Part 42 : បងឈប់ស្រលាញ់អូនហើយ

2.6K 162 0
                                    

បានដៃប្ដីមិនដឹង រាងតូចនៅថើបមិនព្រមដកមាត់នោះទេ អស់ពីមួយកន្លែងក៏ចូលមួយកន្លែងទៀត សឹងតែសុះពេញខ្លួនរបស់នាយទៅហើយ នេះបើសិនជានាយមានស្រីពិតមែនក៏មិនគួរណាបន្សល់ស្នាមច្រើនដល់ថ្នាក់នេះដែរ ប៉ុន្តែ Tae អត់ទេ ថើបនាយឡើងក្រហមពេញខ្លួន លក្ខណៈទុកភស្តុតាងអោយឃើញច្បាស់ៗតែម្ដង ។

«ហេស៎...ច្រើនពេកទេដឹង មិនកើតទេជូតចេញវិញខ្លះ»Tae ដោយឃើញមានស្នាមច្រើនពេកដូចជាមិនទំនងក៏យកដៃតូចៗដូចបន្លាក្រូចរបស់គេយកទៅជូតចេញយ៉ាងស្រាលដៃបំផុត ដូចកំពុងតែអង្អែលយ៉ាងចឹង Tae ជូតបណ្ដើរសម្លឹងមើលមុខប្ដីបណ្ដើរ ព្រោះខ្លាចនាយភ្ញាក់ នេះគេខំស្រាលដៃបំផុតហើយណា

«ស្អាតហើយ...ហិហិ ដូចខ្លាំងណាស់ »បន្ទាប់ពីជូតអស់ហើយក៏សម្លឹងទៅ Jungkook ដែលដេកមិនដឹងអីនោះ អោយគេធ្វើបាបបានយ៉ាងងាយ ។ ថ្ពាល់មួយកន្លែង កញ្ជឹងកបីកន្លែង ឯដើមទ្រូងរបស់នាយ បីកន្លែងទៀត មើលចុះពេញអស់ហើយ តើគួរតែដាក់កន្លែងណាទៀតទៅ ដើម្បីអោយមើលទៅវាកាន់តែដូចនោះ

«ដាក់កន្លែងណាទៀតទៅណ៎??ហឹម»Tae យកដៃគោះថ្ពាល់សញ្ជឹងគិតរកនឹកកន្លែងដែលត្រូវដាក់បន្ទាប់

«ត្រង់មាត់...»

«អា៎...ត្រូវហើយគឺមាត់ ខ្ញុំនៅមិនទាន់បានដាក់នៅឡើយទេ គំនិតល្អណាស់!!»Tae ញញឹមសប្បាយចិត្តនៅពេលដែលមានអ្នកផ្ដល់យោបល់ឱ្យគេ ប៉ុន្តែថាសម្លេងមុននេះជារបស់អ្នកណា?Tae បម្រុងនិងឱនទៅផ្ដិតស្នាមក្រេមលើនាយទៅហើយក៏ត្រូវបង្អាក់វិញ ឯស្នាមញញឹមមុននេះក៏រលុបបាត់ នឹកគិតពីសម្លេងមុននេះ ក្នុងបន្ទប់មានតែគេនិង Jungkook ប៉ុណ្ណោះ ចុះសម្លេងស្អកៗមុននេះជារបស់អ្នកណា ឬក៏...

«Jungkook !!!»Tae ឧទានឡើងមួយទំហឹង ភ្ញាក់ផ្អើលនិងអ្វីដែលខ្លួនគិតឃើញមុននេះ ច្បាស់ណាស់សម្លេងមុននេះជាសម្លេងរបស់ប្ដីគេ

«បាទ! ប្រពន្ធសម្លាញ់ ហេតុអីអូនមិនថើប នេះត្រង់នេះ»Jungkook ចង្អុលប្រាប់កន្លែងដែលរាងតូចត្រូវថើបអោយគេដឹងទាំងដែលនាយដេកបិទភ្នែកញញឹមយ៉ាងទំនង រង់ចាំអោយប្រពន្ធថើប ម្យ៉ាងក៏អស់សំណើចនិងល្បិចរាក់ៗរបស់ Tae ដូចគ្នា នឹកឃើញអីបានជាចង់ចោទថានាយមានស្រីបែបនេះ ចង់បង្ខូចឈ្មោះប្ដីល្អដូចជានាយឬ មិនងាយទេ

🔞តួរង💔(ចប់✓)Where stories live. Discover now