Part 11 : យើងសូមទោស Tae

4.3K 257 1
                                    

ព្រលឹមថ្ងៃថ្មី Jungkook ដោយគ្រាន់តែភ្ញាក់ពីសន្លប់ភ្លាម ក៏ប្រញាប់សម្រុកទៅរកប៉ុស្តិ៍ប៉ូលីសតែម្ដងធ្វើឱ្យអ្នកនៅក្នុងភូមិគ្រឹះភ័យគ្រប់គ្នា ដែលមេឃភ្លឺសឹងមិនទាន់ នាយបែរជាប្រវេប្រវាយកសោរឡានបម្រុងបើកចេញទៅខាងក្រៅទៀតហើយ សំណាងណាស់ដែល Kwan បានឃើញ រួចក៏បើកចេញទៅតាមទើបដឹងថា Jungkook កំពុងតែសម្ដៅទៅរកប៉ុស្តិ៍ប៉ូលីស ទើប Kwan ខលមកប្រាប់អ្នកក្នុងភូមិគ្រឹះបន្តដើម្បីកុំឱ្យពួកគេបារម្ភ។

  @ ទីស្នាក់ការប៉ូលីស

ឡានពីរគ្រឿងរបស់ត្រកូល Jeon បានមកឈប់សំចតនៅពីមុខទីស្នាក់ការរបស់ប៉ូលីសតែម្ដង ធ្វើឱ្យអ្នកដែលធ្វើការនៅទីនោះអត់និងឆ្ងល់មិនបាន តើនាយមកទីនេះធ្វើអ្វីទៅ។ មិនរារែកច្រើនគ្រាន់តែមកដល់ភ្លាម Jungkook ក៏ចូលទៅរកប៉ូលិសសួររកមុខជនបង្កដែលបានបើកបុករាងតូចកាលពីយប់មិញតែម្ដង ។

«សួរស្ដី លោក Jeon !! អញ្ជើញមកប៉ុស្តិ៍ប៉ូលិសទាំងព្រឹកតែម្ដងហើយ តើមានការអីដែរ បាទ»ប៉ូលីសម្នាក់ ដើរមករាក់ទាក់ទៅកាន់ Jungkook សួរនាំនាយទាំងចម្លែកចិត្ដ

«ខ្ញុំត្រូវការជួប អាម្នាក់កាលពីយប់មិញ ឆាប់នាំវាមកជួបខ្ញុំ»Jungkook ស្រដីទាំងទឹកមុខមាំ ដែលពោរពេញទៅដោយភាពខឹងសម្បា ប៉ុន្តែក៏ប្រឹងទប់ព្រោះមិនចង់បង្ករឿងនៅទីនេះ

«ម្នាក់ណាដែរបាទ?»ប៉ូលីស សួរបញ្ជាក់ ព្រោះមនុស្សច្រើនណាស់ មិនដឹងថានាយចង់រកអាម្នាក់ណានោះទេ លែងមកប្រាប់គ្មានក្បាលគ្មានកន្ទុយបែបនេះ អ្នកណាទៅដឹង?គាត់មិនមែនគ្រូទាយទេ គាត់ជាប៉ូលីសណា

«អាម្នាក់ដែលវាបើកបុកមនុស្សរបស់ខ្ញុំនៅលើស្ពាន ឆាប់ទៅអូសកវាមកជួបខ្ញុំ អោយឆាប់ឡើង»Jungkook តឿនប៉ូលិសដែលធ្វើការយឺតយ៉ាវមិនទាន់ចិត្តនាយនេះ មនុស្សកំពុងតែអារម្មណ៍មិនស្រួលផង មកនៅសួររញេរញ៉ៃ អត់ទ្រាំមិនបានវៃលែងស្គាល់ប៉ូលីសឥឡូវហើយ

«អូ៎...បាទ!! ចាំខ្ញុំទៅនាំគេមក លោក Jeon អង្គុយចាំសិនទៅ»ប៉ូលីស ក៏ចង់ភ័យនិងអាការៈរបស់នាយដូចគ្នានេះលែងមកសម្លុតប៉ូលិសមិនស្គាល់ច្បាប់ទេឬ ប៉ុន្តែយ៉ាងណាគាត់ក៏មិនអាចជំទាស់នាយបានដូចគ្នា បើអញ្ចឹងមានតែប្រញាប់ទៅធ្វើតាមសម្ដីនាយនិងឯង មុនពេលកើតមានអំពើហិង្សាក្នុងប៉ុស្តិ៍។ មួយសន្ទុះក្រោយប៉ូលីសក៏បាននាំបុរសម្នាក់នោះចេញមក ដោយដៃរបស់គេគឺមានជាប់ខ្នោះទៀតផង Jungkook គ្រាន់តែក្រលេកឃើញគេភ្លាមក៏ស្ទុះទៅទាញបុរសម្នាក់នោះយកមកដាល់យកៗ ឡើងបែកឈាមពេញមុខតែម្ដង សូម្បីតែប៉ូលិសក៏ចាប់នាយសឹងមិនទាន់ដូចគ្នា បើ Jungkook លែងស្ទុះមកភ្លាមបែបនេះ លឿនមើលតែរន្ទះ

🔞តួរង💔(ចប់✓)Where stories live. Discover now