Part 22 : តើខ្ញុំអាចគេចពីឯងបានយូប៉ុណ្ណាទៅ Jung?

3.3K 196 1
                                    

ការប្រជុំចំណាយពេលរហូតដល់ទៅពីរម៉ោង ដែលជាហេតុធ្វើឱ្យរាងតូចរបស់យើងត្រូវអង្គុយចាំអ្នកជាគូដណ្ដឹងតែម្នាក់ឯងក្នុងបន្ទប់ Office ។ អំឡុងពេលដែលត្រូវអង្គុយរង់ចាំខួរក្បាលរបស់ Tae មិនបានទំនេរនោះទេ អង្គុយគិតពីនេះពីនោះ ពោលគឺរឿងដែលបានកើតឡើងនៅក្នុងថ្ងៃនេះ កំពុងតែគិតសុខៗ សម្លេងទ្វាក៏បានបន្លឺឡើងកាត់ផ្ដាច់អារម្មណ៍របស់ Tae អស់

«នេះអូនមកដល់តាំងពីពេលណា ចាំបងយូរដែរទេ»Kale ដើរមកកាន់រាងតូចដែលអង្គុយលើសាឡុងរង់ចាំនាយនោះ មើលចុះមិនដឹងថាមកដល់តាំងពីពេលណានោះទេ នៅមកត្រូវចាំនាយទៀត ប្រហែលជាធុញណាស់ហើយ នាយនេះពិតជាយ៉ាប់ខ្លាំងណាស់ដែលបណ្ដោយឲ្យគេនៅអង្គុយចាំបែបនេះ

«មិនយូរនោះទេ!! ប្រជុំយ៉ាងម៉េចហើយ មានបញ្ហាដែរទេ»Tae ទោះចាំយូរក៏មិនហ៊ាននិយាយ ខ្លាចនាយបន្ទោសខ្លួនឯងទៀតឥឡូវហើយ ទើបសុខចិត្តកុហក ម្យ៉ាងនាយគឺរវល់ជាមួយនិងការងារ គេមិនអាចមកអន់ចិត្តឬខឹងនិងនាយដោយសារអង្គុយចាំយូរនោះទេ វាមិនទំនង

«អត់មានទេ ដំណើរការល្អណាស់ »Kale គ្រាន់តែប្រជុំនិយាយពីគម្រោងថ្មីដែលត្រូវចេញនៅប៉ុន្មានថ្ងៃទៀតនេះប៉ុណ្ណោះ ហើយការដែលយូរក៏ដោយសារតែមានបញ្ហាជាមួយនិងអ្នករួមភាគហ៊ុនបន្តិចបន្តួច ព្រោះពួកគេមិនយល់ស្របនិងគម្រោងមួយនេះ ទើបនាំអោយខាតពេលក្នុងការពន្យល់ពួកគេបន្តទៀត

«ប្រាដកហើយ ព្រោះបងជាមនុស្សពូកែ ច្បាស់ជាអាចធ្វើបាន»Tae ស្ញេញដាក់នាយរបៀបផ្ដល់កម្លាំងចិត្ត ដើម្បីកុំឱ្យនាយស្មុគស្មាញពេក មិនមែនគេមើលមិនដឹងនោះទេ Tae ក៏ធ្លាប់ធ្វើការក្នុងក្រុមហ៊ុនដូចគ្នា គេច្បាស់ជាដឹងពីមូលហេតុដែលធ្វើឱ្យការប្រជុំមានការចំណាយពេលយូរហើយ

«បាទ....ឃ្លានហើយឬនៅហា៎ស អង្គុយចាំបងមួយថ្ងៃហើយ ប្រហែលជាធុញហើយ »Kale ឆ្លើយបង្អូសសម្លេង មុននិងលេចស្នាមញញឹមចេញមក នៅជាមួយនិងក្មេងម្នាក់នេះ គ្មានពេលណាដែលនាយមិនញញឹមនោះទេ ទោះបីជាធ្វើការស្ត្រេសយ៉ាងណាក៏ត្រូវរសាយបាត់អស់ដែរ ក៏ព្រោះតែទឹកមុខដ៏គួរឱ្យស្រឡាញ់មួយនេះ

🔞តួរង💔(ចប់✓)Where stories live. Discover now