ភាគ14.ថ្នាំពិសេស

2.1K 245 5
                                    

(ត)

" ហឹកៗ...អូនខុសហើយកុំខឹងអូនអីណា... "
" បែកគ្នាទៅ. "
" ហឹក...អត់ទេបងថេ... "
" អាទិត្យក្រោយយើងរៀបការហើយ "
" រៀបការ...បងថេប្រាប់អូនមកវាមិនពិតទេមែនទេ " នាងតូចមីមីគ្រាន់តែបានឮថាថេយ៉ុងរៀបការធ្វើឲ្យនាងបើកភ្នែកធំៗ រៀបការលេងសើចពេកទេដឹងក្រែងប្រាប់គេថាមិនចង់រៀបការហីហេតុអីក៏សុខៗរៀបការឬមួយគេចង់បញ្ឈឺខ្លួន

" មនុស្សដូចយើងនេះ សមកុហកហេស " ចេ
" គឺ..គឺ...ក្រែងបងប្រាប់អូនថាបងស្អប់គេមិនចង់រៀបការឯណាហី ឬបងចង់បញ្ឈឺអូន " នាងតូចនិយាយទាំងញញឹមទឹកមុខជឿជាក់មួយរយភាគរយថាថេយ៉ុងគ្រាន់តែចង់បញ្ឈឺនាង

" ហឹសៗ...នាងមានអីឲ្យយើងបញ្ឈឺ កុំអាងខ្លួនជាស្រីដែលយើងស្រឡាញ់ពេញចិត្តជាងគេហើយ ធ្វើរឹកក្អេងក្អាងមានអំណួតអោយសោះ របស់ដែលយើងស្រឡាញ់ខ្លាំងក៏អាចប្រែមកស្អប់ខ្លាំងក្នុងពេលតែមួយបានដែលចាំទុកក្នុងខួរក្បាលនាងទៅ មីមី វាដូចជាទង្វើដែលនាងធ្វើលើយើងនេះអញ្ចឹង មនុស្សដូចយើងខួរក្បាលល្អខ្លាំងណាស់ចាំទុករឿងរ៉ាវរបស់នាងទាំងអស យើងតែងតែប្រាប់នាងម្ដងហើយម្ដងទៀតកុំធ្វើឲ្យការអត់ធ្មត់របស់យើងអស់ឲ្យសោះតែនាងទេដែលមិនស្ដាប់យើងចឹងហើយកុំមកយំសោកចូលតួកំសត់នៅមុខយើងឲ្យសោះចេញពីផ្ទះយើងទៅ ហើយរឿងខនដូរនោះមិនបាច់ភ័យថាយើងនិងយកវិញនោះទេយើងឲ្យនាងជាកាដូសម្រាប់ពេលវាលាកន្លងមក " ថេនិយាយទៅកាន់នាងតូចមីមីទាំងដាច់ធម៌មេត្តាវាធ្វើឲ្យនាងយំមកខ្លាំងៗតែម្ដងមិនមែននាងស្ដាយខ្លាចថេយ៉ុងយករបស់របរវិញទេតែនាងយំព្រោះថេយ៉ុងចិត្តដាច់និងនាងខ្លាំងពេកមាត់ថាស្រឡាញ់នាងតែហេតុអីដាច់ចិត្តយ៉ាងនេះនាងធ្វើគ្រប់យ៉ាងក៏ព្រោះតែស្រឡាញ់គេដែល ធ្លាប់ឮគេថាស្នេហាធ្វើឲ្យមនុស្សអាត្មានិយមឬអត់វាដូចជានាងយ៉ាងចឹងនាងសុខចិត្ដ ដើរផ្លូវកាត់ដើម្បីបានថេយ៉ុងមកធ្វើជារបស់នាង សុខចិត្តឲ្យមនុស្សជុំវិញខ្លួនគិតថានាងជាមនុស្សអាក្រក់ក៏ព្រោះតែថេយ៉ុងដែល.
នាងធ្វើបាបគ្រប់គ្នាដែលចូលមកជិតថេយ៉ុងក៏ព្រោះតែនាងខ្លាចពួកគេដណ្ដើមថេយ៉ុងចេញពីនាងដែល នាងស្រឡាញ់ថេយ៉ុងចេញពីចិត្តមិនមែនថេយ៉ុងជាអ្នកមានឡើយហេតុអីនាងខុសខ្លាំងណាស់ហេសដែលធ្វើបែបនេះ.

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now