Part 23 : ទាសករកំដរតណ្ហា

3.7K 203 0
                                    

«ហឺយ...ហឹម»Tae ភ្ញាក់ផ្អើលនិងវត្តមានរបស់អ្នកដែលនៅក្នុងឡាន បម្រុងនិងស្រែកឡើងទៅហើយ កាយតូចក៏ត្រូវបានគេទាញចូលមកក្នុងឡានបាត់ មុននិងទ្វារថយន្តបិទវិញ រួចក៏បើកចេញទៅបោះពួយយ៉ាងលឿនដោយគ្មានអ្នកណាម្នាក់ដឹងនោះទេ ។

«ហឹម.ហឹម»Tae ប្រឹងរើបម្រះចេញពីការចាប់របស់អ្នកម្ខាងទៀតដែលខ្ទប់មាត់គេជាប់នោះ ដោយអស់សមត្ថភាពក្នុងការរើវិធីចុងក្រោយដែលរាងតូចត្រូវយករួចខ្លួនបាននោះគឺ...

«អ៊ូយ...ឈឺណាស់ Tae កុំខាំ»Jungkook ស្រែកឡើងចាច ដោយក្ដីឈឺចាប់នៅពេលដែលដៃរបស់ខ្លួនត្រូវរាងតូចខាំមួយទំហឹង រាងក្រាស់ទោះចង់ដកដៃក៏មិនកើតព្រោះត្រូវ Tae ចាប់ខាំជាប់ទៅហើយ ទើបបានត្រឹមតែស្រែកអោយគេលែង និងដៃម្ខាងទៀតដែលនៅសល់ខ្ញាំនិងពូកឡានដើម្បីទប់ភាពឈឺចាប់ មិនហ៊ានយកដៃច្រានប្រពន្ធចេញនោះទេ

«នេះមិនទាន់និងដឹងអ្វីផងក៏ខាំគ្នាទៅហើយ ចុះទម្រាំតែបន្តិចទៀត ចៅហ្វាយខ្ញុំមិនសល់សាច់នោះទេ»Kwan សម្លឹងមកតាមកញ្ចក់ឡាន មើលពីសកម្មភាពរបស់ពួកគេ ដែលស្រែកពេញក្នុងឡាននោះ មិនដឹងជាស្អីខ្លះទេ គ្រាន់តែឃើញ Kwan ក្រពុលមុខមុនទៅហើយ ចិត្តមួយក៏រាងអាណិតចៅហ្វាយចង់ទៅជួយដែរ ប៉ុន្តែមិនមែនជារឿងរបស់ខ្លួន ទើបសម្ងំបើកឡានទៅមុខ ទាំងខំប្រឹងទប់សំណើចមិនអោយធ្លាយចេញមក

«Tae បានហើយ!! ឈប់ខាំទៅ បងឈឺណាស់»Jungkook ប្រឹងស្រែកអង្វរទៅ Tae ដែលប្រឹងខាំដៃរបស់នាយ ដូចមនុស្សខឹងមកពីណាអញ្ជឹង ហើយក៏មកបញ្ចេញកំហឹងលើនាយ ប៉ុន្តែនេះមិនបាច់ទាយទេ គឺច្បាស់ណាស់ថាគេកំពុងតែខឹង Jungkook និងហើយ

«ហឹស...អោយរាងថ្ងៃក្រោយ!! ហើយឯងចាប់ខ្ញុំមកធ្វើអី»Tae បន្ទាប់ពីលែងដៃរបស់រាងក្រាស់ហើយក៏សម្លក់នាយដោយការគ្រឺតខ្នាញ់ជាខ្លាំង អោយលែងតាមសម្រួលមិនចង់ទេ ទាល់តែអំពើហិង្សាបែបនេះទើបព្រម

«អ៊ួយ!! ចង់ដាច់»Jungkook មិនបានចាប់អារម្មណ៍និងសំណួររបស់រាងតូច ព្រោះរវល់តែមើលដៃរបស់ខ្លួនដែល Tae ខាំមុននេះ មើលចុះឡើងជាប់ស្នាមធ្មេញតែម្ដងហើយ

«មិនលឺខ្ញុំសួរទេហេស៎»Tae សម្លុតរាងក្រាស់តែម្ដង ធ្វើឱ្យ Kwan ដែលអង្គុយបើកឡាននៅខាងមុខនោះ ភ្ញាក់ឡើងក្រញ៉ាងខ្លួន ដោយសារតែសម្រែកមួយនេះ ឯ Jungkook ដល់ត្រូវប្រពន្ធសម្លុតបែបនេះ ទៅជារាងចង់ភ័យយ៉ាងម៉េចមិនដឹង ខំងាកទៅមើលមុខរបស់ Kwan ដើម្បីសុំជំនួយ ស្រួលមិនស្រួលហក់មកខាំនាយទៀតឥឡូវហើយ

🔞តួរង💔(ចប់✓)Where stories live. Discover now