Part 56 : សំបុត្ររៀបអាពាហ៍ពិពាហ៍?

3K 199 3
                                    

ប្រទេសជាតិតែងតែមានច្បាប់ ដូច្នេះអ្នកដែលធ្វើខុសក៏រមែងតែងទទួលទោសទៅតាមច្បាប់ដូចគ្នា គ្រួសារ Alanza បានប្រព្រឹត្តបទល្មើសចោរកម្ម លួចទ្រព្យសម្បត្តិអ្នកដទៃថែមទាំងលួចកិបកេងលុយរបស់ក្រុមហ៊ុនថែមទៀត ប៉ុន្តែគួរអោយស្ដាយដែលជនល្មើសចាប់បានតែពីរនាក់ ព្រោះម្នាក់ទៀតត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ

Cyra ត្រូវបានស្លាប់ដោយសារអំពើឃាតកម្ម ក្រោមការប៉ុនប៉ងសម្លាប់របស់ Yisu នាងបានចាក់សម្លាប់ក្មេងស្រីម្នាក់នេះដោយកាំបិតដ៏មុតស្រួចរបស់នាង មុននិងទៅរកគោលដៅបន្ទាប់របស់នាង គឺ Taehyung ប៉ុន្តែសំណាងល្អដែលប៉ូលិសទៅទាន់រួចក៏ចាប់ឃាត់ខ្លួនរបស់នាងយកមកកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីកាត់ទោសនាងតាមផ្លូវច្បាប់ ចំណែកឯ Cyra ខាងប៉ូលិសក៏ចាត់ចែងទៅតាមនឹង ព្រោះតែពួកគេទៅយឺតមួយជំហានទើបមិនអាចជួយនាងបាន គឺបានត្រឹមតែចូលរួមរំលែកទុក្ខជាមួយនិងគ្រួសារ Alanza និងឯង។

ពេលនេះរឿងគ្រប់យ៉ាងត្រូវបានបញ្ចប់ មនុស្សអាក្រក់ក៏ត្រូវទទួលទោស អ្វីៗគ្រប់យ៉ាងក៏ត្រឡប់មកល្អប្រសើរ និងស្រស់បំព្រងដូចជាកាលពីមុន លើកលែងតែ...

«Tae ចាំបងផង.... »Jungkook រត់ផងស្រែកផងដើម្បីបញ្ឈប់ដំណើរអ្នកជាប្រពន្ធដែលគិតតែពីដើរមិនចាំនាយនោះ មិនដឹងជាកើតអ្វីទេ គ្រាន់តែតុលាការកាត់ក្ដីចប់ភ្លាមគេក៏ដើរចេញមកដោយមិននិយាយរកនាយសូម្បីមួយម៉ាត់ ធ្វើឱ្យ Jungkook អត់នឹងឆ្ងល់មិនបាន ការពិតក៏បានលាតត្រដាងអស់ហើយ តើគេនៅខឹងអ្វីទៀត?

«អូនកើតអី Tae »រាងក្រាស់ប្រញាប់រត់មកចាប់ដៃ Tae មុននិងស្រដីសួរទៅកាន់គេយ៉ាងប្រញាប់ ខ្លាចក្មេងពូកែង៉ក់ងររត់ទៅបាត់ទៀត

«លែងដៃ...»Tae មិនឆ្លើយនិងសំណួររបស់នាយប៉ុន្តែបែរជារើបម្រះចេញពីការប៉ះពាល់របស់រាងក្រាស់ទៅវិញ

«ប្រពន្ធសម្លាញ់ តើបងធ្វើអ្វីខុសឬ?ការពិតក៏បានដឹងអស់ហើយ ថាបងធ្វើក៏ព្រោះតែដើម្បីក្រុមហ៊ុន មិនបានមានចិត្តក្បត់អូននោះទេ»Jungkook ព្យាយាមនិយាយបកស្រាយប្រាប់ហេតុផលទៅគេបន្ថែម ក្រែងរម្ងាប់ចិត្តខឹងគេបានខ្លះ

🔞តួរង💔(ចប់✓)Where stories live. Discover now