Part 21 : ផ្ញើទុកសិនចោះ

3.1K 195 1
                                    

   # Flash back

រាត្រីយប់យន់ គ្រប់គ្នាគេចូលសម្រាកអស់ហើយ នៅឡើយតែកម្លោះសង្ហារ Jeon Jungkook ដែលបន្តអង្គុយធ្វើការនៅក្នុងបន្ទប់តែម្នាក់ឯង រង់ចាំទទួលពណ៌មានពីកូនចៅដែលបានអោយចេញទៅសើបពីមនុស្សម្នាក់នោះ រហូតដល់ស្មាលនេះទៅហើយនៅមិនទាន់ឃើញគេមកទៀត ។

តុ~តុ សម្លេងគោះទ្វារបានដាស់អារម្មណ៍អ្នកដែលកំពុងតែជក់ចិត្តជាមួយនិងការងារនោះអោយងើបមុខឡើង មុននិងនិយាយអនុញ្ញាតឱ្យគេចូលមក 

«ឆាប់ចូលមក»Jungkook ស្រដីប្រាប់ទៅអ្នកខាងក្រៅ ស្របពេលដែលដៃកំពុងតែបិទឯកសារទុកទៅមួយឡែក 

ក្រាក~~

«ចៅហ្វាយ!! ខ្ញុំមកហើយបាទ»Kwan អើតក្បាលចូលមកមុន ទើបនាំខ្លួនដើរចូលទៅខាងក្នុង 

«រឿងដែលយើងអោយឯង ទៅស៊ើបយ៉ាងម៉េចហើយ»Jungkook មិនបង្អង់យូរក៏សួរយកតែម្ដង ទាំងក្នុងចិត្តក៏អន្ទះសាចង់ដឹងជាខ្លាំង តើវាដូចជាការគិតរបស់នាយឬអត់ដែលក្មេងម្នាក់នោះគឺជា Tae 

«ធានាចៅហ្វាយ ខ្ញុំស៊ើបគ្មានអោយសល់ចន្លោះនោះទេ ប៉ុន្តែរឿងនេះវាអាចនិងធ្វើឱ្យភ្ញាក់ផ្អើលបន្តិចហើយ »Kwan មិនដែលធ្វើការអោយថ្លោះធ្លោយម្ដងណានោះទេ ទោះបីជាលេងសើចច្រើនប៉ុន្តែចំពោះរឿងការងារគឺម៉ត់ចត់ណាស់ ដូចជាការងារនេះអញ្ជឹង ទាល់តែនាយប្រាកដចិត្តថារាល់ព័ត៌មានទាំងអស់ដែលនាយទទួលបានមិនមែនជាព័ត៌មានក្លែងក្លាយទើបព្រមយកមកអោយចៅហ្វាយ

«បើចឹងក៏អោយមក »Jungkook ទារយកឯកសារពីកូនចៅជំនិតមកមើល ទើប Kwan ប្រញាប់យកឯកសារដែលផ្ទុកទៅដោយព័ត៌មានរបស់ V Crystalliya មកអោយចៅហ្វាយ។ Jungkook ក៏អង្គុយអានវាយ៉ាងស្ងៀមស្ងាត់ម្នាក់ឯង

V Crystalliya ដែលមាននាមជាគូដណ្តឹងរបស់ Kale Callisto តាមពិតគឺជា Kim Taehyung ដែលគ្រប់គ្នាបានគិតថាគេស្លាប់កាលពី 6 ឆ្នាំមុន ។ Kale គឺជាអ្នកដែលជួយសង្គ្រោះជីវិតរបស់ Tae នៅថ្ងៃដែលកើតហេតុ។ ចៃដន្យអី Kale មានការនៅម្ដុំនោះ ខណៈពេលដែលកើតឧបទ្ទវហេតុល្មម គឺរថយន្តធំមួយបានបើកបុកក្មេងប្រុសម្នាក់(Tae) ដែលបណ្ដាលឱ្យគេត្រូវធ្លាក់ចូលទៅក្នុងទឹកទន្លេបាត់ ឃើញបែបនេះមិនបង្អង់យូរ Kale ដែលកំពុងតែនិយាយទូរស័ព្ទក្នុងឡាននោះ ក៏ប្រញាប់ចេញទៅជួយរាងតូច ច្រមុជទឹកស្វែងរក Tae រហូតដល់ឃើញប៉ុន្តែគេសន្លប់បាត់មាត់ឈឹងទៅហើយ ទើបនាយប្រញាប់បញ្ជូនគេទៅកាន់មន្ទីរពេទ្យ ស្របពេលដែលគ្រប់គ្នាកំពុងតែចលាចលចាប់ជនបង្កកុំឱ្យរត់រួច ទើបគ្មាននរណាដឹងថាមានគេបានលោតទៅជួយរាងតូចនោះទេ។

🔞តួរង💔(ចប់✓)Where stories live. Discover now