ភាគទី៤៧ : កុំធ្វើឲ្យខ្ញុំខ្វល់ពីលោកបានទេ?

2.2K 234 3
                                    

ប៉ុន្មានថ្ងៃបន្ទាប់កន្លងមកអាការៈរបស់ជុងហ្គុកគឺបានប្រសើរឡើងហើយប៉ុន្តែនាយនៅមិនទាន់ដឹងខ្លួនមិនដឹងថាមកពីហេតុអ្វីឡើយរាងកាយរឹងមាំវិញហើយរបួសលើខ្លួនក៏ជាសះស្បើយបណ្ដើរៗដែរដឹងជាចង់នៅគេងយូរប៉ុណ្ណាទៀត..នៅក្រៅបន្ទប់សម្រាករបស់អ្នកជម្ងឺក៏មានយុនហ្គីនិងលោកគីមដែលកំពុងតែនិយាយគ្នាពីរឿងរបស់ជុងហ្គុក ។

" រឿងគ្រប់យ៉ាងខ្ញុំបានចាត់ចែងរៀបរយអស់ហើយលោកពូ..ពួកវានឹងមិនហ៊ានមករញ៉េរញ៉ៃជាមួយពួកយើងទៀតទេ " 

" ប្រសើរណាស់លំបាកដល់ឯងពេកហើយ "
" មិនអីទេអាហ្គុកជាមិត្តរបស់ខ្ញុំហេតុនេះហើយមានរឿងកើតលើគេខ្ញុំត្រូវតែចូលពាក់ព័ន្ធអ្វីដែលអាចជួយបានខ្ញុំនឹងជួយដោយពេញចិត្ត " លោកគីមបានលឺហើយញញឹមដែលកូនប្រុសរបស់គាត់មានមិត្តភក្ដិល្អម្នាក់នៅក្បែរបែបនេះគាត់មិនពិបាកបារម្ភច្រើនទេមិនហត់នឹងប្រដៅកូនឲ្យមិត្តអ្នកប្រដៅបែបរហ័សកែជាង ~,~

" និយាយអញ្ចឹងគ្រូពេទ្យប្រាប់អ្វីខ្លះ? តើជុងហ្គុកអាចនឹងដឹងខ្លួនឡើងវិញពេលណា "

" រឿងនេះក៏មិនដឹងដែរអាស្រ័យលើរាងកាយរបស់គេថាអាចងើបឡើងមកវិញបានឬអត់ពួកយើងជួយអ្វីមិនបានទេស្មារតីរបស់គេដូចជាលង់បាត់ទៅណាអញ្ចឹង "

" ប្រហែលមិនទាន់ដល់ពេលវេលាពួកយើងរងចាំបន្តិចទៀតទៅ " យុនហ្គីនិយាយលួងលោមលោកគីមកុំឲ្យខ្វល់ចិត្តខ្លាំងពេកបើដល់ពេលគង់តែក្រោកមកខ្លួនឯងទេអាចថាជុងហ្គុកនៅមិនទាន់ល្អឬក៏ចង់សម្រាកបន្តិចទៀតសិន ><

" តែគេគេងយូរពេកហើយ " ងាកទៅសម្លឹងមើលកូនប្រុសតែមួយដែលសន្លប់មកជាយូរថ្ងៃបន្ទាប់ពីការសង្រ្គោះនោះមកភ្លាមនោះក៏លេចមុខរបស់នាយតូចទាំងដែលមិនដែលបានមកលេងសោះមកតែថ្ងៃនោះហើយក៏បាត់មុខវិញឥឡូវនឹកឃើញអ្វីមកលេងបែបនេះណ៎?

" ជីមីន..ថេយ៉ុង? "
" លឺថាជុងហ្គុកមិនទាន់ដឹងខ្លួនទេហេតុនេះខ្ញុំក៏នាំថេយ៍មកក្រែងពេលបានលឺសម្លេងរបស់ថេយ៍ហើយគាត់នឹងដឹងខ្លួន " គឺជាជីមីនដែលបានទៅនាំនាយតូចមកទីនេះបើមិនអញ្ចឹងគឺមិនបានឃើញមុខឡើយចិត្តដាច់ដល់ហើយម្នាក់នឹងគ្រាន់មកមើលថែបន្តិចក៏មិនបានដែរ

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now