ភាគ60 .ខ្លាឃ្មុំកន្ធាត់

1.8K 226 20
                                    

រយៈពេលបួនខែកន្លងផុតទៅពោះថេយ៉ុងក៏កាន់តែធំមីនគូកាន់តែបារម្ភចំពោះថេយ៉ុងជាខ្លាំង ព្រោះអារម្មណ៍របស់គេមិនទៀងនោះទេជួនល្អជួនអាក្រក់ខឹងង៉ក់ងរ ចង់ញុាំនេះញុាំនោះមិនឲ្យញុាំក៏យំដល់ថ្នាក់ថ្ងៃខ្លះមីនគូសំពះសុខអង្វរក៏មានញុាំៗៗលុះក្ស័យ បីនាទីឃ្លានញុាំរួចប្រាំនាទីក្រោយមកឃ្លានទៀតអីឡូវនេះរីកសាច់ខ្លាំងណាស់ក្លាយជាជ្រូកទៅហើយ

" ឃ្លាន ... "
" ថេថេអូនកើតអីទៀតហើយ " មីនគូក្រោកឡើងទាំងញីភ្នែកតិចៗបែបមិនទាន់អស់ងងុយម៉ោង11យប់ទៅហើយលោកប្រពន្ធមិនទាន់គេងទៀតនៅអង្គុយឆ្ងោកទូរស័ព្ទទៀត
" ហឹក ...ឃ្លាន "

" នេះម៉ោង11យប់ហើយណាអូនឃ្លានអីហាស "
" ប្ដីឃ្លានអានៀក " ថេយ៉ុងពេបមាត់ច្បាបប្រាប់ទៅលោកប្ដីវ័យក្មេងរបស់ខ្លួនព្រមទាំងហុចទូរស័ព្ទទៅឲ្យគេផងដែល ( ពាក្យលោកប្ដីនេះថេយ៉ុងទម្លាប់មាត់តាំងពីមានកូនបានមួយខែមកម្ល៉េះ )
" សឺត ... អូនចង់ញុាំស្រ្ដប៊ឺរីមែនទេ "

" មែនហើយ លោកប្ដីយកឲ្យអូនបន្ដិចមកណាៗ "
" សឺត ...ចាំនៅទីនេះហើយចាំបងទៅយកឲ្យ " ថើបប្រពន្ធមួយខ្សឺតរួចគេក៏ប្រញាប់ចុះទៅខាងក្រោមដើម្បីយកស្រ្ដប៊ឺរីក្នុងទូទឹកកឲ្យប្រពន្ធញុាំ

មួយសន្ទុះក្រោយមកថេយ៉ុងក៏ចាប់ផ្ដើមពេបមាត់ចង់យំម្ដងទៀតព្រោះតែគេឃើញរបស់ញុាំទៀតហើយ កាន់ទូរស័ព្ទរាល់ថ្ងៃគ្មានមើលអីក្រៅពីរបស់ញុាំទេ
" ប្ដី ...ហា៎ ..ហឹកៗ ..." ដោយបាត់លោកប្ដីយូរពេកថេយ៉ុងក៏សម្រេចចិត្តចុះទៅតាមមីនគូតែម្ដងឲ្យចុះទៅយកស្រ្ដប៊ឺរីសោះយូរនោះយូរ

" ថេថេអូនចុះមកធ្វើអី "
" ឲ្យមកយកស្រ្ដប៊ឺរីឲ្យអូនញុាំសោះមិចក៏យូមេស ទៅលួចនិយាយជាមួយមីស្រីណាមែនទេ "
" ពុទ្ធោ ...បងមិនបានទៅនិយាយជាមួយស្រីណាទេ គឺមិញនេះបងធ្វើជ្រុលបែកកែវទឹកទើបត្រូវបងបោសសម្អាតអំបែងចេញសិនខ្លាចអូនមុតជើងនោះ
អី ..សឺត ... "

" ចុះណាបស់អូន ហ៎ ... "
" នេះអី ... "
" អោយមោ "
" គ្មានរបស់ឲ្យប្ដីវិញទេហីខំចុះមកយកឲ្យទាំងយប់ហើយ " មីនគូបំប៉ោងថ្ពាល់បន្ដិចដើម្បីឲ្យថេយ៉ុងថើបឯថេយ៉ុងវិញក៏អោនទៅថើបថ្ពើលតាមបំណងរបស់មីនគូ ...ឱកាសល្អហើយចាំអីទៀតមីនគូក៏ងៀកមុខបន្ដិចធ្វើឲ្យមាត់ពួកគេទាំងពីប៉ះគ្នា

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now