Part 10 : Tae មិនបានស្លាប់នោះទេ

4.6K 272 1
                                    

«មានរឿងធំហើយលោកប្រុស លោកស្រី អ្នកប្រុស Tae បានរត់ចេញពីមន្ទីរពេទ្យហើយ ចា៎ស»អ្នកបម្រើស្រីម្នាក់ដែល Tae ប្រើអោយទៅទិញបង្អែមមុននេះបានរត់មកទាំងត្រហេបត្រហបផ្ដល់ដំណឹងដល់ពួកគេ ព្រោះពេលដែលនាងត្រលប់មកដល់មន្ទីរពេទ្យវិញបែរជាបាត់រាងតូចមិនឃើញគេនៅក្នុងបន្ទប់ឡើយ ទោះបីជានាងប្រឹងស្រែករកយ៉ាងណាក៏មិនឃើញ ប៉ុន្តែបែរជាប្រទះនិងសម្លៀកបំពាក់អ្នកជំងឺរបស់ថេយ៍ដែលគេបានប្ដូរនោះទៅវិញ សូម្បីតែសួរគ្រូពេទ្យក៏គ្មានអ្នកណាដឹងដូចគ្នា ទើបធ្វើឲ្យនាងចាប់ផ្តើមភ័យ ប្រញាប់មកផ្ដល់ដំណឹងដល់ពួកគាត់ជាបន្ទាន់

ដំណឹងមួយនេះវាកាន់តែធ្វើអោយរាងក្រាស់ច្បាស់ក្នុងចិត្តថាវាមិនមែនជាការយល់សប្តិឬកុហកបោកប្រាស់ឡើយ ព័ត៌មាននៃគ្រោះថ្នាក់ចរាចរណ៍ដែលប៉ូលីសបានប្រាប់នាយមុននេះគឺជាការពិត។ ទឹកភ្នែកដែលប្រឹងទប់ក៏ផ្ដើមស្រក់ចុះ ហេតុអ្វីក្លាយទៅជាបែបនេះ ថ្ងៃដែលនាយគិតថានិងមានសុភមង្គលបំផុត ប្រែក្លាយជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់នាយទៅវិញ តើហេតុអ្វីទៅ?

«ឯងថាម៉េច?? ហេតុអ្វី Tae រត់ចេញពីមន្ទីរពេទ្យ បើគេចេញពីនេះតើគេទៅណា រួចចុះឯងក្រែងយើងអោយទៅមើលកូន Tae ហេស៎ ម៉េចក៏បណ្ដោយអោយគេរត់បាន»Mrs Jeon ក៏ភ្ញាក់ផ្អើលដូចគ្នា មានហេតុផលអ្វីដែលគេត្រូវរត់ចេញនោះ ក្រែងត្រូវនៅសម្រាកព្យាបាលមិនចឹង ហេតុអ្វីក៏រត់? ដែលសំខាន់តើគេនិងរត់ទៅណា បើ Tae មិនស្គាល់អ្នកណាផងនិង

«ខ្ញុំក៏មិនដឹងដូចគ្នាលោកស្រី បន្ទាប់ពីខ្ញុំមកពីទិញបង្អែមតាមបញ្ជាអ្នកប្រុស Tae វិញ ក៏បាត់ខ្លួនគាត់ពីមន្ទីរពេទ្យបាត់ទៅហើយ ខ្ញុំមិនដឹងថាគាត់ទៅណានោះទេ»នាងបម្រើ ឱនមុខចុះទាំងភិតភ័យ ខ្លាចលោកស្រី Jeon ដាក់ទោស ព្រោះជាកំហុសរបស់នាងដែលមើលថែ Taehyung មិនបានល្អ បណ្ដាលឲ្យគេបាត់ខ្លួនទៅបាន

«ឆាប់បំបែកគ្នាទៅតាមរកកូន Tae អោយឆាប់ឡើង ... កូន Jung!!»Mrs Jeon ស្រែកបញ្ជាទៅកូនចៅក្រោមគំនាបរបស់ខ្លួន មុននិងងាកមកមើល Jungkook ចង់ដឹងថានាយនិងធ្វើអ្វីបន្តទៀត ព្រោះពេលនេះរាងតូចបានបាត់ខ្លួនហើយ មិនអាចនៅស្ងៀមៗបាននោះទេ ឯ Jungkook ភ្ញាក់ពីការភាំង ប្រែមកជាភិតភ័យវិញ ក្នុងខ្លួនធ្វើអ្វីមិនត្រូវ ពេលនេះនាយវិលវល់អស់ហើយ ប៉ុន្តែអ្វីដែលនាយចាំមិនភ្លេចនោះគឺនាយត្រូវការជួបរាងតូចក្នុងពេលឥឡូវនេះ នាយត្រូវតែប្រាកដចិត្តថារាងតូចមិនបានកើតអ្វីនោះទេ នាយមិនជឿឡើយថា Tae គ្រោះថ្នាក់ចរាចរណ៍

🔞តួរង💔(ចប់✓)Where stories live. Discover now