Part 58 : យើងត្រូវការ Tae ត្រឡប់មកវិញ

3.2K 192 3
                                    

រំលងទៅមិនយូរប៉ុន្មាន យន្តហោះក៏បានចុះចតនៅក្នុងប្រលានអន្តរជាតិដ៏ធំមួយរបស់ប្រទេសអង់គ្លេស អ្នកដំណើរធ្វើការចុះចេញពីយន្តហោះដើម្បីនាំគ្នាមក Check out ទើបនាំគ្នាធ្វើដំណើរបន្តតាមគោលដៅដែលពួកគេបានកំណត់ទុក។ ក្នុងចំណោមមនុស្សជាច្រើនដែលកំពុងតែស្ថិតនៅក្នុងប្រលានយន្តហោះនេះ ក៏មានរាងកាយតូចច្រឡឹងដែលយើងដឹងច្បាស់ថាជា Kim Taehyung ដែលរត់គេចពីប្ដីពីប្រទេសកូរ៉េមកចូលរួមមង្គលការរបស់បងប្រុសនៅអង់គ្លេស ពេលនេះរាងកាយតូចស្ដើងកំពុងតែស្វែងរកតាក់ស៊ីដើម្បីជិះត្រឡប់ទៅភូមិគ្រឹះ Callisto មិនហ៊ានខលហៅអ្នកនៅក្នុងភូមិគ្រឹះអោយមកទទួលនោះទេព្រោះខ្លាចមិនស៊ុបប្រាយ ទើបសុខចិត្តដើរអូសវ៉ាលីត្រុកៗរកតាក់ស៊ីទាំងវេទនា

«ហ៊ើុយ....ម៉េចក៏គ្មានមួយសោះអញ្ជឹង!! នេះមិនគិតចេញរកសុីអីខ្លះទេឬយ៉ាងម៉េច នាំគ្នាទៅឯណាអស់ហើយ»ក្មេងតូចចាប់ផ្ដើមមួម៉ៅដែលគេដើររក តាក់សុីស្ទើរតែពេញមួយថ្ងៃទៅហើយ ប៉ុន្តែនៅតែរកមិនបាន នេះក៏យប់ណាស់ទៅហើយ គេធ្វើដំណើរចេញមកតាំងពីថ្ងៃរហូតដល់យប់ទម្រាំតែមកដល់ ហត់ក៏ហត់ កម្លាំងក៏សឹងតែអស់ពីខ្លួន ឥឡូវនៅមកត្រូវដើរចុះដើរឡើងរកឡានជិះទៅផ្ទះទៀត ជីវិតគេហេតុអ្វីក៏កំសត់យ៉ាងនេះ ហឹក.ហឹក

«បើនៅជាមួយ Jung ខ្ញុំប្រហែលជាមិនពិបាកដល់ថ្នាក់នេះនោះទេ...ហឹក.ហឹក លោកប្ដី!!!»ដល់ពេលពិបាកទើបនឹកឃើញប្ដី នឹកមនុស្សប្រុសដែលតែងតែថ្នាក់ថ្នមគេ មិនដែលអោយគេពិបាកម្ដងណានោះទេលើកលែងតែផ្លូវចិត្តដែលនាយមិនសូវចេះមើលថែប៉ុន្តែមិនអីទេទេវតាមិនបានចិត្តអាក្រក់ដាក់គេរហូតឯណា មើលនោះចុះកំពុងតែមានឡានតាក់ស៊ីមកហើយតើ មិនបង្អង់យូររាងតូចប្រញាប់រាដៃហៅឡាននោះអោយឈប់ ខ្លាចគេជិះហួសទៅបាត់

«អេ៎...ឈប់សិនតាក់ស៊ី»Tae រាដៃផងស្រែកផងខ្លាចគេមិនលឺ ហើយវាក៏បានផលពិតមែនមិនត្រឹមតែឡានតាក់ស៊ីព្រមឈប់នោះទេ ថែមទាំងអ្នកដែលនៅទីនោះងាកមកសម្លឹងគេគ្រប់គ្នាព្រោះតែសម្លេងកញ្ចែមុននេះ

«អឺក...ហិហិ សុំទោសផង»Tae ក្រោយពីត្រូវក្រសែភ្នែកជាច្រើនសម្លឹងមកបែបនេះក៏ញញឹមមិនសម ចេញមក ទើបប្រញាប់ឱនបន្តិចទុកជាការសុំទោស ដែលខ្លួនស្រែកគ្មានសណ្តាប់ធ្នាប់ រួចក៏រត់ចូលទៅក្នុងឡានបាត់ដើម្បីគេចពីភាពអាម៉ាស់ ដោយទុកវ៉ាលីអោយតៃកុងឡានជាអ្នកយកដាក់ក្នុងឡានដោយខ្លួនឯង ទើបតៃកុងឡានបើកបន្តទៅតាមទីតាំងដែលរាងតូចបានប្រាប់

🔞តួរង💔(ចប់✓)Where stories live. Discover now