Part 45 : បងប្រែហើយ

2.2K 157 6
                                    

កន្លងទៅមិនយូរប៉ុន្មាន ត្របកភ្នែកស្ដើងក៏ចាប់ផ្តើមកម្រើកឡើងតាមការបញ្ជារបស់ម្ចាស់ខ្លួន Tae បើកភ្នែកម្ដងបន្តិច មុននិងក្រោកអង្គុយដោយយកដៃតូចៗរបស់គេយកទៅញីភ្នែកតិចៗ ដើម្បីអោយស្វាងងងុយដេកបន្តិច។ដោយសារតែការឃ្លាន ធ្វើអោយ Tae គេងបន្តមិនបានទើបសម្រេចចិត្តថាក្រោក ប៉ុន្តែក៏ស្រាប់តែឃើញអ្នកជាស្វាមីល្មម តើនាយមកដល់តាំងពីពេលណា ហេតុអីគេមិនដឹង រួចចុះអាហារ?Aww បាត់ទៅណាហើយ។Tae ប្រញាប់ក្រោកឡើង មុននិងនាំខ្លួនដ៏ស្រាលខ្ញើករបស់គេដែលស្ទើរតែខ្យល់បក់រលំនោះ ដើរទៅរក Jungkook ស្របពេលដែលដៃក៏លើកមកញីភ្នែកមិនឈប់ ប្រៀបដូចជាកូនក្មេងដែលទើបតែភ្ញាក់ពីគេងយ៉ាងចឹង 

«ហឹម?? អូនក្រោកហើយ?»Jungkook ភ្ញាក់និងកាយតូចដែលទម្លាក់ខ្លួនមកអង្គុយច្រកគៀវលើនាយ ឯដៃលើកមកអោបកនាយជាប់មុននិងបិទភ្នែកគេងលើស្មារបស់នាយបន្ត ប្រហែលជាមិនទាន់អស់ងងុយហើយបានជាបែបនេះ ។ Jungkook ឃើញគេគេងដូច្នេះក៏អង្អែលខ្នងគេថ្នមៗជាការលួងលោមអោយគេគេងបន្ត 

«អូនឃ្លាន!!!»Tae ស្រដីប្រៀបដូចជាមនុស្សស្រវឹងស្រា ព្រោះមិនទាន់អស់ងងុយ ប៉ុន្តែមិនអាចគេងតទៅទៀតបានព្រោះអាក្រពះចង្រៃនេះកំពុងតែរករឿងមិនឈប់ ទើបត្រូវបង្ខំចិត្តក្រោកមករកអ្វីញុាំសិន

«អូនចង់ញុាំអី? ប្រាប់មកចាំបងកុម្មង់យកមកអោយ សឺត...»Jungkook សួរបញ្ជាក់អោយហើយខ្លាច កុម្មង់ម៉ោមិនត្រូវចិត្តច្បាស់ជាខឹងមិនខាន 

«អូនកុម្មង់ខ្លួនឯងវិញ អោយទូរស័ព្ទមក»Tae លាដៃចាំទទួលទូរស័ព្ទពីប្ដី ស្របពេលដែលអ្នកម្ខាងទៀតស្ទាក់ស្ទើនិងអោយ តើនាយកំពុងតែមានអ្វីលាក់ Tae ឬបានជារារែកចិត្តមិនចង់អោយគេបែបនេះ ព្រោះរាល់ដងនាយមិនមែនបែបនេះឡើយ

«គឺ…បងថា បងជាអ្នកកុម្មង់អោយអូនវិញល្អជាង»Jungkook ភ្នែកក្រលាប់ចាក់រកនឹកពាក្យមកប្រឆាំងនិងប្រពន្ធមិនព្រមតាមសំណើររបស់គេ ព្រោះបើអោយ Tae ច្បាស់ណាស់ថាក្មេងដៃរវៀមម្នាក់នេះច្បាស់ជាចុចឆែកទូរស័ព្ទនាយទៀតជាមិនខាន ប៉ុន្តែ អេ៎…ហេតុអ្វីនាយចាំបាច់ខ្លាច 

🔞តួរង💔(ចប់✓)Where stories live. Discover now