ភាគ54 .តម្រិះជិះករ

2.1K 228 25
                                    

ក្រោយពីបញ្ចប់ការប្រជុំរួចថេយ៉ុងក៏ប្រញាប់មកមើលក្មេងនៅក្នុងបន្ទប់របស់គេវិញមិនដឹងជាយ៉ាងមិចទៅហើយទេ
ក្រាក

" ធ្វើអីនិង "
" .... "
" នែ៎ ... "
" .... "
" គីម ...មីនគូ "

" .... "
" ហឹស ...ចាំមើលណាអាក្មេងប្រហើន " គ្រាំង ដោយហៅមីនគូមិនឆ្លើយថេយ៉ុងក៏សម្រេចចិត្ដចេញទៅក្រៅបាត់ទាំងមួមៅបណ្ដាលឲ្យមីនគូញញឹមសមចិត្តជាខ្លាំងកុំចង់ហក់ជាមួយ គីម មីនគូឲ្យឆឹស
" ហាសហា ...មនុស្សចាស់យកតែចិត្តខ្លួនអែង អោយរៀងចាំមើលយើងមិនមាត់រកទេចាំមើលទៅ "

កន្លងទៅប្រហែលបាន15នាទីថេយ៉ុងក៏មកវិញជាមួយនិងដបទឹកដោះគោចេកមួយដបបណ្ដាលឲ្យក្មេងខ្លះប្រឹងតាមមើលសឹងបាក់ករព្រោះតែជារបស់ដែលគេចូលចិត្ត .

" យ៉ាងមិចសម្លឹងអីសម្លឹងម្ល៉េះ "
" គ្មានទេកុំចេះតែថា អីឡូវប្រាប់មកថាខ្ញុំគួរធ្វើអី " តាមពិតដំបូងគេមិនចង់និយាយរកថេយ៉ុងឡើយតែក្បត់សម្ដីខ្លួនអែងភ្លេចគិតថាគេមកក្រុមហ៊ុនដើម្បីហាត់ការងារ .

" បូកតួលេខក្នុងតារាងនិងទៅ កុំឲ្យខុសឲ្យសោះមិមចឹងទេយើងដាក់ទោសអែងមិនខាន "
" អីគេពូថេធ្វើបែបនេះចំពោះអ្នកដែលមកហាត់ការងារក្នុងក្រុមហ៊ុនចឹងទាំងអស់មែនទេ "

" មិនមែនទេអែងករណីពិសេសដាក់ទោសក៏ពិសេសជាងគេដែល "
" ហឺ ...ដាក់ទោសមានពិសេសដែល ហើយអាពិសេសនិងជាស្អីទៅ "
" គឺ ...នែក៎ ...ផឹកទៅ " ថេយ៉ុងបានហុចដប់ទឹកដោះគោឲ្យទៅមីនគូចំណែកអ្នកដែលត្រូវគេឲ្យវិញទទួលយកយ៉ាងលឿនព្រោះជារបស់សំណព្វចិត្តថ្លើមប្រម៉ាត់

" ផឹកមួយៗទៅគ្មានអ្នកណាមកដណ្ដើមអែងទេ " ថេយ៉ុងលួចអស់សំណើចក្នុងចិត្តក្មេងនេះចរិកដូចកូនក្មេងអាយុ4 5ឆ្នាំមិនសូវជាដឹងអីប៉ុន្មានមើលទៅគេមិនដែលបានដើរមើលសង្គមខាងក្រៅទេបានជាបែបនេះ

" ហា ...ឆ្ងាញ់ "
" ហឹសៗ ...ផឹកអស់ហើយធ្វើការងារអែងទៅ បន្ដិចទៀតត្រូវធ្វើការងារពិសេស "
" ការងារពិសេស "
" ហាស ... "

" ក្រែងខឹងយើងហី ឥឡូវមិចមកមាត់រកយើងវិញ មិនមែនបានរបស់ហើយក៏បាត់ឯណាហី "
" ឆឹស ...អ្នកណាថាខ្ញុំបាត់ខឹង "
" ខឹងក៏ខឹងទៅយើងមិនបានលួងទេ យើងមិនចេះ "
" ឆឹស ... " ដោយមិនចង់តបតនិងថេយ៉ុងមីនគូក៏អោនមកសម្លឹងមើលតារាងបូកលេខដែលថេយ៉ុងបានដាក់ឲ្យគេបន្ដកន្លងទៅប្រហែលប្រាំនាទីខ្លួនគេចាប់ផ្ដើមបែកញើសឡើងកម្ដៅខុសប្លែកពីធម្មតា .

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now