Part 18 : សុើបពីមនុស្សម្នាក់មកអោយយើង

4K 246 0
                                    

រាងក្រាស់ព្យាយាមរត់តាមរាងតូចមកខាងក្រៅ ដើម្បីសួរអោយដឹងរឿង កុំអោយជាប់មានមន្ទិលសង្ស័យតទៅទៀត ប៉ុន្តែ Tae មិនព្រមឈប់សោះហើយគិតតែពីរត់ឯ Jungkook ក៏ចេះតែស្រែកហៅគេ រហូតដល់អ្នកនៅទីនោះមើលមកពួកគេគ្រប់គ្នា

«ឈប់សិនក្មេងតូច យើងមានរឿងចង់សួរឯងបន្តិច»Jungkook ស្រដីហៅគេ ស្របពេលដែលយើងកំពុងតែត្របាញ់ដេញតាមអ្នកដែលគិតតែពីរត់នោះ

«បង Kale !!! ហឹក ហឹក បង Kale ជួយអូនផង»Tae គ្រាន់តែឃើញ Kale ភ្លាម ក៏ប្រញាប់រត់មកសុំជំនួយពីនាយ ទាំងដកដង្ហើមសឹងមិនដល់គ្នា ធ្វើអោយអ្នកជាគូដណ្ដឹងឆ្ងល់ជាខ្លាំង

«V ? អូនកើតអី ហេតុអ្វីរត់បែបនេះ អ្នកណាធ្វើអី្វអូន»Kale ប្រញាប់ចាប់រាងតូចអោយគេឈអោយស្រួលបួល ព្រោះមើលទៅដូចជាហត់ណាស់ ឈរសឹងមិននឹង ទើបនាយសម្រេចចិត្តដាក់អោយគេអង្គុយលើកៅអីរបស់នាយ ឯ Kale ក៏ឈសម្លឹងមើលទៅរាងតូចទាំងពោរពេញទៅដោយចម្ងល់

«គឺ...អ្ហាយ បង Kale ជួយផង គេមកទៀតហើយ»Tae ដកដង្ហើមសឹងមិនដល់គ្នា ព្យាយាមសម្រួលអារម្មណ៍ បម្រុងនិងនិយាយបកស្រាយប្រាប់អ្នកជាគូដណ្តឹងទៅហើយ ក៏ស្រាប់តែឃើញ Jungkook រត់មករកគេ Tae មិនចាំយូរ ក៏ស្ទុះក្រោកឈរ យក Kale មកបាំង ដើម្បីគេចពីរាងក្រាស់

«លោក Jeon ? លោកមានការអីឬ»Kale សួរទៅអ្នកដែលធ្វើឱ្យរាងតូចខ្លាចនោះ។ Jungkook បន្ទាប់ពីមកដល់ទល់មុខនឹងពួកគេហើយ ក៏ឈរនៅស្ងៀមភ្នែកសម្លឹងទៅ Tae ឥតដាក់ ក្នុងចិត្តក៏កាន់តែឆ្ងល់ថាគេត្រូវជាអ្វីជាមួយនិង Kale បានជារត់មកអោបគេបែបនេះ

«ក្មេងម្នាក់នោះជាអ្នកណា ហើយតើត្រូវជាអ្វីនិងលោក»Jungkook មិនបានចាប់អារម្មណ៍និងសំណួររបស់ Kale ប៉ុន្តែក៏សួរត្បកទៅវិញ នាយចង់ដឹងថាតើវាដូចជាការគិតរបស់នាយដែរទេ ដែលថាក្មេងម្នាក់នោះគឺជា Taehyung ប្រពន្ធរបស់នាយ ទាំងដែលគេបានស្លាប់ទៅហើយនោះ

«អ៎រ...លោក Jeon នៅចាំដែរទេ ពេលដែលខ្ញុំប្រាប់ថាខ្ញុំមកជាមួយនិងគូដណ្ដឹងនោះ គឺគេនេះហើយ ឈ្មោះ V Crystalliya ជាគូដណ្ដឹងរបស់ខ្ញុំ លោក Jeon មានបញ្ហាអ្វីដែរទេ ឬក្មេងក្បាលខូចម្នាក់នេះទៅធ្វើអ្វីអោយលោកទាស់ចិត្តឬ បានជាដេញគេមកដល់ទីនេះ»Kale ក្នុងចិត្តក៏រាងចម្លែក ថាហេតុអ្វីបានជានាយមកដេញតាម Tae ទៅវិញ ឬមកពី Tae ទៅធ្វើអ្វី Jungkook បានជានាយដេញចាប់បែបនេះ ក្នុងចិត្តក៏ចេះតែសង្ស័យ ម្យ៉ាងរាងតូចជាមនុស្សដែលរពឹសផង ទើបនាយចេះតែបារម្ភ

🔞តួរង💔(ចប់✓)Where stories live. Discover now