ភាគ72 .

2.7K 177 32
                                    

" ប៉ាៗក្រោកភ្លាមមក កុំធ្វើពុតកូនដឹងអស់ហើយ "
" លោកកូនអើយ មេត្តា ចង់បានអីក៏ប៉ាឲ្យដែលតែសុំរឿងនិងតែម្យ៉ាងទេណាកូន កូននៅតូចញឹបប៉ុនអាចម៍ចៃសោះនិងចេះចង់បានប្រពន្ធស្អីចិញ្ចឹមគេរស់ដែលហេស "

" ហាកមិចចិញ្ចឹមមិនរស់ ឲ្យតែអូនជីងញុាំបាយដឹងតែរស់ហើយកុំឲ្យតែអូនជីងញុាំគ្រួសញុាំថ្មទៅបានមិនរស់ "
" ពុទ្ធោចង់តែចងករឲ្យងាប់ទេអញ "
" នេះខ្សែប៉ាៗ " ខណៈនោះមិនដឹងថាជុងវ៉ាន់ទាញខ្សែមកពីណាមិនដឹងហុចឲ្យទៅជុងគុកធ្វើឲ្យគេស្លឺភ្នែកតែម្ដងអាកូននេះចង់ឲ្យឪវាងាប់ហើយមើលទៅ

" ហឺយ ... មានលុយប៉ុន្មានចង់ឲ្យប៉ាចូលដណ្ដឹងកូនគេនិង "
" ប៉ុណ្ណេះគ្រប់ទេប៉ាៗ " គ្រាន់តែឮអ្នកជាប៉ាសួររកលុយភ្លាមជុងវ៉ាន់ក៏រ៉ូតកាតាបហូតយកកាតពីក្នុងកាតាបពីសន្លឹកហុចឲ្យជុងគុក . ឯជុងគុកវិញគេស្ទើរកើតខ្យល់ទៅហើយអាកូននេះលេងមែនទែនហើយ

" កាតខ្មៅ វ៉ាន់បានមកពីណាកូន " ជុងគុក
" គឺប៉ាៗនិងហើយអ្នកឲ្យកូន "
" ជាន់ករបណ្ដោយអញ ថេហា៎ចុះមកអូន "
" លោកប្ដីហិហិ "
" ខូចណាស់យើងនិង មានរឿងយករួចខ្លួនបាត់ឥឡូវគិតយ៉ាងមិចនៀក "

" មានយ៉ាងមិចតាមនិងទៅ "
" ប្រាកដហើយហេស តែវ៉ាន់នៅក្មេងណាស់ "
" វ៉ាន់ធំហើយបាទ "
" ស្ងាត់មាត់លោកកូន ចាស់ៗកំពុងនិយាយគ្នា"
" អូនហា៎ ...ជួយគិតបងបន្ដិចទៅមើល "
" ចុះនិងមិនគិតដណ្ដឹងឲ្យគេទៅឲ្យវាចប់ៗ
ទៅ "

" ថាកូនទៅកំពូលមនុស្សម៉ែវានិងក៏កំពូលមនុស្សដែលសួរគ្មានបានសាច់ការអីសោះ "
" ថាស្អីមិញ "
" អត់មានទេ "
" ឆឹស "
" តោះវ៉ាន់កូនទៅង៉ូតទឹករៀបចំខ្លួនឲ្យសង្ហាទៅអាប់ប៉ានាំទៅដណកដឹងអូនជីង "

" យ៉េៗ សឺតៗៗអាប់ប៉ាគួរឲ្យស្រឡាញ់ខ្លាំងណាស់ មិនដូចប៉ាៗទេ "
" យីអាកូននេះ "

តុកតុក

" ចៅហ្វាយចាស "
" ហ្វីយ៉ានាងមានការអី " ហ្វីយ៉ានាងជាប្អូនស្រីរបស់ហ្វៃ ក្រោយពីថ្ងៃដែលថេយ៉ុងបាញ់សម្លាប់ហ្វៃនោះ គេក៏បានដឹងថាហ្វៃមានប្អូនស្រីទើបយកនាងមកទំនុកបម្រុងគ្រប់យ៉ាងតែនាងមិនព្រមទទួលសុខចិត្តធ្វើជាអ្នកបម្រើវិញ

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now