ភាគ38 .មិនស្ដាប់ហេតុផល

2K 241 11
                                    

ពេលរសៀលឈានមកដល់ថេយ៉ុងនៅមិនទាន់ភ្ញាក់ជុងគុកក៏ហានដាស់ព្រោះគិតថាឲ្យថេយ៉ុងដេកយកកម្លាំងបន្ដិចរាល់ថ្ងៃធ្វើការគ្មានសម្រាក មិនបារម្ភពីសុខភាពខ្លួនអែងសោះ គិតតែការងារៗ .

" គេងលក់ស្រួលណាស់ន៎ ...សឺត " ជុងគុកបានអោនទៅថើបលើបបូរមាត់របស់ថេយ៉ុងបន្ដិចរួចក៏ដើរចេញទៅក្រៅបន្ទប់ព្រោះតែគេឃ្លានកាហ្វេ គេមិនចង់ប្រើអ្នកនាងលេខាទេ នាងហត់មួយព្រឹកមកហើយ

" អ្នកនាងលេខា កន្លែងឆុងកាហ្វេនៅឯណា "
" អ៎...អ្នកប្រុស ...គឺអ្នកប្រុសចង់ពិសាកាហ្វេមែនទេ ចាំនាងខ្ញុំទៅឆុងជូន "
" មិនអីទេ ខ្ញុំធ្វើខ្លួនអែងបាន "
" ចាស ...អ្នកប្រុសដើរទៅត្រង់ហើយបត់ឆ្វេងដើរបន្ដិចទៅគឺដល់ហើយ "

" ហឹម ...អរគុណ " និយាយរួចគេក៏ដើរទៅកន្លែងឆុងកាហ្វេតាមដែលលេខាប្រាប់ពេលដែលទៅដល់ក៏បានជួបនិងបុគ្គលិកស្រីម្នាក់តែខ្លួនសុិចសុីលិចលើលិចក្រោមមិនសមជាអ្នកធ្វើការក្នុងក្រុមហ៊ុនសោះ បើធ្វើការនៅក្នុងក្លឹបសមជាង .

" សួរស្តី ប្រុសស្អាត "
" បាទសួរស្ដី ...អេ៌ ..អ្នកនាងជួយថយចេញបន្ដិច ខ្ញុំ
អាឡាក់សុី ជាមួយមនុស្សស្រី " ពេលដែលបុគ្គលិកស្រីម្នាក់នោះព្យាយាមចូលមកជិតខ្លួនជុងគុកក៏លើកដៃឃាត់ហើយថយជើងទៅក្រោយដើម្បីកុំឲ្យនាងប៉ះ .

" នេះលោក ... "
" ខ្ញុំយ៉ាងមិច "
" ឃើញចំណីដល់មាត់ប៉ុន្នឹងហើយទៅមិនស្រវ៉ាយកទៀតល្ងង់មែន "
" មិនមែនគ្រប់មនុស្សប្រុសទាំងអស់ឃើញចេះតែសុីនោះទេ ជួនកាលចំណីនោះខាងក្រៅវាមើលទៅស្រស់ស្អាតគួរឲ្យចង់ញុាំតែការពិតការទៅរសជាតិរបស់វាពិបាកទទួលយកក៏ថាបានដែល ដូចអ្នកនាងចឹងគ្មានចំណាប់អារម្មណ៍ ស្មោកគ្រោក " ជុងគុកនិយាយបណ្ដើរឆុងកាហ្វេបណ្ដើរគេមិនបានខ្វល់ឡើយទោះនាងជាមនុស្សស្រីក៏ដោយនាងជាអ្នកអោយដៃគេខ្លួនអែង

" អាយ៎ ...លោកអែងថាខ្ញុំជាមនុស្សស្មោកគ្រោកហេស ...ចាំមើលខ្ញុំប្ដឹងលោកអគ្គនាយកហើយកុំស្មានថាបានស្និតស្នាលជាមួយលោកអគ្គនាយកហើយខ្ញុំមិនហានធ្វើអីលោកនោះហឹស "

" ក៏សុំអញ្ជើញគិតមើលទៅរវាងស្រីដូចនាងនិងខ្ញុំដែលជាស្វាមីគេរើសយកអ្នកណា ហឺយនិយាយជាមួយនាងដូចជាគ្មានប្រយោជន៍ អីសោះយើងទៅវិញហើយ " ថារួចគេក៏ដើរចេញទៅបាត់ ដោយឲ្យនាងរត់តាមពីក្រោយខ្លួន

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now