ភាគទី២៨ : ឲ្យកូនទារូបស្អាតភ័យអស់..!!

2.6K 259 3
                                    

ក្នុងសាលារៀននៅថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ថេយ៉ុងដែលនៅរៀនទីនេះហេតុនេះហើយទើបមិត្តរបស់គេនាំចេញទៅរករបស់ញ៊ាំជុំគ្នាដោយសារតែមិនដឹងថាពេលណាបានមកជួបគ្នាទៀតទេច្បាស់ជានឹកស្លាប់ហើយ ។ ក៏ដូចជាសុងឃ្ចូមិនសប្បាយចិត្តទេដែលត្រូវឃ្លាតឆ្ងាយពីមិត្តឆាប់រហ័សបែបនេះគេមិនទាន់ទាំងដឹងហេតុផលអ្វីផងយ៉ាងណាក៏មិនបានហាមនាយតូចដែរព្រោះវាជាជម្រើសផ្ទាល់ខ្លួន

" ទំនេរៗឧស្សាហ៏មកលេងពួកយើងផង "

" ប្រហែលជាមិនបានមកទៀតទេបើពួកឯងទំនេរចង់ជួបយើងក៏មករកយើងខ្លួនឯងទៅព្រោះថាយើងមិនចង់មកសេអ៊ូលវិញនោះទេ " ប្រកែកនិងលើកសំណើរផ្សេងទៀតទោះជាយ៉ាងណាគេមិនមកវិញដាច់ខាតមិនចង់មានការចងចាំអាក្រក់ៗឡើយណាមួយនៅទីនេះគេគ្មានអនុស្សាវរីយ៏អ្វីល្អៗផង

" នឹកឯងស្លាប់ហើយ " សុងឃ្ចូពេបមាត់ដាក់នាយតូចមិនចង់ឃ្លាតឆ្ងាយទេគេមិនដឹងទេថាថេយ៍កើតអ្វីបានសុខៗប្ដូរចេញភ្លាមៗប៉ុន្តែគេពិតជាមិនចង់ឲ្យប្ដូរពិតមែន

" ថេយ៍មានហេតុផលណាឯង " សេហ៊ុន

" តែយើងមិនចង់ឲ្យថេយ៍ទៅទេឯងដឹងអត់ថាស្រ...គឺខ្លាចនឹកឯង " បានអាក់សម្ដីបន្តិចមិញនេះគេបិះនិយាយចេញមកហើយប៉ុន្តែដឹងខ្លួនមុនទើបប្ដូរវិញទាន់ពេលតែសេហ៊ុនដឹងថាសុងឃ្ចូចង់និយាយអ្វីគេដឹងច្បាស់ណាស់

" ពួកឯងអាចទៅលេងបានគ្រប់ពេលយើងបើកទ្វាស្វាគមន៏តែម្ដង..កុំមកធ្វើមុខអញ្ចឹងយើងគ្រាន់តែប្ដូរសាលាមិនបានចេញពីពិភពលោកនេះឯណា? " មកយំសោកបោកខ្លួនធ្វើមើលតែបែកពីគ្នាឆ្ងាយមិនអាចជួបអញ្ចឹងកំពូលមិត្តអើយ...បន្ទាប់ពីនឹងទៀតពួកគេក៏ចំណាយពេលជាមួយគ្នាក្នុងថ្ងៃចុងក្រោយដើរលេងផងទៅលេងកន្លែងប្លែកៗផងធ្វើយ៉ាងណាក៏មានអនុស្សាវរីយ៏ជាមួយគ្នាមុនពេលថេយ៉ុងទៅស្រុកកំណើតវិញ ។

៚ បកមកក្នុងក្រុមហ៊ុនរបស់ជុងហ្គុកវិញនាយកំពុងតែធ្វើការងារតាមធម្មតាភ្លាមនោះក៏លេចចេញនារីតូចច្រឡឹងមកដើរកាច់រាងសំដៅមករកនាយទាំងស្នាមញញឹមហើយគឺគ្មាននរណាក្រៅពីយេរីនោះទេ ><

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now