ភាគ6.តែងស្រី

2K 241 10
                                    

ធ្មិចបើកៗកន្លងផុតទៅ1ខែយ៉ាងឆាប់រហ័ស តែទំនាក់ទំនងរវាងថេយ៉ុង និងជុងគុកមិនទៅមុខសោះនៅដដែល ព្រោះតែមារជ្រែកតាមរារាំងពួកគេទាំងពីរគ្រប់ពេល ឲ្យតែនៅក្បែរគ្នាពេលណាតែងតែមានវត្តមានរបស់នាងតូចមីមីមកបំបែកជានិច្ច . រលឹកកាលដែលនាងត្រូវជុងគុកគប់មួយថូផ្កាដល់ថ្នាក់សន្លប់ចូលពេកពេទ្យនោះ គ្រាន់ក្រោកឡើងនាងចាប់ផ្ដើមចូលតួរកំសត់ យំសោកបោកខ្លួន និយាយបន្លើសជុងគុកគ្រប់យ៉ាងឯថេយ៉ុងវិញជឿស្លុងតែម្ដង គ្រប់ពេលគ្រប់វេលា នាងតូចមីមីតែងតែតាមរករឿង ចោទប្រកាន់ និយាយមូលបង្កាច់រាងក្រាស់គ្រប់យ៉ាងធ្វើឲ្យថេយ៉ុងស្អប់ជុងគុកលើសដើម សូម្បីតែពេលញុាំអាហារក៏មិនឲ្យជុងគុករួមតុដែល គឺគេដាក់បញ្ជាឲ្យជុងគុកញុាំបាយជាមួយអ្នកបម្រើនៅក្នុងផ្ទះបាយ.ជុងគុកក៏មិនប្រកែកឲ្យថេយ៉ុងធ្វើតាមចិត្ត ចង់គេធ្វើបាប មើលងាយ តិះដៀលយ៉ាងណាក៏មិនហាស្ដីប្រាប់អ្នកណាសុខចិត្តទ្រាំតែម្នាក់ឯងព្រោះអីដឹងទេព្រោះតែគេស្រឡាញ់រាងតូចថេយ៉ុងខ្លាំងណាស់គេមិនយល់ពីខ្លួនអែងសោះ គេស្អប់ខ្ពើម ធ្វើបាបគ្រប់បែបគ្រប់យ៉ាងហើយនៅតែស្រឡាញ់គេទៀត.

ពេលខ្លះសម្ងំយំព្រោះថេយ៉ុងក៏មានដែលគេតូចចិត្តតូចថ្លើមមានឈ្មោះជាគូដណ្ដឹងតែមុនស្មើរនិងស្រីដែលថេយ៉ុងយកមកដេកនៅផ្ទះបញ្ឈឺនាយផង.
គិតមើលទៅបើជាអ្នកតើឈឺទេ. យកស្រីមកដេកដល់ផ្ទះហើយឆ្លៀតបញ្ឈឺគេឲ្យគ្រាំទ្រូងទៀត .ធ្លាប់តែជាមនុស្សរឹងមាំមិនងាយចុះចាញ់អ្នកណាងាយៗតែបែបជាមកទន់ជ្រាយព្រោះថេយ៉ុងទៅវិញ ពេលខ្លះនាយទ្រាំមិនបានខឹងនិងខ្លួនអែងក៏ធ្វើបាបខ្លួនឯងតែមិនដែលបាបសម្រេចព្រោះហ្វៃមកទាន់រហូត. និយាយរួមទៅរាល់ថ្ងៃពឹលដែលគេខូចចិត្តគឺមានហ្វៃនេះហើយដែលជាអ្នកលួងលោមនាយដូចជា បងស្រី ដូចជាមិត្តភិក្ត ដូចម្ដាយនាយយ៉ាងចឹង .ជុងគុកគោរពស្រឡាញ់ហ្វៃខ្លាំងណាស់នាយមិនដែលចាត់ទុកហ្វៃជាអ្នកបម្រើឡើយ.រៀបរាប់ហត់ណាស់ចូលសាច់រឿងវិញ

" បងគុកនៅទេ " សម្លេងស្រីតូចច្រឡឹងសួរទៅអ្នកបម្រើដែលកំពុងតែបោសសម្អាតវីឡា


💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now