកខ្ញុំព្រមបើកផ្លូវ អ្នកស្លាប់ជាពួកខ្ញុំមិនខាន " មិនមែនពួកគេមិនចង់ជួយជុងគុកឡើយតែពួកគេធ្វើមិនបាន សម្លេងស្រែករបស់ជុងគុកពួកគេក៏អាចទាយដឹងថាវាឈឺចាប់កម្រិតណាដែល .

ក្រាក

" ប៉ា ... " ថេយ៉ុងដែលកំពុងតែគ្រារាងកាយទន់ល្អូនរបស់ជុងគុកនោះក៏លាន់មាត់តិច
" ស្គាល់យើងដែលជាឪអែងដែលមែនទេ យើងស្មានតែឃើញយើងនៅមុខបន្ទប់នេះហើយលើកកាំភ្លើងបាញ់ក្បាលយើងចោលបាត់ទៅហើយតាស " ពេលដែលឃើញសភាពរាងកាយរបស់ជុងគុកហើយធ្វើឲ្យគាត់ផ្ទុះកំហឹងលើសដើម ហេតុអីក៏កូនរបស់គាត់កាចសាហាវបែបនេះ កាន់តែយូរទៅកាន់តែសាហាវព្រៃផ្សៃ គាត់សឹងតែមិនជឿនិងភ្នែកកូនប្រុសដែលធ្លាប់តែ
ចរិកស្លូតបូតគួរឲ្យស្រឡាញ់ប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀតត្រឹមមួយប៉ប្រិចភ្នែក .គីមថេយ៉ុងរបស់គាត់កាលពី10ឆ្នាំមុននៅឯណា

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Waar verhalen tot leven komen. Ontdek het nu