Part 26 : Jung!! ជួយអូនផង

3.2K 202 2
                                    

ពេលល្ងាចបានឈានចូលមកដល់ រាងតូចក៏កំពុងតែមមាញឹកនិងការតែងខ្លួនដើម្បីត្រៀមទៅកម្មវិធីយប់នេះជាមួយនិងគូដណ្ដឹង។ រាងកាយតូចច្រឡឹងគ្រងដោយឈុតពណ៌សដែលជាអាវប្រភេទរោមសត្វជាមួយនិងខោសាច់ក្រណាត់រឹបរាងដ៏ល្អឥតខ្ចោះរបស់គេ ឯអាវក៏មានខ្សែចងចង្កេះបង្ហាញរាងដ៏តូចច្រឡឹងបូករួមនិងបញ្ចេញសាច់ទ្រូងបន្តិចជាទីគាប់ភ្នែកតែម្ដង។

«បង Kale!!»សម្លេងតូចឆ្មា បន្លឺឡើងយ៉ាងផ្អែមស្រទន់ជាការដាស់អារម្មណ៍ដល់កម្លោះដែលកំពុងតែឈ្ងោកមុខចុចទូរស័ព្ទនៅលើសាឡុងនោះ អោយងើបមុខឡើងសម្លឹងទៅកាន់ម្ចាស់សម្លេងដែលស្រដាស់នាយមុននេះ អំឡុងពេលនោះដែរក៏ត្រូវចាប់ផ្លឹកនិងសម្រស់ដ៏ស្រស់ផូរផង់របស់ Tae ដែលកំពុងតែបោះជំហានចូលមករកនាយ

«ស្អាតណាស់!!»សម្ដី មកជាមួយនិងស្នាមញញឹមសម្លឹងទៅកាន់កាយតូចដែលមានការរៀបចំខ្លួនយ៉ាងស្អាតឥតខ្ចោះនោះ ហេតុអ្វីថ្ងៃនេះគេស្អាតម្ល៉េះ? គឺស្អាតប្លែកតែម្ដង ខុសពីរាល់ដង ធ្លាប់តែឃើញស្លៀកពាក់ធម្មតា ប៉ុន្តែក៏ស្អាតណាស់ទៅហើយ ដល់ពេលមកគ្រងឈុតដែលមានការរៀបចំលម្អបែបនេះកាន់តែលើកសម្រស់របស់គេ អោយកាន់តែស្អាតជាងមុនមួយកម្រិតទៀត

«អូនរៀបចំរួចរាល់ហើយ ពួកយើងអាចចេញទៅបាន!! បង Kale...?»Tae ផ្ដើមជ្រួញចិញ្ចើមមិនយល់ពីអ្នកកម្លោះដែលនៅស្ងៀមត្រឹងមិនមានប្រតិកម្មអ្វីបន្តិចសោះ សូម្បីតែសម្ដីរបស់ខ្លួនមុននេះក៏នាយមិនបានចាប់អារម្មណ៍ដែរ ឯ Kale ដែលត្រូវរាងតូចហៅមុននេះក៏ប្រញាប់រៀបរឹកអោយសមសួនវិញ

«បា៎...បាទ!!អូនរួចរាល់ហើយហេស៎»Kale មុននេះរវល់តែភ្លឹកមិនបានស្ដាប់រាងតូចថាគេនិយាយអីនោះទេ ទើបសួរបញ្ជាក់ម្ដងទៀត ឯមាត់ញញឹមអត់រលុបសោះហើយ មុននិងក្រោកឈរទល់មុខរាងតូច

«បាទ គឺរួចរាល់ហើយ!! បងកើតអីមែនទេ»Tae ឃើញនាយប្លែកៗបែបនេះអត់មិនឆ្ងល់មិនបានពិតមែន

«អត់មានអីទេ!! បើអូនរួចរាល់ហើយ ពួកយើងឆាប់ទៅ»Kale ក៏បណ្ដើររាងតូចទៅកាន់ឡានដែលមានអង្គរក្សរបស់នាយចាំបើកទ្វារឲ្យនោះ ទើបឡានសេរីទំនើបចាប់ផ្តើមបោលចេញទៅសម្ដៅទៅរកសណ្ឋាគារផ្កាយប្រាំដែលជាកន្លែងប្រារព្ធពិធីដេញថ្លៃគ្រឿងពេជ្រ។

🔞តួរង💔(ចប់✓)Where stories live. Discover now