Part 30 : តើនាយគួរបន្តដើម្បីអ្វី?

2.7K 177 1
                                    

Mrs Jeon ស្ងាត់មាត់តបតមិនចេញនៅពេលដែលលឺ Tae ស្រដីបែបនេះ សុខចិត្តលះបង់ភ្នែកដើម្បតែកូនប្រុសរបស់គាត់ចឹងឬ គាត់ពិតជានឹកស្មានមិនដល់នោះទេថារាងតូចស្រឡាញ់កូនគាត់ដល់ថ្នាក់នេះ ប៉ុន្តែគាត់មិនបានសប្បាយចិត្តជាមួយនិងការលះបង់មួយនេះឡើយ ព្រោះវាកាន់តែធ្វើឱ្យ Jungkook ធ្លាក់ទៅក្នុងសភាពយ៉ាប់យ៉ឺនជាងមុនទៅវិញទេ។

«កូននិយាយស្អី Tae !! កូនគិតថាងាយឬ»Mrs Jeon ក្រោកមកឈរទល់មុខរបស់គេ សួរបញ្ជាក់ទាំងហួសចិត្ត គិតឬថាគូដណ្ដឹងរបស់គេព្រមនោះ បើ Kale ដឹង រឿងនិងកាន់តែធំជាមិនខាន ស្របពេលដែលកូនប្រុសរបស់គាត់កំពុងតែសម្រាកនៅលើគ្រែពេទ្យទាំងមិនដឹងខ្យល់អី ប៉ុន្តែក៏ត្រូវជាប់ឈ្មោះជាមនុស្សអាក្រក់ត្រូវគេស្អប់ក៏ព្រោះតែគំនិតរាក់របស់ Tae មានអ្នកណាដែលចង់អោយមនុស្សដែលខ្លួនស្រឡាញ់ពិការនោះ សូម្បីតែ Kale ក៏ដូចគ្នា

«ហឹកៗ ខ្ញុំដឹងថាធ្វើបែបនេះគឺខុស ប៉ុន្តែខ្ញុំពិតជាគ្មានជម្រើសពិតមែន ខ្ញុំមិនចង់អោយ Jungkook រស់នៅជាមួយនិងភាពសោកសៅនោះទេ»Tae សុខចិត្តលះបង់ក៏ព្រោះតែមិនចង់ឲ្យ Jungkook ត្រូវខូចចិត្តនិងវាសនារបស់ខ្លួនដែលតែងតែលេងសើចជាមួយនាយ គេមិនចង់ឃើញនាយក្លាយជាមនុស្សពិការរស់នៅជាមួយនិងភាពលំបាក ត្រូវគ្រប់គ្នាគេសើចចំអកនោះទេ ដល់ពេលនោះនាយច្បាស់ជាគិតអ្វីផ្ដេសផ្ដាសជាមិនខាន គេមិនចង់បានបែបនិងឡើយ 

«ចុះកូនគិតថាធ្វើបែបនេះហើយ Jungkook និងសប្បាយចិត្ត?  វាកាន់តែធ្វើឱ្យ Jungkook ធ្លាក់ទៅក្នុងវិប្បដិសារីកាន់តែខ្លាំងឡើងទៅវិញទេ មិនមែនត្រឹមតែ Jungkook នោះទេ សូម្បីតែគូដណ្ដឹងរបស់កូនដែលគេស្រឡាញ់កូនស្ម័គ្រស្មោះនោះ តើគេទទួលយកបានដែរទេ? តើពួកគេទាំងពីរសប្បាយចិត្តនិងការលះបង់នេះដែរទេ? កូនគិតម្ដងទៀតណា៎ Tae »Mrs Jeon ស្រដីលឺៗដាស់សតិរបស់រាងតូចអោយត្រឡប់មកវិញ អោយគេគិតអោយបានច្បាស់ថាវាមានផលវិបាកអ្វីខ្លះនៅពេលខាងមុខ តើនរណាម្នាក់ដែលអាចរស់នៅមានសេចក្តីសុខបន្ទាប់ពី Tae បាត់បង់ភ្នែកនោះ គឺគ្មានទេសូម្បីតែរូបគេផ្ទាល់

«ខ្ញុំរកនឹកវិធីផ្សេងមិនឃើញទេ អ៊ំស្រី!! ហឹកហឺ…»Tae ក្រវីក្បាលបដិសេធ ពេលនេះគេគិតអ្វីលែងចេញហើយ តើគេគួរតែធ្វើបែបណាទៅ ម្នាក់ជាមនុស្សដែលខ្លួនស្រឡាញ់ ឯម្នាក់ទៀតក៏ជាអ្នកមានគុណជួយសង្គ្រោះខ្លួនចេញពីសេចក្តីស្លាប់ អ្នកទាំងពីរគឺសុទ្ធតែសំខាន់ចំពោះគេ 

🔞តួរង💔(ចប់✓)Where stories live. Discover now