Part 4 : យើងនិងរៀបការជាមួយគ្នាណា

4.7K 263 4
                                    

ពេលព្រឹកព្រលឹម ដុំមូលពណ៌ទឹកក្រូចដែលគេចំណាំថាជាព្រះអាទិត្យនោះក៏ចាប់ផ្តើមរះឡើងដាស់អស់មនុស្សលោកអោយក្រោកពីដំណេក រួមទាំងរាងតូចយើងផងដែរ។ Taehyung បន្ទាប់ពីត្រូវសន្លប់អស់ជាច្រើនម៉ោងក្រោយមកក៏ដឹងខ្លួនឡើងវិញ ប៉ុន្តែរាល់ពេលដែលគេបើកភ្នែកឡើង មិនមែនទទួលបានអារម្មណ៍ថាស្រស់ស្រាយដូចជាអ្នកដទៃឡើយ គឺមានតែអារម្មណ៍សោកសៅជានិច្ច ចំណែកពេលនេះក៏ដូចគ្នា Tae ត្រូវរលីងរលោងកល់ទឹកភ្នែករកយំទៀតហើយ ព្រោះតែអ្នកដែលធ្វើឲ្យគេឈឺស្ទើរស្លាប់ ស្ទើររស់កាលពីយប់មិញនេះបានបាត់ខ្លួនទៀតហើយ នាយតែងតែទុកគេចោលបែបនេះគ្រប់ពេលដែលធ្វើរឿងនោះរួច។

ប៉ុន្តែហេតុអ្វីគេត្រូវអន់ចិត្ត នឹកតូចចិត្តនិងនាយកម្លោះដែលមិននៅជាមួយខ្លួន? គេគួរតែសប្បាយចិត្តតើត្រូវទេ? ដែលមិនបាច់ត្រូវនៅជាមួយនិងប្រុសម្នាក់នោះតទៅទៀត មនុស្សប្រុសដែលឃោរឃៅ គ្មានចិត្ត គ្មានបេះដូងដូចជានាយ គេគួរតែត្រេកអរ តើពិតទេ?ដែលនាយព្រមដើរចេញពីជីវិតខ្លួន ហើយក៏ជាឱកាសសម្រាប់គេក្នុងការរត់ដូចគ្នានៅពេលនេះ។

«មិននៅក៏ល្អ!! ហឹស...យើងនិងទៅអោយឆ្ងាយមិនអោយឯងឃើញមុខទៀតនោះទេ អាប្រុសចិត្តខ្មៅ...អ៊ួយ»Tae បម្រុងនិងចុះពីលើគ្រែទៅហើយ ប៉ុន្តែការឈឺចាប់ក៏ស្រាប់តែរត់ចូលមក ដោយមុននេះគេគ្រាន់តែកម្រើកខ្លួនបន្តិចតែប៉ុណ្ណោះ មិនទាន់បានធ្វើអ្វីឡើយ ក៏ត្រូវឈឺដូចមានគេចាប់ហែកទៅហើយ បើម៉ាកៗនេះ តើគេរត់ចេញពីទីនេះបានដែរទេ? បើសូម្បីតែតែកម្រើកខ្លួន ក៏គេកម្រើកមិនកើតផងនិង

«អ៊ូយយ៉ូយ ហឹកៗ ឈឺណាស់ អាថោកទាប អាឈាមខ្មៅ អាអត់បេះដូង អាបិសាច អាតណ្ហាក្រាស់ យើងស្អប់ឯង ចូលចិត្តសុីយើងហើយទុកចោលណាស់ ដឹងអត់ថាយើងឈឺ ដើរមិនរួចទេ ហេតុអ្វីមិននៅជួយយើងសិនចាំទៅហា៎ស អាទន្សាយសាច់ដុំ ហឺ.ហឹកៗ...ចាំមើលយើងនិងរត់ទៅអោយឆ្ងាយៗមិនអោយឯងរកឃើញនោះទេ »Tae បានដៃគេមិននៅ ក៏ជេរយកៗតាមចិត្តដែលខឹង ចូលចិត្តណាស់រឿងទុកគេចោលនិង បើនៅចាំជួយហើយចាំទៅ តើវាប្រកាច់ងាប់ឬ ដឹងទេថាធ្វើវាហើយម្ដងៗគេឈឺខ្លួនប៉ុណ្ណានោះ បំណាច់ថាមិននៅជួយក៏ហីទៅ នៅមកធ្វើគេខ្លាំងៗទៀត អោយតែគិតពេលណាក្ដៅចិត្តរាល់លើក

🔞តួរង💔(ចប់✓)Where stories live. Discover now