ភាគ43 .

1.8K 238 20
                                    

" ហឹកៗ ...ទេៗ ...អឹកហឹកៗ ...គេទៅហើយ ...មិន. ..មិនអាចទេ ..ហឹក ...មិនអាចឲ្យគេទៅបានទេ មិនបានទេ ...អឹក ...គេគ្មានសិទ្ធទៅណាទាំងអស់ ហឹក ៗ ...អាយ៎ ...ហឹកៗ ...ចនជុងគុកបងមិនអាចទៅចោលខ្ញុំឡើយ ...បងមិនអាចទៅណាទាំងអស់ ហឹក ...បងហ៊ានមានគំនិតចេញពីអូនបានចាំមើលពេលដែលអូនយកបងមកវិញបងត្រូវធ្ងន់មិនខានឡើយចនជុងគុក "

ថេយ៉ុងដើរសម្ដៅទៅថតតុនៅក្បែរគ្រែដោយមិនឋ្វល់ពីអម្បែងកែវនិងថូដែលគេកំពុងតែជាន់ឡើយពេលដែលដើរទៅដល់ហើយលូកយកអ្វីមិនដឹងចេញមក ...អា៎ កាំភ្លើង នេះគេយកវាមកធ្វើអី .យករួចគេក៏ដើរសម្ដៅទៅទ្វារវិញទឹកមុខពេលនេះដូរលឿនដូចរន្ទះមិញយំរហេមរហាមតែឥឡូវស្មើរធឹងធ្វើដូចគ្មានរឿងអ្វើកើតឡើងសូម្បីបន្ដិច .

ក្រាក

" អាថេ ...ទីបំផុតអែងព្រមបើកទ្វារហើយ ហេតុអីក៏ធ្វើបាបខ្លួនអែងបែបនិងហាសដឹងទេយើងបារម្ភ កុំធ្វើចឹងទៀតឮទេ យើងភ័យស្ទើរស្លាប់ទៅហើយ មិញយើងបានខលទៅសូប៊ីនបន្ដិចទៀតវាមកដល់ហើយ "

គ្រាន់តែថេយ៉ុងចេញមកភ្លាមហ្វុងស្ទុះទៅទាញដៃគេនិយាយទាំងឆ្លេឆ្លាដូចមាន់រកពងយ៉ាងចឹងតែថេយ៉ុងគ្មានប្រតិកម្មសូម្បីបន្ដិច
" ទៅរកជុងគុក "
" អែ ...អែង ថាមិច "

" តាមរកជុងគុកឲ្យឃើញបើមិនឃើញមិនបាច់បោលក្បាលមកវិញទេ "
" ថេយ៉ិងស្ងប់អារម្មណ៍ដោះលែងគេទៅ អែងធ្វើបាបគេមកគ្រប់គ្រាន់ហើយល្មមឲ្យជុងគុកគេទៅរកសេរីភាពរបស់គេហើយ យើងសុំអង្វរ ផាំង ...អូយ "

" អែងជាកូនចៅរបស់យើង យើងប្រាប់ឲ្យធ្វើអ្វីស្ដាប់តាមយើងទៅ នេះជាបញ្ជា " ថារួចថេយ៉ុងក៏ដើរចេញទៅបាត់បន្សល់ទុកនៅហ្វុងដែលឈរទប់ស្មារមួយជំហាងដែលគេបានបាញ់អម្បិញមិញនេះ .មិនគិតច្រើនហ្វុងក៏រត់ទៅតាមថេយ៉ុងដើម្បីឃាត់ដំណើរមិនបានទេបើសិនថេយ៉ុងរកជុងគុកឃើញចប់មិនខានម្ដងនេះប្រាកដណាស់ជុងគុកត្រូវធ្ងន់មិនខាន
អេ៌ ...តែគេភ្លេចមុននេះគេបានប្រាប់ឲ្យហ្វៃចេញទៅរកជុងគុកខលទៅសួរនាងសិនទើបបាន

" អាឡូ ... "
" ហ្វុងមានអីមែនទេពេលនេះខ្ញុំរកអ្នកប្រុសឃើញហើយពួកខ្ញុំកំពុងធ្វើដំណើរទៅវិញ ពួកខ្ញុំកំពុងនៅមុខផ្ទះ "
ហ្វុងបើកភ្នែកធំៗវីវរហើយ
" ហ្វៃ ...កុំអាលចូលមកខ្ញុំសុំជួបអ្នកប្រុសបន្ដិច "

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now