Part 17 : ឯងមិនអីទេហេស៎

3.2K 222 2
                                    

@ ភូមិគ្រឹះ Alanza

សម្រឹបជើងធ្ងន់ៗរបស់ស្រីក្រមុំ កំពុងតែបោះចូលទៅក្នុងភូមិគ្រឹះទាំងអារម្មណ៍មួម៉ៅ ព្រោះតែត្រូវ Jungkook បំបាក់មុខចំពោះមុខបុគ្គលិកមុននេះ ដែលជាហេតុធ្វើឱ្យអ្នកបម្រើខ្លាចមិនហ៊ានសម្លឹងនាងនោះទេ គិតតែពីធ្វើការងាររបស់ពួកគេរាងខ្លួនព្រោះតែដឹងពីចរិតរបស់អ្នកនាងតូចក្នុងភូមិគ្រឹះនេះស្រាប់ហើយ ប៉ះកំពុងតែខឹងបែបនេះទៀត ធានាថាពួកគេនិងអស់ការងារធ្វើទាំងមិនដឹងខ្លួនជាមិនខាន។

«អ្ហាយ...យើងមិនសុខចិត្តទេ ហេតុអ្វីៗៗ? ហេតុអ្វីបានជាយើងត្រូវមកចាញ់នាងម្នាក់នោះ»Cyra ស្រែកឡើងខ្លាំងៗជាមួយនិងកំហឹងរបស់នាង ក្នុងចិត្តសែនក្ដៅ ដែលត្រូវចាញ់នាងស្រីលេខាម្នាក់នោះ ហេតុអ្វី Jungkook មិនដេញនាងម្នាក់នោះចេញ ហេតុអ្វីក៏ត្រូវជានាងដែលត្រូវនាយដេញចេញទៅវិញ?

«Cyra!!! Cyra កូនម៉ាក់ នេះមានរឿងអី បានជាស្រែកឡូឡាដល់ថ្នាក់នេះ អ្នកណាធ្វើអីអោយកូនស្រីរបស់ម៉ាក់ទាស់ចិត្តមែនទេហា៎ស »Mrs Alanza ប្រញាប់ចូលមកសួរនាំកូនស្រីសំណព្វចិត្តដែលស្រែកជំទាលពេញភូមិគ្រឹះមិនខ្មាសអ្នកបម្រើនោះ ក្នុងចិត្តក៏រាងឆ្ងល់ថាហេតុអ្វីនាងខឹងដល់ថ្នាក់នេះ អ្នកណាធ្វើអីកូនរបស់គាត់ កុំឱ្យគាត់ដឹងអោយសោះមិនអញ្ជឹងទេច្បាស់ជាត្រូវស្លាប់ក្រោមដៃគាត់មិនខាន

«អ្នកម៉ាក់ ហឹក.ហឹក កូនមិនសុខចិត្តទេ អ្នកម៉ាក់ត្រូវតែរកយុត្តិធម៌អោយកូន»Cyra ចូលខ្លួនទៅអោប Mrs Alanza យំយែកកម្សត់ចូលតួដើម្បីអោយអ្នកម្ដាយអាណិតនិងព្រមធ្វើតាមនាង ព្រោះទោះបីជាយ៉ាងណានាងក៏មិនព្រមចាញ់ស្រាប់ហើយ មនុស្សដូចជា Cyra Alanza គ្មានថ្ងៃអោយអ្នកណាមកបំបាក់មុខបានជាដាច់ខាត

«អ្នកណាធ្វើអីកូនស្រីរបស់ម៉ាក់ ឆាប់ប្រាប់ម៉ាក់មក ចាំម៉ាក់ចាត់ការអោយណា ឈប់យំទៅខូចសម្រស់លែងស្អាតឥឡូវហើយ»Mrs Alanza លួងលោមកូនស្រីតែមួយគ្រាប់របស់ខ្លួន ស្រឡាញ់ណាស់ ថ្នាក់ថ្នមណាស់ ទុកនាងដូចជាគ្រាប់ពេជ្រ មិនហ៊ានជំទាស់ចិត្តកូននោះទេ ទោះនាងចង់បានអីក៏រកមកឲ្យដែរ សូម្បីតែពេលនេះក៏ដូចគ្នា បើកូនគាត់ហាមាត់តែមួយម៉ាត់គាត់និងចាត់ការអោយភ្លាមតែម្ដង

🔞តួរង💔(ចប់✓)Where stories live. Discover now