Part 54 : ខ្ញុំស្អប់ ខ្ញុំខ្ពើម ហើយក៏រអើម

2.7K 175 8
                                    

មានអ្វីដែលសប្បាយចិត្តជាងពេលដែលបំណងប្រាថ្នារបស់យើងសម្រេចដូចបំណងនោះ ពេលនេះផែនការរបស់នាងសម្រេចបានមួយជំហានទៅហើយ រង់ចាំតែពេលដែលពួកគេលែងលះគ្នាប៉ុណ្ណោះ នាងនិងបានក្លាយជាប្រពន្ធរបស់អ្នកជំនួញដ៏សង្ហាម្នាក់នេះយ៉ាងពេញច្បាប់មិនខាន។បន្ទាប់ពី Jungkook ចេញទៅបាត់ Cyra ក៏ក្រោកមករៀបចំរតុបតែងខ្លួន នៅពីមុខកញ្ចក់ អំឡុងពេលដែលមុខក៏ញញឹមមិនឈប់ ពេលនេះប្ដីប្រពន្ធរបស់ពួកគេកំពុងតែឈ្លោះគ្នា ហើយ មិនយូរមិនឆាប់ Taehyung ក៏គង់តែខ្ទាត

«ជួយមិនបាននោះទេ អ្នកណាអោយឯងមកប្រជែងនិងយើងនោះ...»Cyra ស្រដីទាំងញញឹមចុងមាត់ ស្របពេលដែលដៃក៏ទាញទឹកអប់មកបាញ់។នាងសឹងមិនជឿនិងភ្នែកនោះទេថា Jungkook ហ៊ានលើកដៃទះរាងតូចនោះ ប៉ុន្តែវាក៏បានកើតឡើងរួចទៅហើយ ព្រោះតែការពារនាងនោះអី ដូច្នេះហើយមិនចម្លែកទេដែល Jungkook ហ៊ានវាយគេ ព្រោះនាយស្រឡាញ់នាង

«យ៉ាងណាក៏យើងមិនព្រមអោយឯងឈ្នះយើងដែរ Kim Taehyung យើងនិងធ្វើឱ្យឯងឈឺជាងនេះទ្វេរដង ឯងហ៊ានដណ្ដើមលោក Jeon ពីយើងឯងត្រូវតែងាប់ ហា៎សហា...»សម្រែកនៃសំណើចបន្លឺឡើងដូចជាបិសាច ស្ដាប់ហើយធ្វើឲ្យព្រឺឆ្អឹងខ្នងតែម្ដង ប៉ុន្តែក៏ត្រូវផ្ដាច់បន្ទាប់ពីមានសម្លេងមួយទៀតបន្លឺឡើងពីក្រោយ

«នាងក៏មិនរស់ដូចគ្នា Cyra ....»សម្លេងត្រជាក់ស្រេបបង្ហើរឡើងខាងក្រោយខ្នងរបស់ Cyra សម្រឹបជើងដ៏ស្រាលខ្ញើកក៏ចាប់ផ្តើមបោះមកម្ដងមួយជំហានទៅរក Cyra ស្របពេលដែលកែវភ្នែកឡើងក្រហមច្រាលដូចឈាម ឯដៃរបស់នាងក៏មានកាន់កាំបិតសម្ដៅទៅរកស្រីស្រស់ដែលកំពុងតែឈរមុខកញ្ចក់មើលសកម្មភាពដ៏គួរអោយខ្លាចរបស់ Yisu

«នាង...នាងមកបានយ៉ាងម៉េច!!»Cyra ប្រញាប់បែរខ្នងមកឈរទល់មុខ Yisu ដែលសភាពរបស់នាងនៅពេលនេះគឺគួរឱ្យខ្លាចខ្លាំងណាស់

«មកបានយ៉ាងម៉េច? ហឹស...គឺមកសម្លាប់នាងនោះអី នាងស្រីពិសពុល...ងាប់ទៅ...»Yisu លើកកាំបិតដែលមានមុខសស្ញាញនោះឡើងសម្ដៅទៅរក Cyra បម្រុងនិងចាក់សម្លាប់នាងតែម្ដង ប៉ុន្ដែសំណាងដែល Cyra គេចទាន់ទើបមិនអី

«អ្ហាយ...នាងកើតឆ្កួតស្អី!! យើងមិនដែលទៅធ្វើស្អីនាងនោះទេ កុំ...កុំសម្លាប់យើងណា មិនចឹងនាងច្បាស់ជាជាប់គុកមិនខាន»Cyra ពោលឡើងទាំងញ័របបូរមាត់ ភិតភ័យនិងហេតុការណ៍ចំពោះមុខ ពេលនេះនាងភ័យខ្លាំងណាស់ ខួរក្បាលចាប់ផ្តើមច្របូកច្របល់រកគិតអ្វីមិនចេញនោះទេ

🔞តួរង💔(ចប់✓)Where stories live. Discover now