Part 16 : Taehyung!!!

3.7K 198 1
                                    

+ ថ្ងៃបន្ទាប់

នៅក្នុងភូមិគ្រឹះមួយកំពុងតែមានមនុស្សធ្វើការយ៉ាងមមាញឹក រៀបចំបោសសម្អាតទៅតាមតួនាទីរបស់ពួកគេរៀងៗខ្លួន។ងាកមកចាប់អារម្មណ៍និងបន្ទប់ដ៏ប្រណិតនេះវិញម្ដង ដែលមានរាងកាយតូចច្រឡឹងកំពុងតែឈរតុបតែងខ្លួននៅពីមុខកញ្ចក់

«រួចរាល់ហើយ ហិហិ ឈុតនេះស្អាតដែរតើ»V ឈរសម្លឹងរូបរាងខ្លួនឯងដែលនៅក្នុងកញ្ចក់នោះ បង្វិលខ្លួនចុះឡើង មុននិងពោលសរសើរពីឈុតដែលគូរដណ្ដឹងបានទិញអោយនោះ មើលចុះវាសាកសមនឹងរាងតូចខ្លាំងណាស់។

បន្ទាប់ពីឈរមើលខ្លួនឯងអស់ចិត្តអស់ចង់ហើយ V ក៏ដើរចេញពីបន្ទប់ចុះទៅខាងក្រោម ដើម្បីស្រស់ស្រូបអាហារពេលព្រឹកជាមួយគ្រួសារ ណាមួយខ្លាចពួកគេនៅចាំខ្លួនផង ទើបប្រញាប់ចុះទៅបែបនេះ។

«អរុណសួស្ដី!! លោកប៉ា អ្នកម៉ាក់ បង Kale»V ស្រដីឡើងយ៉ាងស្រទន់ ទៅកាន់អ្នកគ្រប់គ្នាដែលកំពុងតែអង្គុយចាំខ្លួននៅតុអាហារនោះ ស្របពេលដែលខ្លួនកំពុងតែចូលទៅអង្គុយជិតអ្នកជាគូដណ្ដឹង

«អរុណសួស្ដីកូន/អរុណសួស្តី ក្មេងក្បាលខូច»Mr Callisto និង Kale ស្រដីឡើងព្រមគ្នា

«ចា៎ អរុណសួស្ដី កូន!! ហើយថ្ងៃនេះចង់ចេញទៅណា៎មែនទេ បានជាតែងខ្លួនស្អាតយ៉ាងនេះ»Mrs Callisto ឃើញគេថ្ងៃនេះតែងខ្លួនស្អាតភ្លែកខុសពីរាល់ដង ទើបឆ្ងល់ក្រែងលោគេចង់ទៅដើរលេងឯណា ស្រួលគាត់អោយអ្នកបម្រើជូនទៅ មិនហ៊ានបណ្ដោយអោយគេទៅតែម្នាក់ឯងនោះទេ ខ្លាច V គេវង្វេង

«អត់ទេបាទ!! ខ្ញុំគ្រាន់តែចង់សាកឈុតដែលបង Kale ទិញអោយប៉ុណ្ណោះ មិនបានចង់ចេញទៅខាងក្រៅនោះទេ»V គេមិនចូលចិត្តដើរហើររហេតរហូតនោះទេ គេចូលចិត្តនៅផ្ទះ ធ្វើរបស់ឆ្ងាញ់ៗ ញុាំច្រើនជាង ហើយបើសិនជាចង់ចេញទៅខាងក្រៅ ក៏ត្រូវចាំ Kale ចេញពីធ្វើការសិនដូចគ្នា ដើម្បីអោយនាយជូនទៅ បើអោយគេទៅតែម្នាក់ឯង គេមិនហ៊ានឡើយ

«អញ្ជឹងទេហេស៎ ម៉ាក់ស្មានថាកូនចង់ទៅដើរលេងអោយស្គាល់ទីនេះខ្លះ ប៉ុន្តែមិនអីទេ ចាំពេលទំនេរ អោយបងគេជូនទៅក៏បាន ម៉ាក់ក៏មិនសូវបារម្ភដូចគ្នា»Mrs Callisto គាត់មិនសូវទុកចិត្តអ្នកណា ក្រៅពីកូនរបស់គាត់នោះទេ ខ្លាចពួកគេមើល V មិនបានល្អ ទើបមិនចង់បណ្ដោយឲ្យទៅ ប៉ុន្តែបើសិនជាទៅជាមួយ Kale គាត់និងសប្បាយចិត្តតែម្ដង ព្រោះកូនៗបាននៅជិតគ្នា ហើយក៏មានពេលវេលានៅក្បែរគ្នាកាន់តែច្រើន បែបនេះនិងកាន់តែធ្វើឱ្យពួកគេស្រលាញ់គ្នាលើសដើមក៏ថាបាន

🔞តួរង💔(ចប់✓)Where stories live. Discover now