ភាគ64 .រកភស្តុតាង

1.3K 203 8
                                    

" ហ្វុងហេតុអីនិយាយបែបនេះគេក៏ជាមិត្តអែងណាមិចក៏ទៅកាន់ជើងអ្នកខុសបែបនេះ " ថេ
" យើងនិងវាមិនមែនជាមិត្តនោះទេយើងមិនដែលចាត់ទុកវាជាមិត្តយើងឡើយ ហើយអ្នកខុសដែលអែងនិយាយជាប្ដីរបស់អែងណាគីមថេយ៉ុងអែងចង់ស្ដាយក្រោយម្ដងទៀតហេសបានជាកាន់មិនចោលអាចរិកស្ដាប់តែម្ខាងនិងហាស "

ក្ដៅណាស់គេរកអ្វីនិយាយមួយថេយ៉ុងមិនចេញទេពេលនេះ ហេតុអីក៏មិនចោលអាចរិកស្ដាប់តែម្ខាងសោះចឹង

" អាហ្វុង ... "
" បានហើយថេយ៉ុងកុំស្រែកខ្លាំងពេកប្រយ័ត្នប៉ះពាល់ដល់កូនបើពួកគេមិនពេញចិត្តយើងទេយើងរើចេញអីឡូវនេះក៏បានដែលកុំឲ្យពួកអែងទើសទាល់និងឈ្លោះគ្នាដោយសារយើងណា មីនគូខ្ញុំសុំទោសបើខ្ញុំនិយាយថាអែងមុខដូចជុងគុកនោះប៉ះពាល់ដល់អារម្មណ៍របស់អែង ប្រហែលជាអែងគិតថាថេយ៉ុងយកអែងមកជំនួសជុងគុកមែនទើបមកវៃយើងបែបនេះកុំគិតបែបនិងអីជុងគុកគេលែងនៅហើយ "

លីយ៉ុងឈរញញឹមឌឺហ្វុងនិងមីនគូនៅក្រោយខ្នងថេយ៉ុងធ្វើមិនដឹងសំខាន់ថេយ៉ុងមិនបានឃើញពេលនេះគេជាអ្នកកាន់សន្លឹកបៀរធំជាងហ្វុងនិងមីនគូ ផ្លុំត្រចៀកតែបន្ដិចប្រាកដជាមានរឿងសប្បាយមិនខាន

" អែង ... "
" ពូ ..កុំអី " មីនគូ
" លីយ៉ុងអែងមិនបាច់ទៅណាទេដរាបណាយើងមិនបានហារមាត់ដឹញអែងអ្នកណាក៏គ្មានសិទ្ធដែល មីនគូ សុំទោសលីយ៉ុងទៅនិងអាលឆាប់ចប់រឿងរ៉ាវ "

" ហេតុអីបងត្រូវសុំទោសវា "
" មីនគូ ..មិចក៏បងហៅគេបែបនេះ បងអាយុប្អូនគេណាសុំទោសគេភ្លាមទៅ "
" អត់បងមិនខុសបងមិនសុំទោស "
" ត្រូវហើយមីនគូមិនបាច់សុំទោសមនុស្សថោកទាបដូចវាទេ "
" គីម មីនគូ អូនប្រាប់បងឲ្យសុំទោសគេទៅ "

" ថេយ៉ុង ... " លីយ៉ុង
" ព្រោះវាអូនហ៊ានស្រែកដាក់បងចុះអូនមានដឹងទេថាវានិយាយអីខ្លះទើបបងដាល់វានោះវាចង់សម្លា ...ផាច់ " ប្រយោគមិនទាន់និងចប់ផងក៏ត្រូវដាច់ដោយសារតែថេយ៉ុងបានទះគេ គេសើចឡើងទាំងហួសចិត្តស្ដាប់ហេតុផលអ្នកដទៃតែមិនស្ដាប់សម្ដីប្ដីខ្លួនអែងរស់នៅជាមួយគ្នាច្រើនខែទៅហើយថេយ៉ុងមិនជឿជាក់គេទៀតតើបានន័យអីទៅ

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now