ភាគ50 .appaយកមីនគូទៅផ្ទះវិញ

2.2K 233 84
                                    

" មានរឿងអីនិង ... " ថេយ៉ុងដែលទើបនិងដើរចូលមកនោះក៏បន្លឺឡើងព្រោះឮសម្លេងស្រែកលោន់ដល់ខាងក្រៅ
" គឺ ..."
" សួរស្ដី លោកពូដុង លោកពូមីន " មិនឲ្យហ្វុងនិយាយចប់ថេយ៉ុងក៏និយាយរាក់ទាក់ទៅកាន់មនុស្សចាស់ទាំងពីរជាមុន .តែភ្នែករបស់គេបានក្រឡេកទៅឃើញអ្វីម្យ៉ាងគេហាក់ដូចជាភ្ញាក់ផ្អើលជាខ្លាំងតែសុខចិត្តធ្វើធម្មតាសិន .

" មីនគូជម្រាបសួរពូថេថេទៅ "
" សួរស្ដីអូនថេថេ "
'' មីនគូ អាកូនចម្កួតគេបងអែង8ឆ្នាំណាមិចក៏ហៅគេអូនបែបនិង "
" តែអូនចង់ហៅ មនុស្សចាស់អីតូចជាងអូនទៀត "
ថេយ៉ុងបានតែសម្លឹងមើលមីនគូទាំងសេចក្ដីគ្រឺតខ្នាញ់ក្នុងចិត្តជាពន់ពេកអាល្អិតនេះឌឺសាហាវនេះបើគេជាថេយ៉ុងពីមុនហក់វៃមុខមនុស្សចាស់បាត់ហើយ មុខដូចណាស់តែចរិកខុសដូចមេឃនិងដី

" មនុស្សខ្លួនតូចអាចដូចយើងធ្វើអ្វីដែលអែងស្មានមិនដល់ច្រើនណាស់អាល្អិតចង់សាកទេ " ថេយ៉ុងញញឹមចុងមាត់ហាក់ដូចជាមានគម្រោងអ្វីម្យ៉ាងសម្រាប់ត្រៀមទុកឲ្យមីនគូ .ឯប៉ាធំនិងអាប់ប៉ារបស់មីនគូក៏រៀងមិនស្រួលចិត្តដូចគ្នាអ្នកណាមិនល្បីថាថេយ៉ុងកាចសាហាវប៉ុណ្ណា
" ថេយ៉ុង " ហ្វុងបានហៅឈ្មោះថេយ៉ុងតិចៗន័យហាមឃាត់ព្រោះគេដឹងគំនិតរបស់ថេយ៉ុងថាគេចង់ធ្វើអី វរៗអាល្អិតនេះយំទួលពិតប៉ាធំប៉ាតូចគេចប់ឥឡូវហើយ

" សាកអីទៅ ... "
" ចង់ដឹង ...មែនទេ "
" ចង់ ..." មីនគូបើកភ្នែកម៉ង់ៗសម្លឹងមើលទៅថេយ៉ុងបែបចង់ដឹងចង់ឮរឿងដែលគេកំពុងនិយាយ
" ហាសហា ...តែយើងមិនប្រាប់ " ថេយ៉ុងបានសើចឡើងខ្លាំងទិដ្ឋភាពនេះវាគួរឲ្យរំភើបសម្រាប់ហ្វុងនិងអ្នកបម្រើក្នុងវីឡាទាំងមូលព្រោះថេយ៉ុងមិនដែលញញឹមឬសើចសូម្បីបន្ដិចតែវាបែរជាក្លាយជារឿងដែលគួរឲ្យខ្លាចសម្រាប់ ដុងគូ និង មីនលីទៅវិញ

" ហឹសមនុស្សចាស់អីកុហកក្មេង " មីនគូពេបមាត់មិនសុខចិត្តខឹងចិត្តណាស់ពេលដែលគេចង់ដឹងអ្វីហើយមិនប្រាប់គេបែបនេះធម្មតាគេជាក្មេងចង់ដឹងចង់ឮខ្លាំងណាស់កាន់តែហាមកាន់តែផ្កើន.

" កុហកក្មេងឌឺដូចជាអែងក៏វាគ្មានបញ្ហាអីដែល "
" ប៉ាធំ ... " ដោយប្រកែកមិនឈ្នះថេយ៉ុងមីនគូក៏ងាកមកទួលពិតអ្នកជាប៉ាធំឲ្យជួយខ្លួនតែខុសពីការគិតរបស់គេទាំងអស់ប៉ាធំរបស់គេធ្វើមិនដឹងមិនឮហើយនិយាយរឿងការងារជាមួយថេយ៉ុធ្វើមិនដឹង ចំណែកមីនលីឃើញអការៈរបស់កូនដូច្នោះក៏ចង់អាណិតបន្ដិចសើចបន្ដិចដែល ធ្លាប់តែលោកប៉ាទម្រើសចិត្តឥឡូវបែបជាធ្វើមិនខ្វល់និយាយពីមុខឡើងក្រចុបចង់យំបន្ដិចអីបន្ដិច .មីនគូជាក្មេងម្នាក់ដែលមិនងាយចុះចាញ់អ្នកណាឡើងអង្គុយឈ្លោះទាល់តែបែកពពុះមាត់ដល់អ្នកម្ខាងទៀតសុំចុះចាញ់តែនេះថេយ៉ុងនិយាយតែប៉ុន្មានម៉ាត់សោះមីនគូស្ងាត់ជ្រៀបបែបនេះប្រហែលជាត្រូវទុកអាល្អិតនេះឲ្យថេយ៉ុងបង្ក្រាបហើយ ដំដែកទាន់នៅក្ដៅ ប្រដៅមនុស្សទាន់នៅក្មេងព្រោះពួកគេប្រៀបដូចជាក្រដាសមួយយ៉ាងចឹងបើសិនជាយើងគូតម្រង់ទៅខាងណាគេក៏ទៅខាងនោះដូចគ្នា អាចថាពួកគាត់ទាំងពីរអស់សមត្ថភាពនិងពុតអាល្អិតមីនគូក៏ថាបានព្រោះគេនេះណាដែលថែបជាគ្នា .បើទុកនៅជាមួយថេយ៉ុងប្រហែលជាល្អ ( កុំជឿអីអាប់ប៉ាក្មេកឆីថេមានគម្រោងចង់សុីហ្សីនកូនអាប់ប៉ាហី )

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now