ភាគ61 .អែងនិងស្គាល់យើងច្បាស់

1.4K 195 2
                                    

" លោកប្ដី ... "
" បាទ ...ប្រពន្ធសម្លាញ់ " មីនគូទម្លាក់វែកឆាចុះហើយរត់ទៅមើលប្រពន្ធយ៉ាងរហ័ស
" ហិហិ ...បីអូនចុះ " ថេយ៉ុងសើចស្ញេញពីលើកាំជណ្ដើរលើកដៃតូចស្រលូនទាំងពីរចាំឲ្យមីនគូមកយកខ្លួនចុះ

" ប្រពន្ធអ្នកណាអីក៏ខូចយ៉ាងនៀកហាសសឺត"
" ហិហិប្រពន្ធតាបុិអែងនិងហើយ "
" មោះអឹម ...ធ្ងន់ដូចជ្រូកចឹងនៀក "
" ប្ដី ... " រាងតូចពេបមាត់រកកល់ចង់យំតិចៗពេលឮអ្នកជាប្ដីហៅខ្លួនថាជ្រូកគេមិនចង់ឲ្យអ្នកណាហៅគេបែបនិងឡើងសូម្បីតែមីនគូគេមិនចូលចិត្ត

" អ៊ូ ...សឺតៗៗៗ ...បាត់ងរឬនៅប្ដីសុំទោស "
ដៃមាំក្រាស់ទ្ររាងកាយរបស់ប្រពន្ធដាក់លើសាឡុងតិចថ្នមខ្លាចប៉ះពាល់ដល់កូនតួយ៉ាងទោះជាកូនក្នុងផ្ទៃមានរយៈពេលបួនខែក៏ដោយប៉ុន្ដែពួកគេទាំងពីមិនដឹងថាជាកូនស្រីឬប្រុសនោះទេចាំអ៊ុតមើលពេលសម្រាលវិញ

" ហាសហា ...ហឹក ...ហាហា ប្ដីអូនរសើបណាស់ឈប់ថើបទៅបានហើយ ហាសហា " ថេយ៉ុងយកដៃច្រានមុខមីនគូចេញទាំងសលចឡើងកខឹកព្រោះតែរសើបនៅត្រង់ចំណុចក៏ដែលមីនគូបានថើប សើចឡើងហូរទឹកភ្នែកទៅហើយ

" បាត់ងរឬនៅ ''
" ហាសហា ..អូនឈប់ហើយ "
" សួរស្ដី ... " កំពុងតែប្រលែងគ្នាបន្លឺឡើងសម្លេងរំពងពេញផ្ទះពេលនោះស្រាប់តែមានសម្លេងមួយមកពីណាមិនដឹងកាត់ភាពសប្បាយរីករាយរបស់ពួកគេ

" លីយ៉ុង ... " ថេយ៉ុង បើកភ្នែកព្រិចៗសម្លឹងមើលទៅលីយ៉ុងមិត្តចាស់ទាំងជ្រួញចិញ្ចើមមិនមែនភ្ញាក់ផ្អើលទេតែឆ្ងល់គេបាត់ទៅណាតាំងពីមានរឿងនៅថ្ងៃនោះភ្លឹបភ្លែតដូចមេអំបៅ
ទាក់ទងទៅក៏មិនចូល

" សុខសប្បាយទេថេយ៉ុង "
" ពីមុនអាចថាមានទុក្ខតែឥឡូវសុខហើយអង្គុយចុះមកយើងមានរឿងចង់សួរអែង អែងបាត់ទៅណារាប់ឆ្នាំ ម្ដងបង្ហាញខ្លួនម្ដងបាត់ចឹងអែងទៅណា "

" មិនមែនចឹងទេថេយ៉ុងគឺយើងត្រូវត្រឡប់ទៅក្រៅប្រទេសជាបន្ទាន់តាមប៉ារបស់យើងហើយរឿងរបស់ជុងគុកយើងសូមចូលរួមសោកស្ដាយផង ព័ត៌មានទាក់ទងនិងអែង
យើងដឹងគ្រប់យ៉ាងគ្រាន់តែថាយើងមិនអាច
មករកអែងបានយើងសុំទោសខ្លាំងណាស់ដែលពេលដែលអែងមានទុក្ខយើងមិនបាននៅលួងលោមដូចច្នោះ "

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Tahanan ng mga kuwento. Tumuklas ngayon