ភាគ10.ទៅLaវិញ

2.1K 241 17
                                    

" ហឹម "
" ជុងគុកគី អូនភ្ញាក់ហើយហេស " ជុងសុក
" បងប្រុសមកតាំងពីពេលណា "
" អរគឺពេលដែលអូនដេកលក់និងណា " ត្រឡប់ទៅក្រោយវិញបន្ដិចពេលដែលជេហូបចេញផុតជុងសុកក៏មកដល់ភ្លាម ដោយឃើញប្អូនសម្រាកគេមិនចង់រំខានទើបសុខចិត្ដអង្គុយចាំ.

" បាទ "
" មោះក្រោកមកញុាំបបរសិនទៅ "
" តែខ្ញុំមិនឃ្លាន ទេបងប្រុស "
" មិនបានយ៉ាងណាក៏ត្រូវញុាំដែលនិងបានលេបថ្នាំ "

" ត្រូវតែញុាំ "
" ចាំបន្ដិចទៀតទៅបងប្រុស "
" ទេ ប្រកែកគ្មានប្រសិទ្ធភាព ស្ដាប់បងបើអូននៅរឹងទទឹងបងនិងយករឿងដែលកើតឡើងទាំងប៉ុន្មានប្រាប់លោកតាទាំងអស់សាកគិតមើលទៅ " ជុងសុកញាក់ចិញ្ចើមឌឺប្អូនទ្រឺតៗ គេប្រាកដក្នុងចិត្តថាជុងគុកបដិសេធមិនបានព្រោះគេខ្លាចលោកតា

" បងប្រុសលេងខ្សែរលើ "
" អោវមិនបានខ្សែរលើទេ មោះបងរៀបចំអោយញុាំខ្លួនអែងឬបងបញ្ចុក "
" បញ្ចុកមកខ្ចិលញុាំខ្លួនអែងណាស់ "

" ហឹសៗអាកូនទន្សាយអែងនេះនៅមិនចោលអាចរិកនៅជាមួយបងខ្ចិលច្រអូសសោះ " ជុងសុកនិយាយបណ្ដើររៀបចំបបរដាក់ចានបណ្ដើរ នឹកអស់សំណើចបណ្ដើរមានប្អូនមួយនិងគេដែលឲ្យតែនៅជាមួយគេអាចរិកខ្ចិល ខូច ពូកែទូលពិត មិនដឹងមកពីណាទេ

" លឿនឡើងខ្លាចណាស់ "
" ចុះមិញថាមិនឃ្លាន "
" តែឥឡូវខ្លាចហើយ ដាច់ខ្យល់ឥឡូវហើយ "

" នែ៎ជិតបានប្រពន្ធស្អែកខាងស្អែកហើយនៅធ្វើចរិកដូចកូនក្មេងទៀតអែងនេះ "
" ចុះបងនោះ ចាស់ហើយមិនព្រមយកប្រពន្ធទេ ដឹងកាលខ្ញុំបានក្មួយពរនិងគេទេ លោកអឹម..." ជុងគុកនិយាយមិនទាន់ចប់ផងជុងសុកក៏ដួសបបរញុកមាត់តែម្ដង

" បិតមាត់ហើយសុីបបរទៅ បើនៅនិយាយទៀតបងនិងទៅវិញ ៊ហើយ " ជុងសុកនិយាយទាំងសន្លក់មុខជុងគុក
" ហេហេនិយាយត្រូវគម្រាមគេ " ជុងគុកតបទៅជុងសុកទាំងទឹកមុខច្រឡើម

" នៅទៀត "
" ហិហិអា៎....ខ្ញុំឈប់ហើយ...ខ្ញុំដឹងដឹងថាបងសុកចាំយកបងពេទ្យត្រូវទេ "
" អឺ..... " ដោយឮប្អូននិយាយចំចំណុចខ្ចិលប្រកែកក៏ឆ្លើយអឺអើតែម្ដង

ក្រាក

" ន៎ក....ខ្ញុំថាបងសុកស្រឡាញ់បងពេទ្យមិនខុស
មែន " ជុងគុកបាននិយាយឡើងដោយមិនចាប់អារម្មណ៍ថាមានអ្នកបើកទ្វារចូលមកធ្វើឲ្យគេឮគ្រប់យ៉ាងតែប្រឹងធ្វើធម្មតា

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now