ភាគទី៣៣ : ចង់ជួបនិងចង់សុំទោស..!!

2.6K 279 8
                                    

មួយរយៈមកនេះខាងជុងហ្គុកឯនេះវិញគឺថាល្អប្រសើរជាងមុនឆ្ងាយណាស់ណាមួយនាយជាមនុស្សឆ្លាតងាយនឹងចាប់យកអ្វីបានលឿនហេតុនេះហើយប្រើពេលមិនយូរប៉ុន្មានផងភោជនីយដ្ឋានដែលមានការជួយពីយុនហ្គីគឺរីកចម្រើនណាស់ក៏មកពីម្ហូបអាហារឆ្ងាញ់ប្លែកសំខាន់ម្ចាស់ហាងសង្ហារទៀតភ្ញៀវចូលមកពេញៗរាល់ថ្ងៃទើបធ្វើមុខរបរនេះប្រសើរឡើង ។

" មើលទៅហាងរបស់ឯងមានចូលមកភ្ញៀវច្រើនណាស់លុយចំណេញពេញៗហើយ " យុនហ្គីក៏មកលេងមិត្តផងដែរនិងបានអង្គុយមើលសភាពក្នុងហាងផងដែរមិនឲ្យបុគ្គលិកបានសម្រាកទេចូលមកជាបន្តបន្ទាប់តែម្ដង

" ក៏ព្រោះរូបមន្ដនៃការធ្វើម្ហូបរបស់យើងតែយ៉ាងណាក៏អរគុណឯងដូចគ្នាបើមិនបានឯងជួយដើមទុនទេនោះក៏វាមិនអាចទៅរួចដែរ " បើគិតទៅជុងហ្គុកបើកហាងនេះប្រហែលជា2ខែហើយនិងមានអតិថិជនច្រើនថ្នាក់នេះអត់សរសើរមិនបានមួយរយៈនេះគេមិនបានពឹងឬទាក់ទងទៅខាងក្រុមគ្រួសារទេដោយគេស្នាក់នៅកន្លែងរបស់យុនហ្គីណាមួយខ្ជិលរកកន្លែងថ្មីផងហើយគេធ្វើដើម្បីបង្ហាញឲ្យប៉ារបស់គេឃើញថាមនុស្សដូចជុងហ្គុកនេះក៏អាចប្រើជីវិតដោយខ្លួនឯងនិងជោគជ័យបានដែរ ។

" ឯងពូកែធ្វើម្ហូបផងមិនបាច់អរគុណស្អីទេជាមិត្តនឹងគ្នាគុណស្រ័យអីទៅ "

" មានមិត្តដូចឯងសំណាងណាស់ " យុនហ្គីវិញក៏ខ្មើតទៀតពេលបានជុងហ្គុកនិយាយអញ្ចឹងធ្វើឲ្យនាយសើចបន្តិចទៅព្រោះថាចរឹកឡប់ៗអញ្ចេះបង្ហាញនៅតែមុខរបស់ជុងហ្គុកទេអ្នកផ្សេងគ្មានបានឃើញឡើយ ><

" មែនហើយ!!! មើលទៅប៉ុន្មានថ្ងៃនេះឯងរវល់ដល់ហើយមិនសូវឃើញមកលេងយើងសោះ " ជុងហ្គុករអ៊ូបន្តិចទៅតែមិនបានអន់ចិត្តនោះទេគ្រាន់តែចង់ដឹងថាមានការងារស្អីច្រើនខ្លាំងដល់ថ្នាក់រកពេលសម្រាកមិនបាន..

" មិនរវល់ស្អីទេតែយើងមានកិច្ចការខ្លះៗត្រូវធ្វើនឹងណា.. "

" កិច្ចការរបស់ឯងដើរញ៉ែកូនគេមែន? " មើលតែមុខនឹងក៏ទាយដឹងមុនបាត់ហើយព្រាននារីមិនប្ដូរកិច្ចការនេះសំខាន់ណាស់បានប្រឹងម្លឹងៗបែបហត់ណាស់ហើយ

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now