នៅក្នុងបន្ទប់ Condo មួយ ដែលមានការរៀបចំតុបតែងបានយ៉ាងស្អាត បូករួមនិងក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់បីដូចនិងក្លិនផ្កា ប្រៀបបានដូចជាបន្ទប់វេទមន្តយ៉ាងចឹង បើសិនជាមានអ្នកចូលទៅហើយគឺមានអារម្មណ៍ថាស្រស់ស្រាយ បាត់អស់ទុក្ខកង្វល់តែម្ដង ។យើងមកស្គាល់មុខម្ចាស់បន្ទប់វិញម្ដងម្នាក់នោះគឺ Kim Taehyung ក្មេងប្រុសដែលមានរាងកាយតូចច្រឡឹងដូចមនុស្សស្រី ឬអាចនិយាយបានថាស្អាតជាងមនុស្សស្រីមួយចំនួនទៅទៀត សាច់សម៉ដ្ឋខៃ មានក្លិនក្រអូបផុសចេញពីសាច់ ទម្រង់មុខអក្សរ V បបូរមាត់បេះដូង ចិញ្ចើមងរឡើងលើ ច្រមុះស្រួច កែវភ្នែកមានពន្លឺ ដែលអាចបញ្ជាក់ពីភាពស្លូតត្រង់របស់ក្មេងម្នាក់នេះបាន។
Kim Taehyung ជាក្មេងកំព្រាដែលរស់នៅក្នុងមណ្ឌលតាំងពីតូច ឆ្នាំនេះគេមានអាយុជាង 22 ឆ្នាំហើយដែលទើបតែបញ្ចប់ការសិក្សាថ្មីៗនេះទេ ហើយរាល់ថ្ងៃនេះគេក៏មានការងារធ្វើរួចហើយដែរ។ Taehyung ធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែងដែលមិនសូវឆ្ងាយពី Condo គេប៉ុន្មានឡើយ គឺ Jeon' company គ្រប់គ្រងដោយ Jeon Jungkook ដែលទើបតែឡើងកាន់តំណែងជាអង្គនាយកថ្មីៗនេះប៉ុណ្ណោះ ចំណែកតំណែងរបស់Taeក៏មិនមែនតូចដែរ គឺជាលេខារបស់អង្គនាយកទៀតផង ។
រឺងៗ~~
សម្លេងទូរស័ព្ទបន្លឺឡើងទាំងកណ្ដាលយប់ ធ្វើឱ្យអ្នកដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នោះត្រូវបើកភ្នែកឡើង ដៃតូចស្រឡូនក៏រាវរកទូរស័ព្ទ
«អ្នកណាគេតេមកមិនដឹងម៉ោងគេដេកគេពួនទេឬយ៉ាងម៉េច»Tae និយាយទាំងអារម្មណ៍មួម៉ៅ កំពុងតែគេងលក់ស្រួលផងបែរជាមកតេរំខានដំណេកគេទៅវិញ ដែលសំខាន់នេះគឺម៉ោង 11 ហើយ ដោយខ្ជិលគិតច្រើនរាងតូចក៏ចុចទទួល ទាំងមិនបានមើលលេខថាជានរណា
«Hello!! Kim Taehyung និយាយ»Tae មាត់និយាយប៉ុន្តែភ្នែកនៅបិទ ព្រោះមិនទាន់អស់ងងុយ
‹Tae...›សម្លេងពីខ្សែម្ខាងទៀតបន្លឺឡើង ធ្វើឱ្យរាងតូចត្រូវជ្រួញចិញ្ចើម ព្រោះសម្លេងនេះដូចជាប្រហែលៗ ដែលសំខាន់និយាយដូចជាមនុស្សស្រវឹងប៉ុន្តែគេស្ដាប់មិនសូវច្បាស់ឡើយ ព្រោះតែសម្លេងភ្លេងនៅខ្សែម្ខាងទៀតខ្លាំងពេក
YOU ARE READING
🔞តួរង💔(ចប់✓)
Short Storyនៅក្នុងរឿងមួយគឺតែងតែត្រូវការតួអង្គហើយ តើត្រូវទេ? ដូចជាតួអង្គឯក តួអង្គរង អីបែបនិង ចំណែកឯក្នុងជីវិតពិតក៏ដូចគ្នា យើងអាចនឹងក្លាយជាតួអង្គឯក ឬក៏តួអង្គរង នៅក្នុងជីវិតនរណាម្នាក់ ដែលគេបានកំណត់អោយយើង។ វាក៏មិនខុសអីពីជីវិតខ្ញុំដូចគ្នា មនុស្សម្នាក់ៗតែងតែចង់ក្លាយ...