Part 31 : Tae កុហកបងធ្វើអី

2.9K 184 2
                                    

{ព័ត៌មានចុះផ្សាយទាំងព្រឹកព្រលឹម ល្បីកក្រើកពេញប្រទេសកូរ៉េខាងត្បូងពីការគ្រោះថ្នាក់ចរាចរណ៍របស់អ្នកជំនួញវ័យក្មេងអាយុ 28 ឆ្នាំ លោក Jeon Jungkook ។ ជាហេតុដែលបណ្ដាលឱ្យលោកពិការជើងនិងភ្នែកក្នុងពេលតែមួយ ក្នុងពេលនេះដែរលោក Jeon Junghoon កំពុងតែត្រូវការអ្នកបរិច្ចាគភ្នែកដល់លោក Jeon Jungkook ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់គ្រួសារត្រកូល Jeon បើសិនជាមានអ្នកចង់បរិច្ចាគភ្នែក សូមទាក់ទងទៅខាងលោក គាត់និងផ្ដល់ជូននូវលុយមួយចំនួនធំដល់អ្នកទាំងអស់គ្នាវិញ ។បើមានអ្វីជាព័ត៌មានបន្ថែម ខ្ញុំនិងផ្ដល់ជូនអ្នកទាំងអស់គ្នាបន្តទៀត បាទសូមអរគុណ}

ពួកអ្នកកាសែតចាប់ផ្តើមចុះផ្សាយពីព័ត៌មានរបស់ Jungkook ដែលកំពុងតែដេកសម្រាកក្នុងមន្ទីរពេទ្យមិនដឹងអ្វីនោះ ព្រោះនេះជាបញ្ជារបស់លោក Jeon (ប៉ារបស់ Jungkook)ដែលអោយពួកអ្នកកាសែតចុះផ្សាយបែបនេះ បើមិនអញ្ជឹងក៏គ្មាននរណាហ៊ានចុះផ្សាយផ្ដេសផ្ដាសដែរ ប៉ុន្តែវាបានធ្វើឱ្យគ្រួសារ Alanza ត្រូវបើកភ្នែកធំៗ ភ្ញាក់ផ្អើលជាមួយនឹងដំណឹងមួយនេះគ្រប់គ្នា

«Jeon Jungkook គ្រោះថ្នាក់ចរាចរណ៍ ពិការភ្នែកនិងជើងស្របពេលតែមួយចឹងឬ?»Mr Alanza បន្លឺឡើងបន្ទាប់ពីអានកាសែតរបស់ខ្លួន ធ្វើអោយកញ្ញាស្រីស្រស់ដែលទើបតែចុះមកខាងក្រោមនោះ រត់ទាំងត្រហេបត្រហបមកអង្គុយជិតឪពុក

«ប៉ាថាយ៉ាងម៉េចមុននេះ ?»Cyra សួរទៅឪពុកអោយនិយាយម្ដងទៀត ក្រែងលោមុននេះនាងស្ដាប់ច្រលំ

«កូនមើលទៅ»Mr Alanza ក៏ហុចកាសែតទៅអោយនាងជាអ្នកអានដោយខ្លួនឯង Cyra សម្លឹងមុខឪពុកបន្តិច ទើបទាញកាសែតយកមកអាន ហើយក៏ត្រូវស្លុតចិត្ត សឹងមិនជឿនិងភ្នែក នេះមនុស្សដែលនាងប៉ងប្រាថ្នា បុរសដែលធ្លាប់តែជាទេវបុត្រស្រស់សង្ហា អ្នកណាក៏ចង់បានពេលនេះបានក្លាយជាមនុស្សពិការចឹងឬ

«បើគេពិការបែបនៀក តើអ្នកណាជាអ្នកគ្រប់គ្រងក្រុមហ៊ុនទៅ ព្រោះពេលនេះជំនួញរបស់គេកំពុងតែរីកចម្រើនខ្លាំងណាស់បង»Mrs Alanza សួរទៅកាន់ស្វាមី មនុស្សដែលពូកែ ប្រែក្លាយជាមនុស្សពិការ តើអោយទៅគ្រប់គ្រងក្រុមហ៊ុនយ៉ាងម៉េចទៅ ម្យ៉ាងជំនួញរបស់នាយក៏កំពុងតែរីកដុះដាលស្ទើរគ្មានអ្នកតាមទាន់ បើបែបនេះគឺមានតែទុកចោលរង់ចាំអោយនាយក្រោកមកវិញ

🔞តួរង💔(ចប់✓)Where stories live. Discover now