Part 28 : គេចង់ទៅរក Jungkook

2.9K 185 0
                                    

សម្លេងប៉ះទង្គិចដែលបង្កឡើងពីការបុកមុននេះ បានបន្លឺឡើងយ៉ាងខ្លាំង ជាហេតុនាំឱ្យអ្នកដែលរស់នៅជិតនោះក៏ប្រញាប់ចេញមកមើល មុននិងប្រទះឃើញឡានដែលក្រឡាប់មានផ្សែងហុយឡើងខ្មួលខ្មាញ់ ទើបពួកគេប្រញាប់រត់ទៅមើល ក្រែងលោមានអ្នកដែលនៅក្នុងនោះ។ក៏ពិតមែនមានរាងកាយមាំទាំម្នាក់កំពុងតែដេកសន្លប់នៅក្នុងឡាន ស្របពេលដែលឈាមក៏ហូរចេញពីរាងកាយរបស់គេ ជាពិសេសគឺត្រង់កន្លែងក្បាលតែម្ដង

«អេ៎…ពួកឯងនៅខាងនេះមានមនុស្ស»បុរសម្នាក់ស្រដីឡើងប្រាប់ទៅគ្នីគ្នារបស់គាត់ ដើម្បីឲ្យមកជួយយក Jungkook ចេញ។ ពួកគេព្យាយាមបំបែកកញ្ចក់ឡានដែលបិទជិតនោះ អោយរបើកឡើង ទើបងាយស្រួលលូកដៃបើកគន្លឹះទ្វារ បង្ហាញអោយឃើញ Jungkook ដែលដេកសន្លប់ស្រោចស្រពទៅដោយឈាម។

«ទាញគេចេញអោយលឿនឡើង ឡានជិតផ្ទុះហើយ»បុរសម្នាក់តឿនឡើង ព្រោះសាំងកំពុងតែហូរឯឡានការបែកផ្កាភ្លើង ជាកត្តាដែលអាចធ្វើឱ្យឡានមួយនេះនិងឆេះក្នុងពេលឆាប់ៗ។ផាំង~ គ្រាន់តែពួកគេរត់គេចចេញមិនទាន់និងបានបីម៉ែត្រស្រួលបួលផង ឡានក៏ផ្ទុះឡើងបណ្ដាលឱ្យពួកគេត្រូវប៉ើងទៅតាមកម្លាំងខ្យល់ ប៉ុន្តែមិនបានបង្កជារបួសស្នាមអ្វីនោះទេគ្រប់គ្នាគឺមានសុវត្ថិភាពលើកលែងតែ..

     + មន្ទីរពេទ្យ

ក្នុងមន្ទីរពេទ្យមានការច្របូកច្របល់ ម្នាក់ៗញាប់ដៃញាប់ជើង ប្រញាប់ចូលទៅជួយសង្គ្រោះអ្នកជំងឺដែលទើបតែបញ្ជូនមកមុននេះ 

«ទាក់ទងទៅ Doctor បានឬនៅ»គ្រូពេទ្យម្នាក់សួរទៅកាន់មិត្តរបស់ខ្លួនដែលនាងបានអោយទាក់ទងទៅ Doctor ធំប្រចាំមន្ទីរពេទ្យនេះ ដើម្បីឲ្យមកព្យាបាលអោយ Jungkook ព្រោះកម្រិតត្រឹមជាគ្រូពេទ្យសង្គ្រោះបឋមដូចជាពួកនាង គឺមិនអាចធ្វើអ្វីបានឡើយ ក្រៅពីជួយពន្យារពេលកុំឱ្យគេកាន់តែធ្ងន់ធ្ងរ 

«គាត់កំពុងតែមកជិតដល់ហើយ គាត់អោយពួកយើងរៀបចំឧបករណ៍ត្រៀមមុន»មិនបង្អង់យូរពួកនាងក៏បំបែកជួរទៅធ្វើការតាមតួនាទីរបស់ពួកនាងរាងខ្លួន រង់ចាំ Doctor ធំមកដល់និងចាប់ផ្តើមធ្វើការសង្គ្រោះគេតែម្ដង 

🔞តួរង💔(ចប់✓)Where stories live. Discover now