Part 12 : ទីបំផុត Tae ត្រឡប់មកវិញហើយ!!

4.5K 258 0
                                    

ទឹកភ្នែករាប់លានដំណក់ ហូរស្រក់ចុះមកឥតស្រាកស្រាន្ត រហូតប្រែមុខដែលធ្លាប់តែសភ្លឺរលោង មកជាក្រហមដែលដាមទៅដោយទឹកភ្នែករបស់អ្នកកម្លោះ បន្ទាប់ពីបានអាននូវអត្ថន័យរបស់សំបុត្រមួយនេះ វាធ្វើឲ្យនាយក្ដុកក្ដួល និងសោកស្តាយចំពោះទង្វើដែលនាយធ្វើកន្លងមកជាខ្លាំង ចំពោះក្មេងប្រុសដែលនាយតែងមើលរំលងមករហូតនោះ គេជួបបញ្ហាមកច្រើនពេកហើយ ច្រើនដល់ថ្នាក់នាយស្មានមិនដល់ថាគេអាចទ្រាំទ្រជាមួយនិងវាបានដោយរបៀបណា ហេតុអ្វីគេមិនទម្លាក់វាចោលខ្លះ បែរជាសុខចិត្តត្រាំត្រែងតែម្នាក់ឯង ដល់ពេលដែលស៊ូលែងរួចក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដើម្បីគេចពីបញ្ហាអស់ទាំងនេះទៅវិញ ហេតុអ្វីក្មេងម្នាក់នេះល្ងង់យ៉ាងនេះ? ដឹងទេថាប្រុសអាត្មានិយមម្នាក់នេះ ជិតឆ្កួតហើយដោយសារតែការបាត់បង់វត្តមានរបស់គេ

Jungkook ក្ដាប់ក្រដាសនោះជាប់ ព្យាយាមអានតួអក្សរដែលរាងតូចបានសរសេរបន្សល់ទុកអោយមកនាយ ហើយអត្ថន័យក្នុងសំបុត្រមួយនោះ មានដូចតទៅ

ជូនចំពោះ Jeon Jungkook

⟨Jungkook !! នេះគឺជាសារចុងក្រោយដែលខ្ញុំបានបន្សល់ទុកអោយឯង ចាប់ពីពេលនេះទៅប្រហែលជាលែងមានវត្តមាន Kim Taehyung ក្មេងកំព្រាដែលគ្រប់គ្នាគេស្អប់នោះទៀតហើយ ហឹស...ប៉ុន្តែខ្ញុំមិនខ្វល់ឡើយ សំខាន់អោយតែឯងមិនស្អប់ខ្ញុំទៅគឺបានហើយ។ឯងដឹងដែរទេ Jungkook !! ឯងគឺជាបុរសដ៏អស្ចារ្យបំផុតសម្រាប់់ខ្ញុំ ឯងប្រៀបបានទៅវីរបុរសដែលតែងតែចេញមុខមកការពារខ្ញុំពីមនុស្សអាក្រក់អស់នោះយ៉ាងអញ្ជឹង ហិហិ ដែលជាហេតុធ្វើឱ្យខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ឯងទាំងមិនដឹងខ្លួន ខ្ញុំមិនដែលធ្លាប់ស្រលាញ់នរណាម្នាក់ងប់ងល់ថ្នាក់នេះនោះទេ គឺស្រឡាញ់រហូតដល់មើលឃើញតែភាពល្អឥតខ្ចោះរបស់ឯង ទោះបីជាបានដឹងរួចហើយថាស្រឡាញ់មនុស្សដែលគេទុកយើងត្រឹមតែជាមិត្តគឺវាឈឺខ្លាំងណាស់ ប៉ុន្តែខ្ញុំនៅតែបន្ត!! បន្តរហូតធ្វើឱ្យខ្ញុំកើតជំងឺធ្លាក់ទឹកចិត្តនេះទាំងមិនដឹងខ្លួន  ព្រោះបើអោយខ្ញុំឈប់ស្រលាញ់ឯង វាប្រៀបបាននិងយកបេះដូងរបស់ខ្ញុំទៅសម្លាប់ចោលយ៉ាងអញ្ចឹង ខ្ញុំទ្រាំមិនបាននោះទេ ប៉ុន្តែខ្ញុំអាចស៊ូទ្រាំអោយឯងយកបេះដូងរបស់ខ្ញុំទៅលែងសើចបាន ហើយទាំងអស់នេះក៏មកពីពាក្យថាស្រលាញ់ដូចគ្នា!! ខ្ញុំពិតជាមានសំណាងខ្លាំងណាស់ដែលបានជួបឯង អរគុណសម្រាប់រឿងគ្រប់យ៉ាងដែលឯងបានធ្វើចំពោះខ្ញុំ ឯងបានផ្ដល់អោយខ្ញុំនូវអារម្មណ៍នៃសុភមង្គល ដែលខ្ញុំមិនធ្លាប់ទទួលបានពីមុនមក ហើយក៏មិនធ្លាប់ឈឺចាប់ដល់ថ្នាក់នេះដូចគ្នា ។ ជាចុងក្រោយខ្ញុំសង្ឃឹមថាឯងនិងអាចទទួលបានក្ដីស្រឡាញ់ពីអ្នកផ្សេង តែមិនមែនជួបស្នេហាមិនសមបំណងដូចជាខ្ញុំនោះទេ លាហើយពាក្យថាតួរង បើមានជាតិក្រោយ សូមកុំឲ្យពួកយើងជួបគ្នាទៀតអី⟩
                                      ពីខ្ញុំ Kim Taehyung

🔞តួរង💔(ចប់✓)Where stories live. Discover now