ភាគ37 . ខ្លាអស់រឹត🔞

2.6K 245 5
                                    

មកដល់ការិយាល័យភ្លាមថេយ៉ុងក៏ចាប់យកឯកសា
មកគប់ជុងគុកតែត្រូវគេគេចទាន់ សំណាងគេភ្នែករហ័សមិនចឹងទេបែកក្បាលដោយស្នាដៃថេយ៉ុងមិនខានថ្ងៃនេះមិនដឹងជាកើតស្អីទេញ៉ោះតិចតួចសោះមួមៅជះកំហឹងដាក់គេអែងគ្រប់គ្នា .

" ហឹស ... "
" ថេយ៉ុង ...អូនមករដូវហេស " ជុងគុក
" ឪលោកអែង ... "
" ឪបងនៅផ្ទះឯណោះតែបងសួរអូនឃើញ អារម្មណ៍ឡើងចុះដូចអ្នកមករដូវ .."

" បិទមាត់ដល់ស្អុយរបស់លោកអែងភ្លាមទៅ បើមិនចង់ឲ្យខ្ញុំយកស្បែកជើងញុកមាត់ទេមនុស្សកំពុងតែអារម្មណ៍មិនល្អផង "
" ហិហិ ...បងឈប់ហើយ " ផឹប

" ហឺយ ...លោកអែងធ្វើអីនិងដាក់ខ្ញុំចុះវិញខ្ញុំត្រូវធ្វើការ " ថេយ៉ុងភ្ញាក់ឡើងក្រញាងពេលដែលត្រូវរាងក្រាស់ចាប់លើករាងកាយរបស់គេអង្គុយលើភ្លៅ

" អូនធ្វើទៅ ..បងនៅតែបងតាស "
" លោកអែងហឹស ... " ដោយខ្ចិលសុាំញុាំច្រើនគេក៏ងាកមកមើលកុំព្យូទ័រតបស់គេវាយឯកសារមកមើលទិន្នន័យរឿងកេងប្រវ័ញ្ចលុយពីលើកមុន ព្រោះថាគេនៅសើបមិនទាន់ដឹងវាហាក់ដូចជាមានការរៀនគម្រោងជាមុនយ៉ាងចឹង .

ពីដំបូងលេខារបស់គេបានរកឃើញតម្រុយតែក៏បាត់ទៅវិញវាដូចជាសកម្មភាពរបស់គេទាំងអស់មានអ្នកដឹងយ៉ាងចឹង .វាអាចទេក្នុងក្រុមហ៊ុនរបស់គេមានរនុកក្នុង ទោះជាយ៉ាងណាក៏ដោយគេនិងព្យាយាមរកឲ្យឃើញ បើដឹងថាជាអ្នកណាវាមិនសល់សាច់ឡើយ

" ហ៊ឹម ...សឺត ...ថេអូនធ្វើអីនិងបងជួយបានទេ " ជុងគុកដែលអង្គុយមើលថេយ៉ុងវាយកុំព្យូទ័រនោះបានអោនទៅថើបកញ្ចឹងក៏ថេយ៉ុងហើយក៏សួទៅថេយ៉ុងទាំងសម្លេងស្រាលគេមើលមិនសូវជាយល់ប៉ុន្មានខានធ្វើការងារ2ឆ្នាំជាងហើយ

" នៅអោយតែស្ងៀមៗទៅ កុំមករំខាន "
" សឺត ...តែបងចង់ជួយអូន "
" លោកអែងជួយស្អីបានទៅ "
" អូនគ្រាន់តែប្រាប់បងមកថាអូនកំពុងតែធ្វើអីនោះបងច្បាស់ជាអាចជួយបានហើយ "

" ហឺយ ...សុាំមែន គឺមានអ្នកលួចកិបកេងលុយក្នុងក្រុមហ៊ុនខ្ញុំកំពុងតែស្រាវជ្រាវរកមើលតម្រុយតែមួយខែជាងហើយគ្មានសូម្បីបន្ដិច " ថេយ៉ុងរៀបរាប់ទាំងមួមៅឆ្ងល់ថាគេនោះជាអ្នកណាទើបមនុស្សដូចជាគីមថេយ៉ុងរកមិនឃើញនោះ

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now