Part 44 : តើស្រីសំខាន់ជាងប្រពន្ធ ឬក៏ប្រពន្ធសំខាន់ជាងស្រី?

2.2K 171 8
                                    

បន្ទាប់ពីត្រូវចំណាយពេលអស់ជាច្រើនម៉ោងក្រោយមកការប្រជុំក៏ត្រូវបានបញ្ចប់ទៅដោយរលូន គ្មានអ្វីជាបញ្ហាឬក៏រអាក់រអួលនោះទេ ជាហេតុនាំអោយការប្រជុំបញ្ចប់ទៅបានយ៉ាងលឿន។Jungkook ដើរចេញមកពីបន្ទប់ប្រជុំព្រមជាមួយនិងអ្នករួមភាគហ៊ុនរបស់នាយដែលពួកគេសុទ្ធតែមានវ័យចំណាស់អស់ទៅហើយ លើកលែងតែនាយប៉ុណ្ណោះដែលមានវ័យក្មេងជាងគេហើយបានឡើងមកកាន់កាប់ក្រុមហ៊ុនទាំងមូលបែបនេះ។

«មើលទៅលោក Jeon នៅក្មេងណាស់ ប៉ុន្តែការងាររបស់លោកមិនចាញ់ពួកជំនាន់ចាស់ដូចជាខ្ញុំនោះទេ ដែលអាចដណ្ដើមទីផ្សារបានមកយ៉ាងងាយស្រួល ថែមទាំងអាចរកចំណូលបានច្រើនទៀតផង»បុរសវ័យចំណាស់ម្នាក់ពោលឡើងទាំងកោតសរសើរពីសមត្ថភាពរបស់ Jungkook ក្មេងម្នាក់នេះមិនអាចមើលស្រាលបាននោះទេ នាយមានសមត្ថភាពខ្ពស់ណាស់ បើចង់កាច់បំបាក់ឬក៏ធ្វើឲ្យក្រុមហ៊ុនរបស់លោកក្ស័យធនគឺមិនពិបាកនោះទេសម្រាប់ Jungkook ត្រឹមមួយពព្រិចភ្នែកក្រុមហ៊ុនរបស់លោកនិងត្រូវស្រែករកជំនួយតែម្ដងបើសិនជានាយចង់

«មិនដល់ថ្នាក់និងនោះទេ ខ្ញុំគ្រាន់តែធ្វើអ្វីដែលមិនគិតពីផលប្រយោជន៍ខ្លួនជាធំតែប៉ុណ្ណោះ ប៉ុន្តែខ្ញុំគិតថាក៏មានអ្នកខ្លះមិនសប្បាយចិត្តជាមួយនិងគម្រោងរបស់ខ្ញុំលើកនេះដូចគ្នា»Jungkook ស្រដីស្របពេលដែលភ្នែកក៏សម្លឹងទៅកាន់ Mr Alanza ដែលដើរនៅជ្រុងម្ខាងទៀត ។ ក្នុងការប្រជុំមុននេះលោកមិននិយាយអ្វីនោះទេ គឺស្ងាត់ឈឹងតែម្ដងខុសពីរាល់ដងដែលគាត់តែងតែជំទាស់គ្រប់ពេល ប្រហែលជាគាត់ដឹងថាការជំទាស់របស់គាត់គ្មានប្រសិទ្ធភាពហើយមើលទៅ ព្រោះរាល់ការជំទាស់របស់គាត់មិនបានសមស្របនិងអ្វីដែលគ្រប់គ្នាចង់បានឬគិតថាល្អនោះទេ

«ហឹម...ប៉ុន្តែលោក Jeon កុំគិតច្រើនអី ទោះគេជំទាស់ក៏ពួកយើងនៅខាងលោកដដែលនិង»គ្រាន់តែ Jungkook ប្រើខ្សែភ្នែកសម្លឹងទៅ Mr Alanza ភ្លាម គាត់ក៏ដឹងបាត់ទៅហើយថានាយចង់សំដៅលើអ្នកណា ព្រោះនរណាក៏ដឹងថា Mr Alanza ធ្លាប់ចង់ប្រជែងជាមួយនិង Jungkook ដណ្ដើមយកទីផ្សារ ប៉ុន្តែមិនអាចទើបមកធ្វើជាអ្នករួមហ៊ុនជាមួយនិង Jungkook វិញ ប៉ុន្តែគាត់ក៏មិនដែលគិតនិងបញ្ឈប់គំនិតដណ្ដើមយកទីផ្សាររបស់ក្រុមហ៊ុន Jungkook ដូចគ្នា គ្រាន់តែមិនទាន់មានឱកាសប៉ុណ្ណោះ

🔞តួរង💔(ចប់✓)Where stories live. Discover now