Part 55 : បងចង់លែងលះជាមួយនឹងអូនឬ?

3.5K 196 1
                                    

«អ្ហាយ….»រាងតូចស្រែកឡើងទាំងភាពភ័យខ្លាច មុននិងក្រោកឡើងកាន់ខ្នើយនៅនឹងដៃវាយ Jungkook តែម្ដង(គ្នាភ័យពេកបងប្អូន😌)

«អូយ…អូយឈឺ!! Tae ឈប់…អួយស្លាប់បងឥឡូវហើយប្រពន្ធសម្លាញ់ឈប់ទៅ…»Jungkook ស្រែកអោយរាងតូចបញ្ឈប់ស្របពេលដែលដៃក៏លើកឡើងដើម្បីរងខ្នើយដែលរាងតូចវាយមកឥតដកដៃនោះ

«ស្លាប់ក៏ល្អហើយ….មនុស្សឆ្កួតកាមដូចជាបងមិនគួររស់នាំតែធ្ងន់ផែនដីនោះទេ ស្លាប់ទៅ នេះ…ផាំងៗ»គេសែនស្អប់ ស្អប់ប្រុសម្នាក់នេះខ្លាំងណាស់ ហេតុអ្វីនាយអាក្រក់យ៉ាងនេះ? ដេកជាមួយស្រីមិនអស់ចិត្តនៅមកចង់ចាប់គេទៀត លើកនេះមិនបាច់រស់ទេ គេនិងវាយនាយអោយស្លាប់និងបានរកប្ដីថ្មីតែម្ដង

«បា..បានហើយ!!! ស្ដាប់បងបកស្រាយសិន…បងមិនបានដេកជាមួយនិង Cyra នោះទេTae...អួយ»Jungkook គេចសឹងគ្រេចកទៅហើយ ចង់ចូលទៅចាប់គេក៏ពិបាកបើ Tae លេងសុទ្ធតែវាយកណ្ដាលមុខបែបនេះ

«ចាប់បានប៉ុណ្ណឹងហើយ បងនៅថាអត់ទៀត!!! យ៉ាងម៉ិចទាល់តែអូនចាប់ពេលដែលបងកំពុងតែធ្វើគ្នាជាមួយនិងនាងឬ?ទើបបងព្រមទទួលហា៎ស Jeon Jungkook!!»Tae ស្រដីសឹងមិនត្រូវពាក្យព្រោះតែហត់ វាយគេប៉ុន្តែហត់ខ្លួនឯង បើងាកមក Jungkook វិញនាយហាក់ដូចជាធម្មតា គ្រាន់តែគេចពីខ្នើយរបស់ Tae មិនបានបញ្ចេញកម្លាំងអ្វីនោះទេ ឯ Tae វិញប្រឹងវាយគេឡើងអស់កម្លាំងខ្លួនឯងទៅហើយ ប៉ុន្តែវាប្រែជាឱកាសសម្រាប់រាងក្រាស់មុននិងនាយចាប់ក្លេគេជាប់

ផឹប~~រាងកាយអ្នកទាំងពីត្រូវដួលទៅលើគ្រែ មុននិង Jungkook ចាប់អោបគេជាប់មិនអោយរើរួច មិនអញ្ជឹងច្បាស់ជាបានទក់សាច់ជាមិនខាន

«នៅអោយស្ងៀម!!! ហឹម…សឺតៗ…ប្រពន្ធអ្នកណាឆ្នាស់ដល់ហើយ សឺត.សឺត»Jungkook ចាប់ថើបគេខ្សឺតៗតាមចិត្តដែលគ្រឺតខ្នាញ់មុននេះ ឥឡូវបាននាយមិនមាត់កាចដល់ហើយទាល់តែចូលក្លេបែបនេះទើបនៅស្ងៀម ហឹសៗ មានអី…មួយកំណាត់លើត្រូវនាយអោបជាប់ ឯជើងក៏ត្រូវ Jungkook យកជើងរបស់នាយសង្កត់ជាប់ទៀត ធ្វើឱ្យក្មេងតូចរើលែងរួចដូចខ្លាជាប់ទ្រុងអញ្ចឹង

«អួយ…លែង បងធ្វើស្អី!!អាប្ដីឡប់សតិ»Tae ព្យាយាមបម្រាស់ខ្លួនចេញពីរាងក្រាស់ ទាំងដឹងហើយថាមិនអាច ប៉ុន្តែគេនៅតែមិនព្រមឈប់ ព្រោះចិត្តចង់ឈ្នះប្ដី ឯJungkook នាយមិនខ្វល់បែរជាដេកញញឹម ឈ្ងប់មុខនិងកញ្ចឹងករបស់ Tae ធ្វើមិនដឹងទៅវិញ អោយគេរើអោយអស់ចិត្តសិនចុះ ចាំពេលគេឈប់ ចាំនិយាយគ្នា ។

🔞តួរង💔(ចប់✓)Where stories live. Discover now