53 .ខ្មោច

1.8K 231 6
                                    

ពេលកំពុងធ្វើដំណើរតាមផ្លូវសភាពក្នុងឡានស្ងាត់ជ្រងំព្រោះគ្មានអ្នកណានិយាយអ្វីសូម្បីមួយម៉ាត់ឡើយ ថេយ៉ុងអង្គុយមើលឯកសារចំណែកមីនគូវិញអង្គុយមើលទេសភាពតាមកញ្ចក់ឡានចិត្តមិនដឹងជាអណ្ដែតអណ្ដូងទៅណានោះទេ ...ភ្លឹកៗទោះជាថេយ៉ុងសម្លឹងមកគេ គេនៅមិនដឹងខ្លួនផង .

" នែ៎ ...ភ្លឹកស្អីម្ល៉េះហាស "
" គ្មានអីទេ ... " មីនគូ
" បើគ្មានមិចធ្វើមុខដូចគេចែកទ្រព្យមិនស្មើរចឹង "
" មានឯណាកុំចេះតែថា ... " មីនគូ

" យើងឃើញអែងភ្លឹកៗមិចគិតដល់ណា ស្ដាយដែលមកជាមួយយើងមុនបាននៅជាមួយអាហ្វុងមែនទេ "
" អ្នកណាថា "
" គឺអែងនិងហើយ "
" អីគេ ...មីនគូមិនទាន់បាននិយាយអីផង ពូថេស្ដាប់ច្រឡំទេដឹង និយាយតែអែងអឺ អើតែអែងគេមិនដឹងផង " មីនគូនិយាយទាំងស្លេស្លឺភ្នែកចុះឡើងអត់ទាន់បាននិយាយអីផងមកចោទគេទៅកើត .

" កុំហៅយើងពូ "
" ចុះឲ្យហៅថាមិច "
" ហៅយើងថាបងទៅ "
" អីគេបង ... "
" ត្រូវហើយ ..យ៉ាងមិច "
" ហួយហៅមិនចេញទេសុំហៅថេថេវិញណាៗ មិនទម្លាប់ទេ "

" អាក្មេងក្បាលរឹង មនុស្សចាស់និយាយមិនស្ដាប់ "
" ចុះថេថេក្បាលទន់ " ដឹបមួយប្រយោគបកទៅវិញធ្វើឲ្យថេយ៉ុងគាំងតែម្ដងហេតុអីក៏គេស្រាប់តែនឹកឃើញអតីតឡើងមកភ្លាមៗបែបនេះ

អតីតកាល

" មនុស្សក្បាលរឹងនិយាយធម្មតាមិនចេះស្ដាប់គ្នាទេ មុននិងថាឲ្យយើងមើលបងអែងទៅគេស្ដាប់យើងទេ "
" ហឺ...ចុះក្បាលថេថេទន់ "
" នៅតមាត់ទៀតតិចយកម្ជុលដេរមាត់ទៅ " ថេ
" ចុះថេថេថាអូនក្បាលរឹងធើអី "

" បើមែនមិនឲ្យខ្ញុំថា "
" ក្បាលថេថេក៏រឹងដែលថាឲ្យតែអូន "
" ហឺយ.. ..និយាយមិនដឹងរឿងសោះ " ថេយ៉ុង

" ថេថេ ...ថេថេកើតអីមិចក៏ភ្លឹកៗបែបនេះមីនគូហៅមួយថ្ងៃហើយ " មីនគូបានសួរទៅថេយ៉ុងទាំងឆ្ងល់
សុខៗក៏ភ្លឹកគេហៅលែងឮមិនដឹងជាគិតអីនោះទេ
" ថយចេញឲ្យឆ្ងាយពីយើងទៅ "
" ថ. .. "
" ចេញ " ដោយមីនគូមិនព្រមចេញថេយ៉ុងក៏ស្រែកមួយទំហឹងធ្វើឲ្យមីនគូភ្ញាក់ឡើងក្រញាងរួមទាំងតៃកុងឡានផងដែល .អ្នកណាមិនភ្ញាក់លោកស្រែកម្លឹងៗ

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now