Part 27 :បង.អឹក លាអូនសិនហើយ Tae

3.2K 205 3
                                    

«អូនមិនអីទេហេស៎»Jungkook សួរទៅកាន់កូនក្មេងដែលរត់មកអោបនាយទាំងខ្លួនញ័រតតាត់ ទឹកមុខក៏ស្លេកស្លាំងជោគទៅដោយទឹកភ្នែក ប្រហែលជាភ័យខ្លាំងណាស់ហើយ។រាងក្រាស់ព្យាយាមលើកដៃអោបក្រសោបគេវិញ ដើម្បីឲ្យគេកាត់បន្ថយភាពភ័យខ្លាចបានខ្លះ មើលចុះ Tae ប្រឹងឈ្មុសឈ្មុលអោប Jungkook ដូចកំពុងតែចង់គេចពីទិដ្ឋភាពមួយនេះយ៉ាងចឹង ឯទឹកភ្នែកក៏ចេះតែស្រក់មកឥតឈប់ ធ្វើឱ្យអ្នកដែល Tae តែងតែពោលពាក្យថាស្អប់ទៅកាន់នោះ មានអារម្មណ៍ថាឈឺជាងគេទៅទៀត ដឹងទេថាទឹកភ្នែកមួយនេះមានឥទ្ធិពលទៅលើនាយខ្លាំងណាស់ ស្របពេលនោះដែរកែវភ្នែកពិឃាដក៏លេចចេញមក សម្លឹងទៅកាន់ Kristen ដូចចង់សម្លាប់នាយទាំងរស់យ៉ាងចឹង

«អ៊ួយ!! ឈឺណាស់...សឺត ឯងជាអ្នកណាវ៉ើយ ហេតុអីក៏មកចេះដឹងរឿងរបស់យើង ដឹប~»មាត់តែវាចាចេញមកមិនចេះគិតគឺចឹងហើយ Kristen ស្រដីមិនទាន់និងចប់ស្រួលបួលផងក៏ទទួលបានមួយដៃចំមាត់ដួលទៅលើដៃម្ដងទៀត ឯឈាមក៏ហូរមកដូចជាទឹក ព្រោះតែកម្លាំងដាល់មុននេះខ្លាំងមិនធម្មតានោះទេ

Jungkook លែងចេញពីកាយតូច មុននិងឡើងទៅជិះពីលើ Kristen ដាល់គេយកៗ គ្មានអោយដកដង្ហើមទាន់នោះទេ ទឹកមុខរបស់ Jungkook ពេលនេះគឺគួរអោយខ្លាចខ្លាំងណាស់ ប្រៀបដូចជាសាតានកំពុងតែដាក់ទោសមនុស្សអាក្រក់ដោយវិធីអាក្រក់ដូចគ្នា។ Tae ឃើញហើយក៏ហាក់តក់ស្លុត ព្រោះមុខរបស់ Kristen បែកឡើងហូរឈាមខ្ទេចទៅហើយ ប៉ុន្តែរាងក្រាស់នៅមិនព្រមឈប់ទៀត ទើប Tae ប្រញាប់ចូលទៅចាប់នាយចេញ មិនអញ្ចឹងទេ Kristen ច្បាស់ជាស្លាប់មិនខាន

«Jung!! បានហើយ...ឈប់វាយគេទៅ Jungkook ហឹកៗ»Tae ចាប់ដៃរបស់នាយ ទាញអោយងើបចេញពី Kristen ដែលដេកបែកមុខរួមជាមួយនិងភាពឈឺចាប់ ប៉ុន្តែវាមិនបានធ្វើឱ្យកំហឹងប្រុសម្នាក់សាបរលាបនោះទេ Jungkook សឹងតែហក់ទៅដាល់គេថែមទៅហើយ អោយសមនិងអ្វីដែលគេបានធ្វើ មកកាន់មនុស្សរបស់នាយ តែរាងកាយត្រូវរាងតូចអោបជាប់ទៅហើយ ទើបធ្វើអ្វីមិនកើត បានត្រឹមឈរសម្លឹងទៅគេ ដូចជាចង់សុីសាច់ហុតឈាមគេខ្លាំងណាស់ចឹង

«ព្រោះអ្នកដែលឯងចង់បំពាន ជាមនុស្សរបស់យើង!!»Jungkook ស្រដីផ្ដល់ចម្លើយទៅអ្នកម្ខាងទៀតជាមួយនិងសម្លេងមាំបញ្ជាក់យ៉ាងច្បាស់ថានាយកំពុងតែខឹង

🔞តួរង💔(ចប់✓)Where stories live. Discover now