Part 51: រំលឹកអនុស្សាវរីយ៍ចាស់ៗ

2.3K 156 0
                                    

ល្ងាចបន្តិច Jungkook ក៏ត្រឡប់មកធ្វើការនៅក្រុមហ៊ុនវិញ មុននិងបន្តទៅ Casino របស់នាយដែលខានទៅអស់រយៈពេលជាច្រើនអាទិត្យនោះ ភាគច្រើននាយអោយ Kwan ជាអ្នកទៅជំនួសព្រោះមិនសូវជាមានពេល ម្យ៉ាងក៏គ្មានអ្វីធំដុំដែរគ្រាន់តែទៅមើលពីរបៀបរៀបរយនៅទីនោះ បើមានបញ្ហាអ្វីក៏ដោះស្រាយទៅ ប៉ុន្តែបើជាបញ្ហាដែលគេដោះស្រាយមិនបានទើប Jungkook ជាអ្នកចេញមុខ។ពេលនេះក៏ម៉ោង 8 យប់ទៅហើយ Jungkook នៅអង្គុយក្នុងបន្ទប់ office របស់នាយនៅឡើយ អ្នកណាថាធ្វើជា CEO ស្រួល អត់នោះទេ មើលតែ Jungkook ពេលនេះចុះ នាយប្រឹងសម្រុកធ្វើការអោយរួចរាល់និងបានប្រញាប់ទៅរកប្រពន្ធវិញ នាយខានមកតែប៉ុន្មានអាទិត្យសោះការងារគរដូចជាភ្នំយ៉ាងអញ្ជឹង។ពីមួយវិនាទីទៅមួយវិនាទី Jungkook អង្គុយជាប់និងកៅអីមិនទៅណានោះទេ Jungkook ខំគេចពី Cyra ដើម្បីមានពេលនៅជាមួយនិង Tae ប៉ុន្តែអ្នកណាទៅដឹងថាមនុស្សស្រីតាមស្អិតដូចជា Cyra មកស្ទាក់ជួបនាយដល់ទីនេះទៀតនោះ

«ឆាប់ថយចេញទៅ យើងទៅរកលោក Jeon!!»Cyra ស្រែកសឹងដាច់កន្លើតទៅកាន់កូនចៅរបស់ Jungkook ដែលមករារាំងផ្លូវរបស់នាងមិនអោយទៅជួបរាងក្រាស់នោះ

«ចូលទៅមិនបានទេអ្នកនាង!!»

«ហេតុអីយើងចូលមិនបាន…ទៅប្រាប់គាត់ទៅថា Cyra មករក គាត់ច្បាស់ជាអោយចូលមិនខាន»Cyra មិនព្រមចាញ់នៅតែស្រែកឡែតៗតវ៉ាជាមួយនិងពួកគេ ដឹងទេថានាងពិបាកប៉ុណ្ណាទម្រាំតែដឹងថា Jungkook នៅទីនេះ

«ខ្ញុំថាអ្នកនាងត្រឡប់ទៅវិញទៅ មុនពេលដែលពួកខ្ញុំចាប់បោះអ្នកនាងចេញទៅ»

«បើឯងហ៊ាន លោក Jeon ច្បាស់ជាសម្លាប់ឯង»Cyra គម្រាមពួកគេទាំងក្នុងចិត្តក៏លួចភ័យបន្តិចដែរ

«Jungkook មិនហ៊ានសម្លាប់ពួកលោកទេ ចាប់បោះនាងចេញទៅ»សម្លេងតូចឆ្មាបន្លឺឡើងក្រោយខ្នងរបស់ Cyra ធ្វើឱ្យគ្រប់គ្នាងាកទៅមើលក៏ស្រាប់តែប្រទះនិងរាងតូចច្រឡឹងដំណើរល្វត់ល្វន់ កំពុងតែបោះជំហ៊ានមករកពួកគេ

«លោកជាអ្នកណា??»បុរសម្នាក់ដែលត្រូវជាអង្គរក្សរបស់ Jungkook ពោលឡើងសួរទៅកាន់ក្មេងតូចដែលបោះសម្ដីយ៉ាងអង់អាចមកបញ្ជាពួកគេមុននេះ

🔞តួរង💔(ចប់✓)Where stories live. Discover now