Part 57 : ត្រឡប់មកវិញមក Tae...

3.3K 198 4
                                    

រាងតូចបន្ទាប់ពីរៀបចំសម្លៀកបំពាក់រួចហើយក៏ដើរចេញទៅរកតាក់សុីដោយមិននិយាយអ្វីសូម្បីតែមួយម៉ាត់

«ម្ចាស់តូច!! ចង់អញ្ជើញទៅណាដែរចាស៎»Tae មិនឆ្លើយ ប៉ុន្តែបែរជាអូសវ៉ាលីរបស់គេដើរចេញទៅក្រៅភូមិគ្រឹះដោយមិនខ្វល់ពីសំណួររបស់ពួកគេ

ចង់អ្នកបម្រើនាំគ្នាសួរយ៉ាងម៉េចក៏គេមិនឆ្លើយ ដើរធ្វើព្រងើយព្រោះមិនចង់ប្រាប់ពីកន្លែងដែលខ្លួនត្រូវទៅ ខ្លាចពួកគេយកទៅប្រាប់ Jungkook ដល់ពេលនោះ នាយច្បាស់ជាទៅតាមគេជាមិនខាន ដូច្នេះនាយនិងមិនបានទទួលមេរៀនដែលគេកំពុងតែផ្ដល់អោយនោះទេ ។Tae ចង់ផ្ដល់មេរៀនអោយនាយខ្លះ ហើយក៏ត្រូវរៀនចិត្តដាច់ដូចគ្នា ដោយមិនខ្វល់ថារាងក្រាស់និងបារម្ភពីគេប៉ុណ្ណានោះទេ យ៉ាងណាគេត្រូវតែធ្វើឱ្យនាយដឹងថាការដែលមនុស្សដែលខ្លួនស្រឡាញ់ធ្វើអ្វីដោយមិនខ្វល់ពីអារម្មណ៍របស់យើង តើវាឈឺប៉ុណ្ណា?

«ចង់ទៅណាដែរអ្នកកម្លោះ»ឡានតាក់សុីមួយគ្រឿងបានឈប់ បន្ទាប់ពីទទួលបានការហៅពីរាងតូច

«ជូនខ្ញុំទៅប្រលានយន្តហោះបន្តិចពូ»Tae

«បាទ...បើអញ្ជឹងឡើងឡានមក»រាងតូចក៏ធ្វើតាម ដោយយកវ៉ាលីដាក់នៅគូថឡានខាងក្រោយ ដោយមានម្ចាស់តាក់ស៊ីជាអ្នកលើកដាក់អោយ ទើបគេដើរមកអង្គុយនៅក្បាំងខាងក្រោយវិញ។វិនាទី បន្ទាប់ឡានតាក់ស៊ីក៏ចាប់ផ្តើមរំកិលកង់ទៅមុខឆ្ពោះទៅរកប្រលានយន្តហោះ

«ពួកយើងគួរតែរក្សាគម្លាតពីគ្នាមួយរយៈក៏ល្អ»Tae ពោលឡើងសម្លឹងមើលទៅក្នុងទូរស័ព្ទដែលមានតាំងរូចថតរបស់ពួកគេទាំងពីរ គេក៏មិនច្បាស់ដូចគ្នា ថាអាចរស់នៅទីនោះដោយគ្មាន Jungkook ដូចពីមុនបានឬអត់ ព្រោះគេទម្លាប់តែមានវត្តមានរបស់នាយទៅហើយ ដល់ពេលត្រូវទៅឆ្ងាយពីរាងក្រាស់បែបនេះហាក់ដូចជាល្ហល្ហេវ ដូចជាកំពុងបាត់បង់អ្វីម្យ៉ាងក៏មិនដឹង ប៉ុន្តែគេនៅតែទៅចោលនាយ ដោយពឹងផ្អែកលើហេតុផលរបស់គេ

«មួយរយៈ!!! ត្រូវហើយគឺត្រឹមតែមួយរយៈប៉ុណ្ណោះអូននិងត្រឡប់ទៅរកបងវិញ ហើយអូនក៏សង្ឃឹមថាអ្វីៗនិងប្រែជាល្អប្រសើរដូចពីមុន»ប៉ុន្មានថ្ងៃមកនេះពួកគេតែងតែមានរឿងឈ្លោះគ្នាឥតស្រាកស្រាន្ត ដូច្នេះហើយបើនៅបែកគ្នាខ្លះក៏ល្អដើម្បីអោយពួកគេបានរំសាយកំហឹង នឹងដឹងពីតម្រូវការរបស់ខ្លួនអោយកាន់តែច្បាស់ ។

🔞តួរង💔(ចប់✓)Where stories live. Discover now