ភាគទី០៨ : ចរឹកពីរផ្សេងគ្នា

2.9K 354 4
                                    

" គេងអត់របៀប " និយាយហើយក៏ងើបចេញទៅបន្ទប់ទឹកបាត់ទាំងមួមៅហ្នឹងឯងថេយ៉ុងនៅរអ៊ូតិចៗដែរដោយសារតែគេគ្មានចេតនាទេអញ្ចឹងក៏មកខឹងគេដែរអ្នកណាដឹងបើគេងលក់ដូចគ្នានឹង? ខឹងរហូតពិនខឹងណាស់ពូនឹងចិត្តច្រើនមែនទែនក្មេងហត់នឹងលួង ។ នាយតូចធ្វើមុខស្អុយអេះក្បាលតិចៗហើយចុះពីលើគ្រែត្រឡប់ទៅបន្ទប់ខ្លួនឯងវិញ

" ចំជាឆ្កួតមែនមកប្រើដៃទាំងព្រឹក " ជុងហ្គុកនិយាយរង៉ូវៗនៅក្នុងបន្ទប់ហើយដៃក៏ចេះតែកម្រើកចុះឡើងគេទប់នៅមុខនាយតូចកុំឲ្យធ្វើអ្វីផ្ដេសផ្ដាសរួចក៏លួចមកប្រតិបត្តិខ្លួនឯងអញ្ចឹងទៅពួកគេមិនទាន់រៀបការនៅឡើយទើបនាយមិនប៉ះពាល់ឬក៏គិតអ្វីផ្ដេសផ្ដាស >< ពេលដោះទុក្ខធុរៈរួចរាល់ហើយក៏ងូតទឹកសម្អាតខ្លួននិងប្រញាប់ទៅក្រុមហ៊ុនផងព្រឹកនេះគេឈឺក្បាលណាស់មានថេយ៍នៅផ្ទះគេចង់ឡប់ខួរអស់ហើយ ។

" អារុណសួស្ដីពូប្ដី " ឃើញនាយចុះមកខាងក្រោមក៏ក្រវីដៃដាក់ជាការរួសរាយស្នាមញញឹមវិញឡើងលិបអស់ហើយសំខាន់ប៉ាម៉ាក់របស់ជុងហ្គុកក៏ភ្ញាក់ផ្អើលពេលលឺនាយតូចហៅកូនប្រុសគាត់បែបនេះធ្វើឲ្យពួកគាត់កាន់តែសប្បាយចិត្តថែមមួយកម្រិតទៀត

" អួយ..ហៅបងបែបនេះពិរោះម្លេះទេកូន "

" ពូប្ដីឲ្យខ្ញុំហៅគាត់បែបនេះ "

" យើងឲ្យឯងហៅពីពេលណា? " ប្រញាប់ប្រកែកយ៉ាងលឿនចេះតែនិយាយហើយគេមិនប្រាប់ឲ្យហៅផងចាំច្រឡំទេដឹង? កុំមកនិយាយផ្ដេសផ្ដាសនោះគេមិនទៅប្រាប់ឲ្យហៅអញ្ចឹងនោះទេយល់សប្តិហើយ

" ថ្ងៃមុននេះពូឲ្យហៅប្ដីតែខ្ញុំបន្ថែមពូចូលមួយទៀតឥឡូវពូត្រូវហៅខ្ញុំថាភ្មួយប្រពន្ធដែរមកទើបសមរម្យ " កុំចេះតែប្រកែកណាគេឡប់ៗមែនតែច្បាស់លាស់ណាស់ថាអ្នកណាប្រាប់គេយ៉ាងម៉េចខ្លះនោះឥឡូវនេះក៏បញ្ជាឲ្យហៅគេបែបនឹងដែរជុងហ្គុកលើកចិញ្ចើមដាក់គេនេះឬទៅស្ដាប់តាមក្មេងឆ្កួតនេះ? តែថាចាស់ៗសប្បាយអរណាស់ជិតបានឃើញកូនៗស្វីតបន្តិចម្ដងៗហើយនេះ ><

" ហុឹស..យើងមិនចង់ហៅ "

" បញ្ជាគេបានដល់គេបញ្ជាវិញក៏បដិសេធមនុស្សស្អីខ្សែលើរហូតអញ្ចឹង? កុំលេងខូចពេកណាពូប្ដី "

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now