ភាគ26 . ជម្រះបញ្ជី

1.9K 202 22
                                    

ក្រោយពីនាងតូចឡៃឡារត់ឡើងទៅលើបាត់ថេយ៉ុងក៏ដើរទៅយកកាបូបធ្វើការរបស់គេហើយចេញទៅបាត់ដោយមុននិយាយអ្វីសូម្បីមួយម៉ាត់ ធ្វើឲ្យហ្វុងហួសចិត្តជាខ្លាំង.

" យ៉ាប់មែន....ចរិកដូចគ្មានជំពាក់អាណាមួយរៀលសោះវើយ " ពេលដែលថេយ៉ុងដើរចេញទៅបាត់ហ្វុងក៏បន្លឺឡើងទាំងមួមៅ កុំតែជាមិត្តផងចៅហ្វាយផងទេកុំអីវៃចោលមួយហើយ តែមិនហ៊ានខ្លាចអត់ការងារធ្វើ

" ចុះថេយ៉ុងមានដែលជំពាក់អ្នកណា " ជុងគុក
" អ្នកប្រុសនិយាយត្រូវ " ហ្វៃ
" យ៉ា...ខំជួយហើយមកផ្ចាញ់អែងទៀត " ហ្វុង
" មិនបានផ្ចាញ់ទេ...គ្រាន់តែប្រាប់ "
" មែនហើយ ..."

" ចូលដៃចូលជើងគ្នាណាស់ណ៎... "
" មានឯណា "
" ចឹងហេស.... " មិនត្រឹមតែនិយាយទេតែហ្វុងបានអោនមុខទៅរកជុងគុកបើសិនជាមានអ្នកមើលមកពីចម្ងាយគិតថាថើបគ្នាបាត់ទៅហើយ.
" ហេ...ងើបមុខចេញរន្ទះបាញ់ងាប់ឥឡូវហើយ "

" ហឹសៗ...សុទ្ធតែរន្ទះបាញ់ចុះអែងធ្វើគ្នាជាមួយអាថេនោះមិនខ្លាចទេហេស " មួយប្រយោគធ្វើឲ្យជុងគុកគាំងស្ដូតបស់ហ្វុងតែម្ដងថាចំៗពេកហើយ .

" តែពួកខ្ញុំជាគូនិងគ្នា Omega និង Alpha "
" អ្នកណាជា Omega ក្រែងពួកអែងទាំងពីដូចគ្នាមិនចឹង " ហ្វុងនិយាយទាំងឆ្ងល់ក្រែងពួកគេទាំងពីAlphaដូចគ្នាមិនចឹង ( បញ្ជាក់ហ្វុងមិនដឹងថាថេយ៉ុងជាomegaទេ )
" បងមិនដឹងថាថេជា.... " ជុងគុកនិយាយទាំងភ្ញាក់ផ្អើលកុំប្រាប់ណាថាហ្វុងគិតថាថេយ៉ុងជា Alpha

" នេះ... យើងជាAlphaទោះយ៉ាងណាក៏អាចធុំក្លិន ពពួក Omegaបានដែលតែថេយ៉ុងយើងហិតមិនដឹងនោះទេ "
" ចុះបងដឹងមកពីណាថាថេយ៉ុងជា Alpha "
" ថេយ៉ុងជាអ្នកប្រាប់ "
" ហឹមឬក៏ថេយ៉ុងមិនដឹងខ្លួន ថាគេជាអឺ... " ជុងគុកនិយាយទាំងសញ្ជឹងគិតគេធ្លាប់ដឹងខ្លះដែលរឿងអូមេហ្គា មានពីប្រភេទ ទី1នៅពេលដែលគ្រប់អាយុដល់ពេលគ្រប់ Omegaនិងបញ្ចេញក្លិតហិតរបស់ពួកគេមក រាល់បីខែម្ដងហើយ ពពួកOmegaប្រភេទនេះទន់ខ្សោយដូចមនុស្សស្រីចឹងពួកគេគ្មានចំណាប់អារម្មណ៍ជាមួយមនុស្សស្រីទេ

ចំណែកទី2វិញ វាជាប្រភេទកម្រមួយដែល Omegaភាតិចណាស់ដែលមានវាគឺទោះជាដល់ពេលគ្រប់អាយុក៏ដោយក៏ Omegaទាំងនោះមិនបានបញ្ចេញអាការៈអ្វីនោះទេមិនបានចុកសៀតឆ្អល់បញ្ចេញក្លិនហិតដូច Omegaដទៃឡើយ ធម្មតាដូចគេដូចអែងទាស់ត្រង់ថាបីខែម្ដងពួកគេនិងមានចំណងកើនឡើងប្លែកខុសពីធម្មតាលើសពីនេះទៅទៀតពួកគេមានកម្លាំងខ្លាំងដូច Alphaចឹង ប្រភេទរបស់ពួកគេអាចគ្រប់គ្រង Omegaប្រភេទទី1បាន .បើនិយាយពីរឿងចំណាប់អារម្មណ៍របស់ពួកគេវិញ អាចបានទាំងស្រីនិងប្រុសតែបើជាមួយមនុស្សស្រី ពួកនាងមិនអាចមានកូនទេ
( វាជារឿងប្រឌិតដែលខ្ញុំស្រមៃដើម្បីឲ្យត្រូវនិងសាច់រឿងទេ )

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now